លក្ខខណ្ឌនៃប្រតិបត្តិការផ្ទេរប្រាក់អន្តរជាតិ
អតិថិជន (អតិថិជនជាបុគ្គល និងអតិថិជនជានីតិបុគ្គល តទៅនេះហៅថា អតិថិជន) ត្រូវព្រមព្រៀងថា ខ្លឹមសារនិងបទប្បញ្ញត្តិស្ដីពីប្រតិបត្តិការផ្ទេរប្រាក់អន្តរជាតិនេះ (តទៅនេះហៅថា “បទប្បញ្ញត្តិនេះ”) ដែលបានកំណត់ដោយក្រុមហ៊ុន SBI Remit Co., Ltd. (តទៅនេះហៅថា “ក្រុមហ៊ុន”) ជាកិច្ចសន្យារវាងអតិថិជន និងក្រុមហ៊ុន ហើយអនុវត្តប្រតិបត្តិការពាក់ព័ន្ធនឹងការផ្ទេរប្រាក់អន្តរជាតិជាមួយនឹងក្រុមហ៊ុន។
ជំពូកទី១ (បទប្បញ្ញត្តិទូទៅ)
ប្រការ១ (គោលបំណង)
បទប្បញ្ញត្តិនេះ មានគោលបំណងកំណត់អំពីលក្ខខណ្ឌប្រើប្រាស់សេវាកម្មនេះ និងកំណត់អំពីសិទ្ធិ និងកាតព្វកិច្ចរបស់បុគ្គលដែលមានបំណងប្រើប្រាស់សេវាកម្មនេះ (និយមន័យកំណត់ក្នុងប្រការ២ ចំណុចទី១) ជាមួយក្រុមហ៊ុន ទាក់ទងនឹងការផ្ដល់សេវាផ្ទេរប្រាក់អន្តរជាតិ (និយមន័យកំណត់ក្នុងប្រការ២ ចំណុចទី២) និងសេវាទទួលប្រាក់ពីការផ្ទេរប្រាក់អន្តរជាតិ (និយមន័យកំណត់ក្នុងប្រការ២ ចំណុចទី៣)របស់ក្រុមហ៊ុន។
ប្រការ២ (និយមន័យ)
- វាក្យសព្ទសំខាន់ៗដែលប្រើក្នុងបទប្បញ្ញត្តិនេះ ត្រូវបានកំណត់និយមន័យដូចខាងក្រោម៖
- ១. “សេវាកម្មនេះ” សំដៅជារួមដល់ សេវាផ្ទេរប្រាក់អន្តរជាតិ និងសេវាទទួលប្រាក់ពីការផ្ទេរប្រាក់អន្តរជាតិ។
- ២. “សេវាផ្ទេរប្រាក់អន្តរជាតិ” សំដៅជារួមដល់ សេវាផ្ទេរប្រាក់តាមកម្មវិធីទូរស័ព្ទ សេវាផ្ទេរប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត សេវាផ្ទេរប្រាក់តាមប័ណ្ណផ្ញើប្រាក់ និងសេវាផ្ទេរប្រាក់Furikomi ដែលអាចឱ្យអ្នកទទួលការផ្ទេរប្រាក់ (តទៅនេះហៅថា “អ្នកទទួលប្រាក់បញ្ញើ”) នៅក្រៅប្រទេសជប៉ុន ទទួលប្រាក់តាមរយៈអន្តរការីធនាគារ ដោយយោងតាមសំណើរផ្ទេរប្រាក់របស់អតិថិជន។
- ៣. “សេវាទទួលប្រាក់ពីការផ្ទេរប្រាក់អន្តរជាតិ” សំដៅដល់ សេវាដែលអនុញ្ញាតឱ្យអតិថិជនទទួលប្រាក់ដែលបានផ្ញើរ ពីអ្នកផ្ទេរប្រាក់នៅក្រៅប្រទេសជប៉ុនតាមរយៈអន្តរការីធនាគារដោយយោងតាមសំណើរទទួលប្រាក់ពីអតិថិជន។
- ៤. “សមាជិក” សំដៅដល់ អតិថិជនដែលត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុនក្នុងការប្រើប្រាស់សេវាកម្មនេះដោយអនុលោមតាមនីតិវិធីដែលបានកំណត់ដោយក្រុមហ៊ុន។
- ៥. “អន្តរការីធនាគារ” សំដៅដល់ ស្ថាប័នហិរញ្ញវត្ថុដែលជាដៃគូររបស់ក្រុមហ៊ុន និងដៃគូរអាជីវកម្មរបស់ពួកគេដែលមានទីតាំងនៅក្រៅប្រទេសជប៉ុន ដែលចាត់ចែងប្រតិបត្តិការផ្ទេរប្រាក់នៅពេលក្រុមហ៊ុនធ្វើប្រតិបត្តិការលើសេវាកម្មនេះ។
- ៦. “កម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុន” សំដៅដល់ កម្មវិធីទូរស័ព្ទដៃដែលផ្តល់ដោយក្រុមហ៊ុនដែលមានមុខងារដូចជា មុខងារពិនិត្យមើលអត្រាផ្ទេរប្រាក់ មុខងារផ្ទេរប្រាក់សាកល្បង មុខងារចុះឈ្មោះអ្នកទទួលប្រាក់បញ្ញើ និងមុខងារផ្ទេរប្រាក់អន្តរជាតិជាអាទិ៍។
- ៧. “ការផ្ទេរប្រាក់តាមកម្មវិធីទូរស័ព្ទដៃ” សំដៅដល់ ការផ្ទេរប្រាក់អន្តរជាតិដោយប្រើប្រាស់កម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុន។
- ៨. “សេវាផ្ទេរប្រាក់តាមកម្មវិធីទូរស័ព្ទដៃ” សំដៅដល់ សេវាផ្ទេរប្រាក់អន្តរជាតិតាមរយៈការផ្ទេរប្រាក់តាមកម្មវិធីទូរស័ព្ទ។ សេវាកម្មផ្ទេរប្រាក់តាមកម្មវិធីទូរស័ព្ទដៃនេះសម្រាប់តែសមាជិកបុគ្គលតែប៉ុណ្ណោះ សមាជិកសាជីវកម្មមិនអាចប្រើប្រាស់បានទេ។
- ៩. “ការផ្ទេរប្រាក់តាមអ៊ីនធឺណិត” សំដៅដល់ ការផ្ទេរប្រាក់អន្តរជាតិដោយចូលប្រើប្រាស់គេហទំព័ររបស់ក្រុមហ៊ុន (តទៅនេះហៅថា “គេហទំព័រក្រុមហ៊ុន”)។
- ១០. “សេវាផ្ទេរប្រាក់តាមអ៊ីនធឺណិត” សំដៅដល់ សេវាផ្ទេរប្រាក់អន្តរជាតិតាមរយៈការផ្ទេរប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត។
- ១១.”លេខសម្ងាត់ចូលប្រើប្រាស់” សំដៅដល់ លេខសម្ងាត់ដែលប្រើសម្រាប់ចូលប្រើប្រាស់សេវាកម្មនេះតាមរយៈកម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុន ឬប្រព័ន្ធអ៊ីនធឺណិត។
- ១២.”លេខសម្ងាត់ប្រតិបត្តិការ” សំដៅដល់ លេខសម្ងាត់សម្រាប់ប្រើប្រាស់នៅពេលធ្វើប្រតិបត្តិការសេវាផ្ទេរប្រាក់តាមកម្មវិធីទូរស័ព្ទ ឬសេវាផ្ទេរប្រាក់តាមអ៊ីនធឺណិត។
- ១៣. “ប័ណ្ណផ្ញើប្រាក់” សំដៅដល់ កាតដែលកំណត់ដោយក្រុមហ៊ុន នឹងចេញជូនសម្រាប់អ្នកទទួលប្រាក់បញ្ញើនីមួយៗដែលបានចុះឈ្មោះជាមុន។
