FAQ (អំពីកាតផ្សេងៗ)

FAQ (សំណួរ​ដែល​សួរ​ញឹក​ញាប់) - ទំព័រផ្នែកខាងលើ​

សូមប្រាប់ខ្ញុំពីរបៀបប្តូរ/កំណត់លេខសម្ងាត់ឡើងវិញរបស់កាតឥណពន្ធ។

សម្រាប់ការប្តូរ/កំណត់លេខសម្ងាត់ឡើងវិញរបស់កាតឥណពន្ធ សូមធ្វើការស្នើសុំផ្តល់កាតឡើងវិញ(បង់ប្រាក់)។

អ្នកអាចចូលទៅកម្មវិធីស្មាតហ្វូន «SBI Remit» ហើយទៅកាន់គេហទំព័រ SBI Remit NEOBANK ដើម្បីបំពេញបែបបទស្នើសុំផ្តល់កាតឡើងវិញនៅលើអេក្រង់«ផ្ទៀងព័ត៌​មាន​​/​ផ្លាស់ប្តូរព័ត៌មានអតិថិជន» ដែលមាននៅក្នុង «ព័ត៌មានអតិថិជន»។

អ្នកមិនអាចបញ្ជាក់/ប្តូរលេខសម្ងាត់កាតឥណពន្ធនៅលើគេហទំព័រ ឬមជ្ឈមណ្ឌលអតិថិជនបានទេ។

 

អតិថិជនដែលត្រូវបានផ្តល់កាតឥណពន្ធម្តងទៀត លេខកាតឥណពន្ធនឹងត្រូវបានប្តូរដែរ។ លេខកាតចាស់នឹងមិនអាចប្រើបានទៀតទេ ដូច្នេះសូមប្រុងប្រយ័ត្ន។

ប្រសិនបើមានចុះឈ្មោះប្រើលេខកាតឥណពន្ធសម្រាប់បង់ប្រាក់ជាប្រចាំលើថ្លៃសាធារណៈ និងថ្លៃទូរស័ព្ទ ថ្លៃទិញទំនិញតាមអនឡាញជាដើម អ្នកចាំបាច់ត្រូវធ្វើបែបបទប្តូរវាដោយខ្លួនឯង។

 

សូមអនុវត្តតាមជំហានខាងក្រោមដើម្បីទៅកាន់អេក្រង់។

 

①ចូលទៅកាន់កម្មវិធីស្មាតហ្វូន«SBI Remit» ហើយចុចលើប៊ូតុង«NEOBANK»។

FAQ_image
FAQ_image

 

②ក្រោយប្តូរទៅទំព័រដើមនៃធនាគារ SBI Remit NEOBANKហើយ ចុចយក«ផ្ទៀងព័ត៌មាន/ផ្លាស់ប្តូរព័ត៌មានអតិថិជន»។

FAQ_image
FAQ_image

 

③ប្តូរទៅកាន់អេក្រង់«ផ្ទៀតព័ត៌មាន/ផ្លាស់ប្តូរព័ត៌មានអិតិថិជន»។

FAQ_image
FAQ_image

 

④នៅអេក្រង់«ផ្ទៀងព័ត៌មាន/ផ្លាស់ប្តូរព័ត៌មានអតិថិជន» រំកិលចុះក្រោម ហើយចុចលើប៊ូតុង«ស្នើសុំ»នៅកន្លែង«ផ្តល់កាតម្តងទៀត»ដែលមាននៅក្នុង«ការកំណត់កាត»។

FAQ_image
FAQ_image

 

⑤ប្តូរទៅអេក្រង់«ផ្តល់កាតម្តងទៀត»។

សូមបំពេញបែបបទស្នើសុំផ្តល់កាតម្តងទៀតតាមការណែនាំលើអេក្រង់។

មូលហេតុផ្តល់កាតម្តងទៀត សូមជ្រើសរើសយក«ប្តូរ​លេខសម្ងាត់កាតឥណពន្ធ»។

FAQ_image
FAQ_image
ត្រឡប់​ទៅ​កាន់​ FAQ (អំពីកាតផ្សេងៗ)

FAQ (សំណួរ​ដែល​សួរ​ញឹក​ញាប់) - ទំព័រផ្នែកខាងលើ​