FAQ (អំពីកាតផ្សេងៗ)
FAQ (សំណួរដែលសួរញឹកញាប់) - ទំព័រផ្នែកខាងលើ
សូមប្រាប់ខ្ញុំពីរបៀបប្តូរ/កំណត់លេខសម្ងាត់ឡើងវិញរបស់កាតឥណពន្ធ។
សម្រាប់ការប្តូរ/កំណត់លេខសម្ងាត់ឡើងវិញរបស់កាតឥណពន្ធ សូមធ្វើការស្នើសុំផ្តល់កាតឡើងវិញ(បង់ប្រាក់)។
អ្នកអាចចូលទៅកម្មវិធីស្មាតហ្វូន «SBI Remit» ហើយទៅកាន់គេហទំព័រ SBI Remit NEOBANK ដើម្បីបំពេញបែបបទស្នើសុំផ្តល់កាតឡើងវិញនៅលើអេក្រង់«ផ្ទៀងព័ត៌មាន/ផ្លាស់ប្តូរព័ត៌មានអតិថិជន» ដែលមាននៅក្នុង «ព័ត៌មានអតិថិជន»។
អ្នកមិនអាចបញ្ជាក់/ប្តូរលេខសម្ងាត់កាតឥណពន្ធនៅលើគេហទំព័រ ឬមជ្ឈមណ្ឌលអតិថិជនបានទេ។
អតិថិជនដែលត្រូវបានផ្តល់កាតឥណពន្ធម្តងទៀត លេខកាតឥណពន្ធនឹងត្រូវបានប្តូរដែរ។ លេខកាតចាស់នឹងមិនអាចប្រើបានទៀតទេ ដូច្នេះសូមប្រុងប្រយ័ត្ន។
ប្រសិនបើមានចុះឈ្មោះប្រើលេខកាតឥណពន្ធសម្រាប់បង់ប្រាក់ជាប្រចាំលើថ្លៃសាធារណៈ និងថ្លៃទូរស័ព្ទ ថ្លៃទិញទំនិញតាមអនឡាញជាដើម អ្នកចាំបាច់ត្រូវធ្វើបែបបទប្តូរវាដោយខ្លួនឯង។
សូមអនុវត្តតាមជំហានខាងក្រោមដើម្បីទៅកាន់អេក្រង់។
①ចូលទៅកាន់កម្មវិធីស្មាតហ្វូន«SBI Remit» ហើយចុចលើប៊ូតុង«NEOBANK»។


②ក្រោយប្តូរទៅទំព័រដើមនៃធនាគារ SBI Remit NEOBANKហើយ ចុចយក«ផ្ទៀងព័ត៌មាន/ផ្លាស់ប្តូរព័ត៌មានអតិថិជន»។


③ប្តូរទៅកាន់អេក្រង់«ផ្ទៀតព័ត៌មាន/ផ្លាស់ប្តូរព័ត៌មានអិតិថិជន»។


④នៅអេក្រង់«ផ្ទៀងព័ត៌មាន/ផ្លាស់ប្តូរព័ត៌មានអតិថិជន» រំកិលចុះក្រោម ហើយចុចលើប៊ូតុង«ស្នើសុំ»នៅកន្លែង«ផ្តល់កាតម្តងទៀត»ដែលមាននៅក្នុង«ការកំណត់កាត»។


⑤ប្តូរទៅអេក្រង់«ផ្តល់កាតម្តងទៀត»។
សូមបំពេញបែបបទស្នើសុំផ្តល់កាតម្តងទៀតតាមការណែនាំលើអេក្រង់។
មូលហេតុផ្តល់កាតម្តងទៀត សូមជ្រើសរើសយក«ប្តូរលេខសម្ងាត់កាតឥណពន្ធ»។