- ១៤. “ការផ្ទេរប្រាក់តាមប័ណ្ណផ្ញើប្រាក់” សំដៅដល់ ការផ្ទេរប្រាក់អន្តរជាតិដោយប្រើប្រាស់ប័ណ្ណផ្ញើប្រាក់ ទៅកាន់អ្នកទទួលប្រាក់បញ្ញើដែលបានចុះឈ្មោះជាមុនសម្រាប់ប័ណ្ណផ្ញើប្រាក់នីមួយៗ។
- ១៥. “សេវាផ្ទេរប្រាក់តាមប័ណ្ណផ្ញើប្រាក់” សំដៅដល់ សេវាផ្ទេរប្រាក់អន្តរជាតិដោយផ្ទេរប្រាក់តាមរយៈប័ណ្ណផ្ញើប្រាក់។
- ១៦.”ការផ្ទេរប្រាក់Furikomi” សំដៅដល់ ការផ្ទេរប្រាក់អន្តរជាតិដោយដាក់ប្រាក់ចូលស្ថាប័នហិរញ្ញវត្ថុដែលជាដៃគូររបស់ក្រុមហ៊ុន។
- ១៧. “សេវាផ្ទេរប្រាក់Furikomi” សំដៅដល់ សេវាផ្ទេរប្រាក់អន្តរជាតិតាមរយៈការផ្ទេរប្រាក់Furikomi។
- ១៨. “សេវាផ្ទេរប្រាក់អន្តរជាតិដោយការចុះឈ្មោះជាមុន” សំដៅជារួមដល់ សេវាផ្ទេរប្រាក់តាមប័ណ្ណផ្ញើប្រាក់ និងសេវាផ្ទេរប្រាក់Furikomiដែលតម្រូវឱ្យអ្នកទទួលប្រាក់បញ្ញើត្រូវអនុវត្តការចុះឈ្មោះជាមុន។
- ១៩. “ប័ណ្ណដាក់ប្រាក់” សំដៅដល់ ប័ណ្ណដែលកំណត់ដោយក្រុមហ៊ុន ដែលបោះចេញដើម្បីដាក់ប្រាក់ចូលក្នុងគណនីបម្រុងផ្ទេរប្រាក់ (និយមន័យកំណត់ក្នុងកថាខណ្ឌទី១ ប្រការ៨) សម្រាប់ប្រតិបត្តិការការផ្ទេរប្រាក់តាមអ៊ីនធឺណិត។
- ២០. “ពាក្យស្នើសុំទទួលប្រាក់បញ្ញើតាមអ៊ីនធឺណិត” សំដៅដល់ ការស្នើសុំប្រើប្រាស់សេវាទទួលប្រាក់បញ្ញើពីការផ្ទេរប្រាក់អន្តរជាតិដោយប្រើប្រាស់គេហទំព័ររបស់ក្រុមហ៊ុន។
- ២១. “ពាក្យស្នើសុំទទួលប្រាក់បញ្ញើតាមទូរស័ព្ទ” សំដៅដល់ ការស្នើសុំប្រើប្រាស់សេវាទទួលប្រាក់បញ្ញើពីការផ្ទេរប្រាក់អន្តរជាតិតាមរយៈទូរស័ព្ទ។
- ២២. “កិច្ចព្រមព្រៀងទទួលប្រាក់” សំដៅដល់ កិច្ចព្រមព្រៀងទទួលប្រាក់បញ្ញើដែលបង្កើតឡើងដោយការស្នើសុំទទួលប្រាក់បញ្ញើតាមរយៈអ៊ីនធឺណិត ឬការស្នើសុំទទួលប្រាក់បញ្ញើតាមទូរស័ព្ទ។
- ២៣. “SBI Remit NEOBANK” សំដៅដល់ សេវាដែលក្រុមហ៊ុនផ្តល់ ក្នុងនាមជាភ្នាក់ងារធនាគាររបស់ក្រុមហ៊ុន SBI Sumishin Net Bank, Ltd. (តទៅនេះហៅថា “SSNB”) ធ្វើជាអន្តរការីសម្រាប់អតិថិជនក្នុងការបើកគណនីធនាគារនៅសាខា SBI Remit នៃ SBI Sumishin Net Bank (តទៅនេះហៅថា “គណនី SSNB”) និង ធ្វើការកាត់ប្រាក់ផ្ទេរ ចេញពីគណនី SSNB ដើម្បីផ្តល់ “សេវាផ្ទេរប្រាក់តាមកម្មវិធីទូរស័ព្ទ”។ ប៉ុន្ដែ ការទទួល និងការផ្តល់ព័ត៌មានទាក់ទងនឹងគណនី SSNB នៅក្នុងសេវាកម្មនេះគឺយោងតាមការងារកំណត់ពី SSNB ទៅក្រុមហ៊ុន ហើយមិនមែនជាការងារកំណត់ពីអតិថិជនមកក្រុមហ៊ុនទេ។
- ២. “សេវាផ្ទេរប្រាក់អន្តរជាតិ” សំដៅជារួមដល់ សេវាផ្ទេរប្រាក់តាមកម្មវិធីទូរស័ព្ទ សេវាផ្ទេរប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត សេវាផ្ទេរប្រាក់តាមប័ណ្ណផ្ញើប្រាក់ និងសេវាផ្ទេរប្រាក់Furikomi ដែលអាចឱ្យអ្នកទទួលការផ្ទេរប្រាក់ (តទៅនេះហៅថា “អ្នកទទួលប្រាក់បញ្ញើ”) នៅក្រៅប្រទេសជប៉ុន ទទួលប្រាក់តាមរយៈអន្តរការីធនាគារ ដោយយោងតាមសំណើរផ្ទេរប្រាក់របស់អតិថិជន។
- ១. ក្នុងការប្រើប្រាស់សេវាកម្មនេះអតិថិជនត្រូវបំពេញបែបបទចុះឈ្មោះជាសមាជិកជាមុនដោយអនុលោមតាមប្រការ៤ ដល់ ប្រការ៧ ដើម្បីក្លាយជាសមាជិករបស់ក្រុមហ៊ុន។ ការចុះឈ្មោះជាសមាជិកត្រូវបានកំណត់ចំពោះការចុះឈ្មោះមួយគឺសម្រាប់អតិថិជនតែម្នាក់។ ប៉ុន្ដែ ក្នុងករណីអតិថិជនបានប្រើប្រាស់សេវាកម្មនេះហើយ ក្រុមហ៊ុននឹងចាត់ទុកថាអតិថិជនបានយល់ស្របតាមបទប្បញ្ញត្តិនេះ ហើយបទប្បញ្ញត្តិនេះ ត្រូវអនុវត្តប្រតិសកម្ម នៅពេលដែលអតិថិជនដាក់ពាក្យស្នើសុំចុះឈ្មោះជាសមាជិកស្របតាមប្រការ៤ ដល់ ប្រការ៧។ លើសពីនេះ អតិថិជនដូចខាងក្រោមមិនអាចប្រើប្រាស់សេវាកម្មនេះបានទេ។
- (១) អតិថិជនដែលមិនមានអាសយដ្ឋាន ឬមិនស្នាក់នៅក្នុងប្រទេសជប៉ុន
- (២) អតិថិជនដែលស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេសជប៉ុន
- (២) អតិថិជនដែលស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេសជប៉ុន
- ២. ជាគោលការណ៍ អតិថិជនអាចប្រើប្រាស់សេវាផ្ទេរប្រាក់តាមកម្មវិធីទូរស័ព្ទដៃបាន២៤ម៉ោងនិង៣៦៥ថ្ងៃ តាមរយៈការដំឡើងកម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុននៅលើទូរសព្ទដៃស្របតាមវិធីប្រើប្រាស់ដោយអនុលោមតាមបទប្បញ្ញត្តិនេះ។
- ៣. ជាគោលការណ៍ អតិថិជនអាចប្រើប្រាស់សេវាផ្ទេរប្រាក់តាមអ៊ីនធឺណិតបាន២៤ម៉ោងនិង៣៦៥ថ្ងៃ ដោយប្រើប្រាស់កុំព្យូទ័រផ្ទាល់ខ្លួន ទូរសព្ទដៃជាដើមដែលអាចភ្ជាប់អ៊ីនធឺណិតបាន (តទៅនេះហៅជារួមថា “ប្រព័ន្ធ”) ឬមធ្យោបាយផ្សេងទៀតដែលបានកំណត់ដោយក្រុមហ៊ុនដោយអនុលោមតាមបទប្បញ្ញត្តិនេះ ។
