FAQ (អំពីការកំណត់ដំបូង)
FAQ (សំណួរដែលសួរញឹកញាប់) - ទំព័រផ្នែកខាងលើ
ខ្ញុំមិនដឹងរបៀបចូលទេ។
អ្នកអាចចូលដោយមិនចាំបាច់វាយឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់ គ្រាន់តែចុចប៊ូតុង «NEOBANK» នៅក្នុងកម្មវិធី «SBI Remit»ដែលមានក្នុងទូរស័ព្ទស្មាតហ្វូត។
អ្នកមិនអាចចូលតាមរយៈគេហទំព័ររបស់ធនាគារ SBI Sumishin Net Bank និងកម្មវិធី«ធនាគារ SBI Sumishin Net Bank»ក្នុងស្មាតហ្វូនបានទេ។
សូមចូលតាមវិធីខាងក្រោម៖
①ចូលក្នុងកម្មវិធី«SBI Remit»ក្នុងស្មាតហ្វូន ហើយចុចប៊ូតុង«NEOBANK»


②ចូលបានសម្រេច (មិនចាំបាច់វាយឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់)
ប្រសិនបើមិនបានបញ្ចប់ការកំណត់ដំបូង សូមត្រឡប់ទៅកន្លែងកំណត់ដំបូងនៃ SBI Remit NEOBANK។ នៅទីនោះ សូមដាក់ពាក្យសម្ងាត់ផ្សេងៗ និងបំពេញបែបបទស្នើសុំកាតដកប្រាក់ភ្ជាប់មុខងារឥណពន្ធ។


នៅពេលបញ្ចប់ការកំណត់ដំបូងរួច សូមទៅកាន់ទំព័រដើមនៃ SBI Remit NEOBANK។ នៅទីនោះ អ្នកអាចធ្វើប្រតិបត្តិការជាមួយធនាគារផ្សេងៗបាន។