- ៤. អនុលោមតាមបទប្បញ្ញត្តិនេះ អតិថិជនអាចប្រើប្រាស់សេវាផ្ទេរប្រាក់តាមប័ណ្ណផ្ញើប្រាក់ តាមម៉ោងដំណើរការដែលបានកំណត់ដោយស្ថាប័នហិរញ្ញវត្ថុដែលជាដៃគូរបស់ក្រុមហ៊ុន ។
- ៥. អនុលោមតាមបទប្បញ្ញត្តិនេះ អតិថិជនអាចប្រើប្រាស់សេវាផ្ទេរប្រាក់Furikomi តាមម៉ោងដំណើរការដែលបានកំណត់ដោយស្ថាប័នហិរញ្ញវត្ថុដែលជាដៃគូរបស់ក្រុមហ៊ុន។
- ៦. ទោះបីជាមានការកំណត់ក្នុងកថាខណ្ឌទាំងបួនខាងលើក៏ដោយ ក្រុមហ៊ុនអាចបញ្ឈប់ ផ្អាក ឬព្យួរការផ្តល់សេវាកម្មនេះមួយផ្នែក ឬទាំងស្រុងសម្រាប់ធ្វើការថែទាំ ជួសជុលប្រព័ន្ធដែលទាក់ទងនឹងការផ្តល់សេវាកម្មនេះ។
- ៧. ក្នុងករណីក្រុមហ៊ុនមានការផ្អាកសេវាកម្មនេះជាបណ្តោះអាសន្ន ក្រុមហ៊ុននឹងជូនដំណឹងជាមុននៅលើគេហទំព័ររបស់ក្រុមហ៊ុន។ ប៉ុន្ដែ ក្នុងករណីក្រុមហ៊ុនយល់ឃើញថា វាជាករណីបន្ទាន់ ដោយសារប្រព័ន្ធមានបញ្ហារអាក់រអួល ក្រុមហ៊ុនអាច បញ្ឈប់ ផ្អាក ឬព្យួរការផ្តល់សេវាកម្មមួយផ្នែក ឬទាំងស្រុងនៃប្រព័ន្ធដោយពុំមានការជូនដំណឹងជាមុន។
- ១. ក្នុងករណីអតិថិជនដាក់ពាក្យស្នើសុំសេវាកម្មនេះដោយប្រើប្រាស់កម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុន អតិថិជនត្រូវដាក់ពាក្យស្នើសុំចុះឈ្មោះចូលជាសមាជិកដោយប្រើប្រាស់កម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុន ដោយអនុវត្តតាមនីតិវិធីដែលបានកំណត់ដោយក្រុមហ៊ុន រួមទាំងការយល់ស្របចំពោះបទប្បញ្ញត្តិដែលបានកំណត់ដោយក្រុមហ៊ុនផងដែរ។
- ២. ពាក្យស្នើសុំចុះឈ្មោះចូលជាសមាជិកថ្មី ស្របតាមកថាខណ្ឌខាងលើ ត្រូវធ្វើឡើងតាមនីតិវិធីដូចខាងក្រោម។ ប៉ុន្ដែ ប្រសិនបើក្រមហ៊ុនយល់ឃើញថាជាករណីចាំបាច់ ក្រុមហ៊ុននឹងទំទាក់ទំទងទៅកាន់អតិថិជនដូចជាតាមរយៈលេខទូរស័ព្ទជាដើម។
- (១) ប្រើប្រាស់កម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុនដើម្បីកំណត់លេខសម្ងាត់ចូលប្រើប្រាស់ និងចុះឈ្មោះអាសយដ្ឋានអ៊ីមែល បន្ទាប់មកផ្ទៀងផ្ទាត់អាសយដ្ឋានអ៊ីមែលរបស់អតិថិជន។ ដោយឡែក អតិថិជនដែលបានបញ្ចប់ការផ្ទៀងផ្ទាត់អាសយដ្ឋានអ៊ីមែលតាមចំណុចនេះហៅថា “សមាជិកបណ្ដោះអាសន្ន”។
- (២) បន្ទាប់ពីផ្ទៀងផ្ទាត់អាសយដ្ឋានអ៊ីមែល សូមចូលប្រើប្រាស់ដោយប្រើឈ្មោះអ្នកប្រើប្រាស់ដែលចេញដោយក្រុមហ៊ុន និងលេខសម្ងាត់ចូលប្រើប្រាស់ដែលអតិថិជនបានកំណត់ បន្ទាប់មកធ្វើការកំណត់លេខសម្ងាត់ប្រតិបត្តិការ។
- (៣) ការផ្ទៀងផ្ទាត់អត្តសញ្ញាណសាមីខ្លួន ការចុះព័ត៌មានរបស់អតិថិជន រួមមានអាសយដ្ឋានរបស់អតិថិជនជាអាទិ៍ (តទៅនេះហៅថា “ព័ត៌មានសមាជិក”) យោងតាមច្បាប់ស្តីពីការប្រឆាំងការផ្ទេរប្រាក់នៃផលពីឧក្រិដ្ឋកម្ម (ច្បាប់លេខ២២ ឆ្នាំ២០០៧ រួមទាំងច្បាប់វិសោធនកម្មជាបន្ដបន្ទាប់។) និងបទប្បញ្ញត្តិទាក់ទងនឹងការប្តូរប្រាក់បរទេសនិងច្បាប់ពាណិជ្ជកម្មបរទេស (តទៅនេះ ច្បាប់ទាំងពីរហៅជារួមថា “ច្បាប់ស្តីពីការប្រឆាំងការផ្ទេរប្រាក់នៃផលពីឧក្រិដ្ឋកម្មជាអាទិ៍”)។ ប៉ុន្ដែ ការផ្ទៀងផ្ទាត់អត្តសញ្ញាណសាមីខ្លួន ត្រូវអនុលោមតាមវិធីសាស្ត្រដែលកំណត់ដោយក្រុមហ៊ុន។
- ៣. ប្រសិនបើការផ្ទៀងផ្ទាត់អត្តសញ្ញាណសាមីខ្លួនមិនអាចអនុវត្តបាន ឬក្នុងករណីក្រុមហ៊ុនមិនអាចទំនាក់ទំនងអតិថិជនបានដូចមានចែងក្នុងកថាខណ្ឌខាងលើ ក្រុមហ៊ុននឹងមិនចុះឈ្មោះជាសមាជិកជូនអតិថិជនឡើយ។ លើសពីនេះ ប្រសិនបើក្រុមហ៊ុនយល់ឃើញថាព័ត៌មានសមាជិករបស់អតិថិជនមានករណីសង្ស័យ ក្រុមហ៊ុនក៏មិនចុះឈ្មោះជាសមាជិកជូនដែរ។ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះការខូចខាតណាមួយដែលកើតមានឡើងចំពោះអតិថិជនដោយសារតែការមិនចុះឈ្មោះរបស់ក្រុមហ៊ុននោះទេ។
- ៤. ក្រុមហ៊ុន នឹងធ្វើការត្រួតពិនិត្យការចុះឈ្មោះ ចំពោះអតិថិជនដែលបានបញ្ចប់ការផ្ទៀងផ្ទាត់អត្តសញ្ញាណសាមីខ្លួន។
- ៥. អតិថិជនដែលបានឆ្លងកាត់ការត្រួតពិនិត្យការចុះឈ្មោះជាសមាជិកដោយក្រុមហ៊ុនរួចរាល់នឹងនឹងក្លាយជាសមាជិករបស់សេវាកម្មនេះ។
- ៦. អតិថិជនដែលបានក្លាយជាសមាជិកបណ្តោះអាសន្ន អាចប្រើមុខងារដូចខាងក្រោមក្នុងកម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុន។
- (១) មុខងារពិនិត្យមើលអត្រាផ្ទេរប្រាក់
- (២) មុខងារផ្ទេរប្រាក់សាកល្បង
- (៣) មុខងារចុះឈ្មោះអ្នកទទួលប្រាក់បញ្ញើ
ប្រការ ៥ (នីតិវិធីចុះឈ្មោះជាសមាជិកតាមអ៊ីនធឺណិត)
- ១. ប្រសិនបើអតិថិជនដាក់ពាក្យស្នើសុំសេវាកម្មនេះតាមអ៊ីនធឺណិត អតិថិជនត្រូវដាក់ពាក្យសុំចុះឈ្មោះដើម្បីក្លាយជាសមាជិកតាមរយៈគេហទំព័ររបស់ក្រុមហ៊ុនដោយអនុវត្តតាមនីតិវិធីដែលក្រុមហ៊ុនបានកំណត់ រួមទាំងការចុះឈ្មោះពត៌មានរបស់សមាជិកផងដែរ។
- ២. បន្ទាប់ពីក្រុមហ៊ុនបានទទួលពាក្យស្នើសុំដែលមានចែងក្នុងកថាខណ្ឌខាងលើ ក្រុមហ៊ុននឹងធ្វើការពិនិត្យពាក្យស្នើសុំចុះឈ្មោះរបស់អតិថិជនតាមការកំណត់របស់ក្រុមហ៊ុន ហើយក្នុងករណីការចុះឈ្មោះរបស់អតិថិជនត្រូវបានអនុម័ត ក្រុមហ៊ុននឹងផ្ទៀងផ្ទាត់អត្តសញ្ញាណសាមីខ្លួនដោយអនុវត្តនីតិវិធីដែលបានកំណត់ដោយក្រុមហ៊ុន ដោយយោងតាមច្បាប់ស្ដីពីការប្រឆាំងការផ្ទេរប្រាក់នៃផលពីឧក្រិដ្ឋកម្មជាអាទិ៍ បន្ទាប់មកលេខសម្ងាត់បណ្ដោះអាសន្ននឺងត្រូវបានចេញជូនអតិថិជន។ ប៉ុន្ដែ ប្រសិនបើក្រុមហ៊ុនយល់ថាជាករណីចាំបាច់ ក្រុមហ៊ុននឹងទំនាក់ទំនងអតិថិជនតាមលេខទូរស័ព្ទដែលទទួលបានពីអតិថិជន។
- ៣. ប្រសិនបើការបញ្ជាក់អត្តសញ្ញាណសាមីខ្លួនមិនអាចអនុវត្តបាន ឬក្នុងករណីក្រុមហ៊ុនមិនអាចទំនាក់ទំនងអតិថិជនបានដូចមានចែងក្នុងកថាខណ្ឌខាងលើ ក្រុមហ៊ុននឹងមិនចុះឈ្មោះជាសមាជិកជូនអតិថិជនឡើយ។ លើសពីនេះ ប្រសិនបើក្រុមហ៊ុនយល់ថាព័ត៌មានជាសមាជិករបស់អតិថិជនមានករណីសង្ស័យក្រុមហ៊ុនក៏មិនចុះឈ្មោះជាសមាជិកជូនដែរ។ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះការខូចខាតណាមួយដែលកើតមានឡើងចំពោះអតិថិជនដោយសារតែការមិនចុះឈ្មោះរបស់ក្រុមហ៊ុននោះទេ។
- ៤. អតិថិជនដែលបានចុះឈ្មោះតាមរយៈអ៊ីនធឺណិតត្រូវ (១) ចូលទៅកាន់គេហទំព័រសេវាកម្មនេះដែលមានក្នុងគេហទំព័ររបស់ក្រុមហ៊ុន ដោយប្រើលេខសម្ងាត់បណ្តោះអាសន្នដែលបានផ្ដល់ដោយក្រុមហ៊ុនស្របតាមបទប្បញ្ញត្តិនៃកថាខណ្ឌទី២ និងឈ្មោះអ្នកប្រើប្រាស់ដែលបានកំណត់នៅពេលដាក់ពាក្យស្នើសុំដូចមានចែងក្នុងកថាខណ្ឌទី១ (២) ត្រូវបញ្ជាក់ថាខ្លឹមសារនៃព័ត៌មានសមាជិកដែលបានផ្តល់មកក្រុមហ៊ុននៅពេលអនុវត្តនីតិវិធីចុះឈ្មោះ មានលក្ខណៈត្រឹមត្រូវ ចំពោះករណីរកឃើញកំហុស ឬមានការផ្លាស់ប្តូរ ត្រូវផ្ដល់ដំណឹងដល់ក្រុមហ៊ុនអំពីព័ត៌មានសមាជិកដែលត្រឹមត្រូវតាមវិធីដែលក្រុមហ៊ុនបានកំណត់ (៣) ត្រូវយល់ស្របទៅនឹងបទប្បញ្ញត្តិនេះដែលបានបង្ហាញនៅលើគេហទំព័រសេវាកម្ម ហើយ (៤) (១) ត្រូវធ្វើការផ្លាស់ប្ដូរលេខសម្ងាត់បណ្ដោះអាសន្នទៅជាលេខសម្ងាត់ចូលប្រើប្រាស់ និង (២) ត្រូវដាក់លេខសម្ងាត់សម្រាប់ប្រតិបត្តការ។
- ៥. ការចុះឈ្មោះចូលជាសមាជិករបស់អតិថិជននឹងត្រូវបញ្ចប់នៅពេលនីតិវិធីនៃការកំណត់លេខសម្ងាត់ចូលប្រើប្រាស់និងលេខសម្ងាត់ប្រតិបត្តិការនៅក្នុងកថាខណ្ឌខាងលើបានបញ្ចប់ ហើយអតិថិជននឹងក្លាយជាសមាជិកនៃសេវាកម្មនេះ។
ប្រការ ៦ (នីតិវិធីចុះឈ្មោះជាសមាជិកតាមទូរស័ព្ទ)
- ១. ប្រសិនបើអតិថិជនស្នើសុំសេវាកម្មនេះតាមរយៈមធ្យោបាយដែលអនុញ្ញាតដោយក្រុមហ៊ុនដូចជាតាមរយៈទូរស័ព្ទជាដើម អតិថិជនត្រូវដាក់ពាក្យសុំចុះឈ្មោះដើម្បីចូលជាសមាជិកតាមរយៈនីតិវិធីដែលកំណត់ដោយក្រុមហ៊ុន រួមទាំងការជូនដំណឹងអំពីព័ត៌មានសមាជិកផងដែរ។
- ២. បន្ទាប់ពីបានទទួលពាក្យស្នើសុំរបស់អតិថិជនដែលមានចែងក្នុងកថាខណ្ឌខាងលើ ក្រុមហ៊ុននឹងធ្វើការត្រួតពិនិត្យការស្នើសុំចុះឈ្មោះរបស់អតិថិជនតាមការកំណត់របស់ក្រុមហ៊ុន ហើយប្រសិនបើការចុះឈ្មោះរបស់អតិថិជនត្រូវបានអនុម័ត ក្រុមហ៊ុនឹងធ្វើការបញ្ជាក់អត្តសញ្ញាណរបស់អតិថិជនតាមនីតិវិធីដែលបានកំណត់ដោយក្រុមហ៊ុន ដោយយោងតាមច្បាប់ស្ដីពីការប្រឆាំងការផ្ទេរប្រាក់នៃផលពីឧក្រិដ្ឋកម្ម ហើយក្រុមហ៊ុននឹងផ្ញើឯកសារទាក់ទងនឹងប្រតិបត្តិការ (រួមទាំងប័ណ្ណផ្ញើប្រាក់) ទៅកាន់អតិថិជន។ ប៉ុន្ដែ ប្រសិនបើក្រុមហ៊ុនយល់ថាជាករណីចាំបាច់ ក្រុមហ៊ុននឹងទំនាក់ទំនងអតិថិជនតាមលេខទូរស័ព្ទដែលទទួលបានពីអតិថិជន។
- ៣. ចំពោះអតិថិជនដែលបានទទួលឯកសារប្រតិបត្តិការតាមវិធីដែលមានចែងក្នុងកថាខណ្ឌខាងលើ នឹងក្លាយជាសមាជិកនៃសេវាកម្មនេះ។
- ៤. ប្រសិនបើការបញ្ជាក់អត្តសញ្ញាណសាមីខ្លួនមិនអាចអនុវត្តបានដូចមានចែងក្នុងកថាខណ្ឌទី២ ឬក្នុងករណីក្រុមហ៊ុនមិនអាចទំនាក់ទំនងអតិថិជនបានដូចមានចែងក្នុងកថាខណ្ឌទី២ ក្រុមហ៊ុននឹងមិនចុះឈ្មោះជាសមាជិកជូនអតិថិជនឡើយ។ លើសពីនេះ ប្រសិនបើក្រុមហ៊ុនយល់ថាព័ត៌មានជាសមាជិករបស់អតិថិជនមានករណីសង្ស័យក្រុមហ៊ុនក៏មិនចុះឈ្មោះជាសមាជិកជូនដែរ។ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះការខូចខាតណាមួយដែលកើតមានឡើងចំពោះអតិថិជនដោយសារតែការមិនអនុវត្តការចុះឈ្មោះរបស់ក្រុមហ៊ុននោះទេ។
- ៥. ប្រសិនបើខ្លឹមសារនៃព័ត៌មានសមាជិកដែលបានផ្ដល់មកក្រុមហ៊ុននៅពេលដាក់ពាក្យស្នើសុំចូលជាសមាជិកត្រូវបានរកឃើញថាមានកំហុស ឬក្នុងករណីមានការផ្លាស់ប្តូរ អតិថិជនត្រូវជូនដំណឹងមកក្រុមហ៊ុនភ្លាមៗអំពីព័ត៌មានត្រឹមត្រូវរបស់សមាជិកតាមរយៈមធ្យោបាយដែលក្រុមហ៊ុនបានកំណត់។
ប្រការ ៧ (នីតិវិធីចុះឈ្មោះចូលជាសមាជិកដោយផ្ទាល់)
- ១. ក្នុងករណីអតិថិជនដាក់ពាក្យស្នើសុំសេវាកម្មនេះដោយផ្ទាល់ អតិថិជនត្រូវដាក់ពាក្យសុំចុះឈ្មោះចូលជាសមាជិកតាមនីតិវិធីដែលក្រុមហ៊ុនបានកំណត់។
- ២. បន្ទាប់ពីក្រុមហ៊ុនបានទទួលពាក្យស្នើសុំដែលមានចែងក្នុងកថាខណ្ឌខាងលើ ក្រុមហ៊ុននឹងផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អតិថិជន និងត្រួតពិនិត្យការស្នើសុំចុះឈ្មោះរបស់អតិថិជន ដោយយោងតាមច្បាប់ស្តីពីការប្រឆាំងការផ្ទេរប្រាក់នៃផលពីឧក្រិដ្ឋកម្មជាអាទិ៍ ហើយប្រសិនបើការស្នើសុំចុះឈ្មោះរបស់អតិថិជនត្រូវបានអនុម័ត ក្រុមហ៊ុននឹងជូនដំណឹងដល់អតិថិជនតាមមធ្យោបាយដែលក្រុមហ៊ុនបានកំណត់។
- ៣. អតិថិជនដែលបានទទួលដំណឹងដូចមានចែងក្នុងកថាខណ្ឌខាងលើ នឹងក្លាយជាសមាជិកនៃសេវាកម្មនេះ។
- ១. ក្រុមហ៊ុនត្រូវបង្កើតគណនីមួយជូនអតិថិជនម្នាក់ដែលបានក្លាយជាសមាជិក (តទៅនេះហៅថា “គណនីបម្រុងផ្ទេរប្រាក់”) ដែលជាគណនីប្រើសម្រាប់គ្រប់គ្រងប្រាក់បម្រុងផ្ទេរ និងប្រាក់ដែលទទួលតាមរយៈការប្រើប្រាស់សេវាកម្មទទួលប្រាក់បញ្ញើ (តទៅនេះហៅថា “ប្រាក់បញ្ញើដែលបានទទួល”)។
ប្រការ ៨ (គណនីបម្រុងផ្ទេរប្រាក់)
- ២. អតិថិជនដែលប្រើប្រាស់សេវាផ្ទេរប្រាក់តាមអ៊ីនធឺណិត ឬសេវាផ្ទេរប្រាក់តាមកម្មវិធីទូរស័ព្ទដៃ ត្រូវដាក់ប្រាក់ចូលក្នុងគណនីបម្រុងផ្ទេរប្រាក់តាមវិធីណាមួយក្នុងចំណោមវីធីដូចខាងក្រោម។ ប៉ុន្ដែ ការដាក់ប្រាក់ចូលក្នុងគណនីបម្រុងផ្ទេរប្រាក់ត្រូវតែជារូបិយប័ណ្ណប្រាក់យ៉េនជប៉ុន ហើយអតិថិជនត្រូវទទួលខុសត្រូវក្នុងការត្រួតពិនិត្យទាក់ទងនឹងការបញ្ចប់ការដាក់ប្រាក់ចូលក្នុងគណនីបម្រុងផ្ទេរប្រាក់។
-
- (១) ការដាក់ប្រាក់ចូលតាមរយៈការផ្ទេរប្រាក់ពីធនាគារដែលមានគណនីឈ្មោះអតិថិជន (រួមទាំង ធនាគារប្រៃសណីយ៍ជប៉ុន)
- (២) ការដាក់ប្រាក់ចូលតាមរយៈប័ណ្ណទូទាត់របស់ហាងលក់ទំនិញ
- (៣) ការដាក់ប្រាក់ចូលតាមរយៈប័ណ្ណដាក់ប្រាក់
- ៣. អតិថិជនដែលប្រើប្រាស់សេវាផ្ទេរប្រាក់អន្តរជាតិក្នុងទម្រង់ចុះឈ្មោះជាមុន អាចដាក់ប្រាក់ចូលក្នុងគណនីបម្រុងផ្ទេរប្រាក់តាមរយៈ ការប្រើប្រាស់ប័ណ្ណផ្ញើប្រាក់ដែលក្រុមហ៊ុនឱ្យខ្ចី ឬតាមរយៈការផ្ទេរប្រាក់។ ប៉ុន្ដែ ការដាក់ប្រាក់ចូលក្នុងគណនីបម្រុងផ្ទេរប្រាក់ត្រូវតែជារូបិយប័ណ្ណប្រាក់យ៉េនជប៉ុន ហើយអតិថិជនត្រូវទទួលខុសត្រូវក្នុងការត្រួតពិនិត្យទាក់ទងនឹងការបញ្ចប់ការដាក់ប្រាក់ចូលក្នុងគណនីបម្រុងផ្ទេរប្រាក់
- ៤. អតិថិជនត្រូវយល់ច្បាស់ និងយល់ស្របជាមុនថា ការដាក់ប្រាក់ចូលក្នុងគណនីបម្រុងផ្ទេរប្រាក់របស់អតិថិជនស្របតាមប្រការនេះគឺ គ្រាន់តែជាប្រាក់បញ្ញើសម្រាប់ជាប្រាក់បម្រុងផ្ទេរប៉ុណ្ណោះ ហើយមានលក្ខណៈខុសគ្នាពីប្រាក់បញ្ញើ ឬប្រាក់សន្សំ ឬប្រាក់បញ្ញើមានកាលកំណត់ជាអាទិ៍ដែលធ្វើឡើងដោយធនាគារ (សំដៅដល់ប្រាក់បញ្ញើមានកាលកំណត់ស្របតាមបញ្ញត្តិនៃកថាខណ្ឌទី៤ មាត្រា២ នៃច្បាប់ស្តីពីធនាគារ (ច្បាប់លេខ៥៩ ឆ្នាំ១៩៨១ រួមទាំងច្បាប់វិសោធនកម្មបន្តបន្ទាប់)) ប្រាក់ដែលដាក់ចូលក្នុងគណនីបម្រុងផ្ទេរប្រាក់ គឺមិនមានការប្រាក់កើតឡើង ហើយប្រាក់ដែលមិនបានប្រើសម្រាប់ការផ្ទេរប្រាក់ក្នុងគណនីបម្រុងផ្ទេរប្រាក់មិនត្រូវបានអនុញ្ញាតឱ្យរក្សាទុកឡើយ។
ប្រការ ៩ (ការបញ្ជាក់អំពីស្ថានភាពនៃការប្រើប្រាស់)
- ១. អតិថិជនដែលប្រើប្រាស់សេវាកម្មនេះអាចពិនិត្យមើលកំណត់ត្រានៃការដាក់ប្រាក់/ដកប្រាក់ក្នុងគណនីបម្រុងផ្ទេរប្រាក់ សមតុល្យក្នុងគណនីបម្រុងផ្ទេរប្រាក់ តាមរយៈកម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុន ឬគេហទំព័ររបស់ក្រុមហ៊ុន។
- ២. ក្រុមហ៊ុននឹងរក្សាកំណត់ត្រានៃការប្រើប្រាស់សេវាកម្មនេះរបស់អតិថិជនក្នុងរយៈពេលសមស្របមួយ។ ប្រសិនបើមានករណីសង្ស័យណាមួយដែលកើតមានឡើងរវាងក្រុមហ៊ុន និងអតិថិជនទាក់ទងនឹងព័ត៌មានលម្អិតនៃការប្រើប្រាស់សេវាកម្មនេះ នោះកំណត់ត្រាដែលបានរក្សាទុកដោយក្រុមហ៊ុនគឺចាត់ទុកថាមានភាពត្រឹមត្រូវ។
ប្រការ១០ (ការបង្វិលប្រាក់បម្រុងផ្ទេរ)
- ១. អតិថិជនដែលប្រើប្រាស់សេវាកម្មនេះអាចទទួលបានការបង្វិលសងប្រាក់បម្រុងផ្ទេរចេញពីគណនីបម្រុងផ្ទេរប្រាក់តាមរយៈការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុន ការប្រើប្រាស់គេហទំព័ររបស់ក្រុមហ៊ុន ឬតាមនីតិវិធីផ្សេងទៀតដែលក្រុមហ៊ុនបានកំណត់។
- ២. មធ្យោបាយនៃការបង្វិលសងប្រាក់បម្រុងផ្ទេរដែលមានចែងក្នុងកថាខណ្ឌខាងលើត្រូវកំណត់ចំពោះការផ្ទេរប្រាក់តាមធនាគារទៅគណនីសន្សំដែលមានឈ្មោះអតិថិជនប៉ុណ្ណោះ។
- ៣. អតិថិជនត្រូវបង់ថ្លៃសេវាដកប្រាក់ដែលមានចែងក្នុងចំណុច៤ កថាខណ្ឌទី១ ប្រការ៣៨ សម្រាប់ការដកប្រាក់ដែលមានចែងក្នុងកថាខណ្ឌទាំងពីរខាងលើ។
- ៤. ក្រុមហ៊ុននឹងទទួលការទូទាត់ថ្លៃសេវាដកប្រាក់ ដោយធ្វើការកាត់ថ្លៃសេវាដកប្រាក់ដែលមានចែងក្នុងកថាខណ្ឌខាងលើចេញពីប្រាក់បម្រុងផ្ទេរប្រាក់ដែលត្រូវបង្វិលសង។
- ១. ប្រសិនបើស្ថានភាពដែលប្រាក់បម្រុងផ្ទេររបស់អតិថិជននៅសល់ក្នុងគណនីផុតរយៈពេលជាក់លាក់ណាមួយ ឬប្រសិនបើសមតុល្យនៃប្រាក់បម្រុងផ្ទេរលើសពី១០០ម៉ឺនយ៉េន ក្រុមហ៊ុននឹងអាចសាកសួរអំពីគម្រោងផ្ទេរប្រាក់របស់អតិថិជន។ ក្នុងករណីនេះ ប្រសិនបើអតិថិជនមិនឆ្លើយតបទាក់ទងនឹងគម្រោងផ្ទេរប្រាក់ជាក់លាក់ ប្រសិនបើក្រុមហ៊ុនមិនអាចទាក់ទងអតិថិជនបាន ឬប្រសិនបើក្រុមហ៊ុនកំណត់ថាសមតុល្យទាំងអស់ ឬមួយផ្នែកមិនមានគម្រោងផ្ទេរប្រាក់ជាក់លាក់ទេ ក្រុមហ៊ុនអាចបង្វិលសងប្រាក់បម្រុងផ្ទេរទាំងអស់ ឬមួយចំនួនជូនអតិថិជនវិញ។ ក្នុងករណីនេះ ប្រាក់បម្រុងផ្ទេរនឹងត្រូវបង្វិលសងវិញដោយធ្វើឡើងតាមវិធីដែលក្រុមហ៊ុនបានកំណត់នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុនបន្ទាប់ពីបញ្ចប់នីតិវិធីដែលក្រុមហ៊ុនបានកំណត់។
- ២. អតិថិជនត្រូវទទួលបន្ទុកថ្លៃសេវាបង្វិលសងប្រាក់ដូចមានចែងក្នុងចំណុចទី៥ កថាខណ្ឌទី១ ប្រការ៣៨ដែលជាថ្លៃសេវាដើម្បីបង្វិលសងប្រាក់ដូចមានចែងក្នុងកថាខណ្ឌខាងលើ។ ក្រុមហ៊ុននឹងទទួលការទូទាត់ថ្លៃសេវាដកប្រាក់ ដោយធ្វើការកាត់ថ្លៃសេវាបង្វិលសងប្រាក់ដែលមានចែងក្នុងកថាខណ្ឌខាងលើចេញពីប្រាក់បម្រុងផ្ទេរដែលត្រូវបង្វិលសង។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើចំនួននៃថ្លៃសេវានោះមានចំនួនលើសប្រាក់បម្រុងផ្ទេរដែលត្រូវបង្វិលសង អតិថិជនត្រូវបង់ថ្លៃសេវាដាច់ដោយឡែកផ្សេងទៀត។ លើសពីនេះ ប្រសិនបើចំនួនថ្លៃសេវាសម្រាប់ការបង្វិលសងលើសពីចំនួនប្រាក់បម្រុងផ្ទេរ ហើយមិនអាចធ្វើការបង្វិលសងវិញដោយសារអតិថិជនខកខានក្នុងការបង់ថ្លៃសេវាបង្វិលសងប្រាក់ដាច់ដោយឡែក ឬមិនអាចបង្វិលសងប្រាក់ចូលទៅគណនីដែលមានឈ្មោះរបស់អតិថិជននៅគ្រឹះស្ថានហិរញ្ញវត្ថុណាមួយដោយហេតុផលផ្សេងក៏ដោយ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះការខូចខាតណាមួយដែលកើតឡើងឡើយ។
- ១. ប្រសិនបើអតិថិជនប្រើប្រាស់សេវាកម្មនេះតាមរយៈកម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុន ឬគេហទំព័ររបស់ក្រុមហ៊ុន អតិថិជនត្រូវទទួលខុសត្រូវយ៉ាងម៉ឹងម៉ាត់ក្នុងការគ្រប់គ្រងឈ្មោះអ្នកប្រើប្រាស់ លេខសម្ងាត់ និងលេខសម្ងាត់ប្រតិបត្តិការ (តទៅនេះ ទាំងឈ្មោះអ្នកប្រើប្រាស់ហៅជារួមថា “លេខសម្ងាត់ជាអាទិ៍”) ដើម្បីកុំឱ្យភាគីទីបីស្គាល់ ហើយអតិថិជនមិនត្រូវឱ្យខ្ចី ដាក់ប្រាក់ ផ្ទេរ ឬដាក់ធានា ដល់ភាគីទីបីណាមួយឡើយ។
- ២. ប្រសិនបើអតិថិជនបានបាត់លេខសម្ងាត់ ឬអាចត្រូវបានភាគីទីបីស្គាល់ អតិថិជនត្រូវចាត់វិធានការភ្លាមៗដើម្បីផ្លាស់ប្តូរលេខសម្ងាត់ តាមវិធីដែលក្រុមហ៊ុនបានកំណត់។
- ៣. ចំពោះការខូចខាតដែលកើតឡើងដោយសារអតិថិជនមិនបានគោរពតាមបទប្បញ្ញត្តិនៃកថាខណ្ឌទី១ ឬភាគីទីបីស្គាល់លេខសម្ងាត់ដោយសារអតិថិជន ក្រុមហ៊ុននឹងមិនទទួលខុសត្រូវឡើយ។
- ៤. អតិថិជនមិនអាចចុះលេខសម្ងាត់ចូលប្រើប្រាស់ និងលេខសម្ងាត់ប្រតិបត្តិការដែលដូចគ្នានឹងឈ្មោះអ្នកប្រើប្រាស់ ដូចគ្នានឹងលេខដែលចេញដោយក្រុមហ៊ុនដើម្បីកំណត់អត្តសញ្ញាណអតិថិជន (តទៅនេះហៅថា “លេខអតិថិជន”) ដូចគ្នានឹងអាសយដ្ឋានអ៊ីមែលរបស់អតិថិជន ដូចគ្នានឹងលេខ អក្សរឡាតាំង អក្សរអង់គ្លេសជាអក្សរតូច ឬសញ្ញា រួមទាំងលេខស្របគ្នាចាប់ពីខ្ទង់ឡើង ឬការកំណត់ផ្សេងទៀតដែលក្រុមហ៊ុនយល់ថាមិនសមរម្យ។ លើសពីនេះ ក្រុមហ៊ុនសូមធ្វើការណែនាំដល់អតិថិជន ជៀសវាងក្នុងការប្រើជាលេខទូរស័ព្ទ ឬលេខដែលអ្នកដទៃអាចនឹងងាយស្រួលដឹង ហើយផ្លាស់ប្តូរលេខសម្ងាត់ឱ្យបានទៀងទាត់ ។
- ៥. អតិថិជនអាចធ្វើការផ្លាស់ប្តូរលេខសម្ងាត់គ្រប់ពេលវេលា តាមកម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុន ឬគេហទំព័ររបស់ក្រុមហ៊ុន ។ ក្នុងករណីនេះ ក្រុមហ៊ុននឹងផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អតិថិជនដោយអនុលោមតាមប្រការ១៣។
- ៦. ប្រសិនបើអតិថិជនភ្លេចលេខសម្ងាត់ អតិថិជនត្រូវអនុវត្តតាមនីតិវិធីដែលបានកំណត់ដោយក្រុមហ៊ុន។ ប៉ុន្ដែ ក្នុងករណីមិនអាចបញ្ជាក់អត្តសញ្ញាណសាមីខ្លួនបានតាមរយៈលេខសម្ងាត់ អតិថិជនអាចដាក់ពាក្យស្នើសុំ លេខសម្ងាត់បណ្ដោះអាសន្នដោយផ្ដល់ដំណឹងមកក្រុមហ៊ុននូវចំណុចចាំបាច់តាមរយៈមធ្យោបាយដែលក្រុមហ៊ុនបានកំណត់។ បន្ទាប់ពីក្រុមហ៊ុនបានទទួលពាក្យស្នើសុំ ប្រសិនបើក្រុមហ៊ុនអនុម័តផ្ដល់លេខសម្ងាត់បណ្តោះអាសន្ន ក្រុមហ៊ុននឹងចេញលេខសម្ងាត់នោះជូនអតិថិជន។ អតិថិជនដែលបានទទួលលេខសម្ងាត់បណ្តោះអាសន្នត្រូវ (១) ផ្លាស់ប្តូរលេខសម្ងាត់បណ្តោះអាសន្នទៅជាលេខសម្ងាត់ចូលប្រើប្រាស់ និង (២) កំណត់លេខសម្ងាត់ប្រតិបត្តិការសារជាថ្មី។
- ៧. ប្រសិនបើអតិថិជនវាយបញ្ចូលលេខសម្ងាត់ដែលខុសពីលេខសម្ងាត់ចូលប្រើប្រាស់ដែលបានចុះឈ្មោះ ឬខុសពីលេខសម្ងាត់ប្រតិបត្តិការច្រើនដងលើសពីចំនួនដែលក្រុមហ៊ុនបានកំណត់ ក្រុមហ៊ុននឹងផ្អាកការប្រើប្រាស់លេខសម្ងាត់ក្នុងរយៈពេលដែលកំណត់ដោយក្រុមហ៊ុន។
- ១. ក្រុមហ៊ុននឹងផ្តល់ប័ណ្ណផ្ញើប្រាក់ដល់អតិថិជនសម្រាប់ខ្ចីប្រើ ចំពោះអតិថិជនដែលដាក់ពាក្យស្នើសុំប្រើប្រាស់សេវាផ្ទេរប្រាក់តាមប័ណ្ណផ្ញើប្រាក់ ។ លើសពីនេះ ក្រុមហ៊ុននឹងផ្តល់ប័ណ្ណដាក់ប្រាក់ជូនដល់អតិថិជនសម្រាប់ខ្ចីប្រើ ចំពោះអតិថិជនដែលដាក់ពាក្យស្នើសុំប្រើប្រាស់សេវាផ្ទេរប្រាក់តាមអ៊ីនធឺណិត និងអតិថិជនដែលមានបំណងប្រើប្រាស់ប័ណ្ណដាក់ប្រាក់។
- ២. ប័ណ្ណផ្ញើប្រាក់ និងប័ណ្ណដាក់ប្រាក់ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ហើយអតិថិជនត្រូវប្រើប្រាស់ និងគ្រប់គ្រងប័ណ្ណផ្ញើប្រាក់ និងប័ណ្ណដាក់ប្រាក់ ក៏ដូចជាឈ្មោះអតិថិជន និងលេខទូរស័ព្ទអតិថិជនជាអាទិ៍ (តទៅនេះហៅថា “ព័ត៌មានកាត”)ដែលត្រូវបានបង្ហាញនៅលើនោះ ដោយប្រុងប្រយ័ត្នក្នុងនាមជាអ្នកគ្រប់គ្រងដ៏ល្អ។
- ៣. អតិថិជនមិនត្រូវប្រើប្រាស់ប័ណ្ណផ្ញើប្រាក់ និងប័ណ្ណដាក់ប្រាក់ក្នុងគោលបំណងណាមួយក្រៅពីការប្រើប្រាស់សេវាផ្ទេរប្រាក់អន្តរជាតិឡើយ។
- ៤. អតិថិជនមិនត្រូវផ្តល់ប័ណ្ណផ្ញើប្រាក់និងប័ណ្ណដាក់ប្រាក់ទៅឱ្យភាគីទីបីខ្ចីប្រើ ដាក់តម្កល់ ផ្ទេរ ឬដាក់ធានា ឬដាក់តម្កល់ ឬប្រើប្រាស់ព័ត៌មានកាតនោះទេ។
- ៥. អតិថិជនមិនត្រូវក្លែងបន្លំ ឬផ្លាស់ប្តូប័ណ្ណផ្ញើប្រាក់និងប័ណ្ណដាក់ប្រាក់ ឬអនុញ្ញាតឱ្យបុគ្គលផ្សេងទៀតក្លែងបន្លំ ឬផ្លាស់ប្តូរឡើយ។
- ៦. ប្រសិនបើប័ណ្ណផ្ញើប្រាក់ និងប័ណ្ណដាក់ប្រាក់របស់អតិថិជនត្រូវបានបាត់ លួច ខូច ប្រឡាក់ ឬរលុបព័ត៌មានកាត ទទួលបានព័ត៌មានដោយមិនត្រឹមត្រូវ ឬមានការផ្លាស់ប្តូរព័ត៌មាន អតិថិជនត្រូវចាត់វិធានការភ្លាមៗតាមនីតិវិធីដែលក្រុមហ៊ុនបានកំណត់។ លើសពីនេះ ប្រសិនបើការខូចខាតណាមួយកើតឡើងចំពោះអតិថិជនដែលបណ្តាលមកពីបញ្ហាទាំងអស់នេះ ក្រុមហ៊ុននិងអន្តរការីធនាគារ នឹងមិនទទួលខុសត្រូវចំពោះការខូចខាតណាមួយឡើយ។
- ៧. ក្នុងករណីមានហេតុផលណាមួយដូចមានចែងក្នុងកថាខណ្ឌខាងលើកើតឡើង អតិថិជនអាចទទួលបានការចេញប័ណ្ណផ្ញើប្រាក់និងប័ណ្ណដាក់ប្រាក់ជាថ្មី។
- ៨. ក្រុមហ៊ុនអាចធ្វើការផ្លាស់ប្តូរលេខរបស់អតិថិជនដែលមាននៅលើប័ណ្ណផ្ញើប្រាក់និងប័ណ្ណដាក់ប្រាក់ប្រសិនបើក្រុមហ៊ុនយល់ថាជាករណីចាំបាច់សម្រាប់អាជីវកម្ម ដូចជាការគ្រប់គ្រង ឬការការពារព័ត៌មានកាត។
- ៩. ប្រសិនបើក្រុមហ៊ុនយល់ឃើញដោយសមស្របថា អតិថិជនបានបំពានបទប្បញ្ញត្តិនេះ ក្នុងករណីអតិថិជនមិនយល់ស្របនឹងបទប្បញ្ញត្តិនេះ ឬក្នុងករណីក្រុមហ៊ុនយល់ថាជាភាពចាំបាច់ អតិថិជនអាចប្រគល់ប័ណ្ណផ្ញើប្រាក់ និងប័ណ្ណដាក់ប្រាក់មកក្រុមហ៊ុនវិញ ឬកាត់កាតនោះបន្ទាប់មកត្រូវបោះចោល។
- ១០. បទប្បញ្ញត្តិនៃប្រការនេះត្រូវអនុវត្តប្រតិសកម្ម នៅពេលដែលអតិថិជនទទួលបានប័ណ្ណផ្ញើប្រាក់និងប័ណ្ណដាក់ប្រាក់។
- ១. ក្រុមហ៊ុននឹងផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អតិថិជនដែលប្រើប្រាស់សេវាផ្ទេរប្រាក់តាមកម្មវិធីទូរស័ព្ទដៃ ឬសេវាផ្ទេរប្រាក់តាមអ៊ីនធឺណិតដោយផ្ទៀងផ្ទាត់ ភាពត្រូវគ្នារវាងលេខសម្ងាត់ដែលត្រូវវាយបញ្ចូលនៅពេលប្រើកម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុន ឬនៅពេលចូលទៅទំព័រសេវាកម្មរបស់គេហទំព័រក្រុមហ៊ុន ឬនៅពេលប្រើប្រាស់សេវាកម្មនេះ ជាមួយនឹង លេខសម្ងាត់ដែលកំណត់ជាសារថ្មីដោយយោងតាមប្រការទី៤ កថាខណ្ឌ២ ឬប្រការទី៥ កថាខណ្ឌទី៤។
- ២. ប្រសិនបើអតិថិជនត្រូវបានចាត់ទុកជាអ្នកប្រើប្រាស់ត្រឹមត្រូវតាមរយៈការផ្ទៀងផ្ទាត់អត្តសញ្ញាណសាមីខ្លួនដូចមានចែងក្នុងកថាខណ្ឌខាងលើ ក្រុមហ៊ុននឹងចាត់ទុកថាប្រតិបត្តិការទាក់ទងនឹងការប្រើប្រាស់នោះមានសុពលភាព ទោះបីជាមានការក្លែងបន្លំ ការផ្លាស់ប្តូរ ការលួចយក ឬការប្រើប្រាស់លេខសម្ងាត់ដោយមិនត្រឹមត្រូវ ឬដោយហេតុផ្សេងទៀតក៏ដោយ លើសពីនេះ ក្រុមហ៊ុន និងអន្តរការីធនាគារ នឹងមិនទទួលខុសត្រូវចំពោះការខូចខាតណាមួយដែលបណ្តាលមកពីបញ្ហាទាំងអស់នេះឡើយ។
- ១. ក្រុមហ៊ុននឹងផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អតិថិជនដែលប្រើប្រាស់សេវាផ្ទេរប្រាក់តាមប័ណ្ណផ្ញើប្រាក់ នៅពេលដែលអតិថិជនបានដាក់ប្រាក់ទៅក្នុងគណនីបម្រុងផ្ទេរប្រាក់ដោយប្រើប័ណ្ណផ្ញើប្រាក់។
- ២. ប្រសិនបើអតិថិជនត្រូវបានចាត់ទុកជាអ្នកប្រើប្រាស់ត្រឹមត្រូវតាមរយៈការផ្ទៀងផ្ទាត់អត្តសញ្ញាណសាមីខ្លួនដូចមានចែងក្នុងកថាខណ្ឌខាងលើ ក្រុមហ៊ុននឹងចាត់ទុកថាប្រតិបត្តិការទាក់ទងនឹងការប្រើប្រាស់នោះមានសុពលភាព ទោះបីជាមានការក្លែងបន្លំ ការផ្លាស់ប្តូរ ការលួចយក ឬការប្រើប្រាស់ប័ណ្ណផ្ញើប្រាក់ដោយមិនត្រឹមត្រូវ ឬដោយហេតុផ្សេងទៀតក៏ដោយ លើសពីនេះ ក្រុមហ៊ុន និងអន្តរការីធនាគារ នឹងមិនទទួលខុសត្រូវចំពោះការខូចខាតណាមួយដែលបណ្តាលមកពីបញ្ហាទាំងអស់នេះឡើយ។
- ១. ក្រុមហ៊ុននឹងផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អតិថិជនដែលប្រើប្រាស់សេវាផ្ទេរប្រាក់Furikomi អំពីការដាក់ប្រាក់ចូលគណនីបម្រុងផ្ទេរប្រាក់ទៅកាន់ក្រុមហ៊ុនដោយអតិថិជន នៅពេលមានការដាក់ប្រាក់ដោយគណនីឈ្មោះរបស់អតិថិជនទៅកាន់ស្ថាប័នហិរញ្ញវត្ថុដែលក្រុមហ៊ុនបានកំណត់។ ប្រសិនបើអតិថិជនត្រូវបានចាត់ទុកជាអ្នកប្រើប្រាស់ត្រឹមត្រូវតាមរយៈការផ្ទៀងផ្ទាត់អត្តសញ្ញាណនេះ ក្រុមហ៊ុននឹងចាត់ទុកថាប្រតិបត្តិការទាក់ទងនឹងការប្រើប្រាស់នោះមានសុពលភាព ទោះបីជាមានការលួចប្រើប្រាស់គណនីបម្រុងផ្ទេរប្រាក់ ឬការប្រើប្រាស់ដោយមិនត្រឹមត្រូវ ឬដោយហេតុផ្សេងទៀតក៏ដោយ លើសពីនេះ ក្រុមហ៊ុន និងអន្តរការីធនាគារនឹងមិនទទួលខុសត្រូវចំពោះការខូចខាតណាមួយដែលបណ្តាលមកពីបញ្ហាទាំងអស់នេះឡើយ។
- ២. អតិថិជនដែលដាក់ប្រាក់ចូលតាមវិធីដែលមានចែងក្នុងកថាខណ្ឌខាងលើ ត្រូវរក្សាលេខគណនីដែលក្រុមហ៊ុនបានជូនដំណឹងជាការសម្ងាត់បំផុត ហើយមិនត្រូវបង្ហាញ ធ្វើឲ្យលេចធ្លាយ ឬត្រួវបានភាគីទីបីយកទៅប្រើប្រាស់ឡើយ។ ប្រសិនបើអតិថិជនបាត់លេខគណនី ឬត្រូវបានភាគីទីបីស្គាល់ ត្រូវធ្វើការផ្តល់ដំណឹងមកក្រុមហ៊ុនភ្លាមៗ ហើយត្រូវធ្វើតាមការណែនាំដែលក្រុមហ៊ុនបានកំណត់។
- ១. ប្រសិនបើអតិថិជនផ្លាស់ប្តូរឈ្មោះ អាស័យដ្ឋាន និងព័ត៌មានសមាជិកផ្សេងទៀតដែលបានផ្តល់ជូនក្រុមហ៊ុន ឬក្នុងករណីបានផ្លាស់ប្ដូររួចរាល់ អតិថិជនត្រូវអនុវត្តនីតិវិធីផ្លាស់ប្តូរព័ត៌មានសមាជិកភ្លាមៗតាមវិធីដែលបានកំណត់ដោយក្រុមហ៊ុន។
- ២. ទោះបីជាព័ត៌មានសមាជិកដែលបានផ្ដល់មកក្រុមហ៊ុន គឺជាព័ត៌មានរបស់បុគ្គលក្រៅពីអតិថិជនក៏ដោយ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះការខូចខាតណាមួយលើបញ្ហាទាំងអស់នេះដែលកើតឡើងចំពោះអតិថិជនឡើយ។
- ៣. ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះការខូចខាតណាមួយដែលកើតឡើងចំពោះអតិថិជន ដោយសារតែព័ត៌មានសមាជិកដែលអតិថិជនផ្តល់ជូនក្រុមហ៊ុនមិនគ្រប់គ្រាន់ ឬមានការផ្លាស់ប្តូរព័ត៌មានសមាជិក ឬការធ្វេសប្រហែសក្នុងនីតិវិធីនៃការផ្លាស់ប្តូរព័ត៌មានសមាជិកដែលបានផ្ដល់មកក្រុមហ៊ុន។
- ១. ប្រសិនបើក្រុមហ៊ុនរាយការណ៍ឬជូនដំណឹងដល់សមាជិកដោយយោងតាមបទប្បញ្ញត្តិនេះ អតិថិជនត្រូវយល់ព្រមថាការរាយការណ៍ ឬការជូនដំណឹងបែបនេះនឹងធ្វើឡើងតាមរយៈការបង្ហាញនៅលើកម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុន ឬនៅលើគេហទំព័ររបស់ក្រុមហ៊ុន តាមរយៈការផ្ញើសារខ្លី (SMS) ឬអ៊ីមែល ឬមធ្យោបាយផ្សេងទៀត។
- ២. អតិថិជនត្រូវយល់ព្រមថា នៅពេលក្រុមហ៊ុនធ្វើការជូនដំណឹងទៅកាន់អាសយដ្ឋានអ៊ីមែល លេខទូរស័ព្ទ ឬអាសយដ្ឋានរបស់អតិថិជន ប្រសិនបើការជូនដំណឹងនោះត្រូវបានពន្យារពេលដោយសារស្ថានភាពទំនាក់ទំនង ព័ត៌មានសមាជិកមិនគ្រប់គ្រាន់ ឬមិនទាន់កែប្រែ និងហេតុផលផ្សេងទៀតដែលមិនមែនជាទំនួលខុសត្រូវរបស់ក្រុមហ៊ុន ឬក្នុងករណីការជូនដំណឹងមិនទាន់បានទៅដល់ក៏ដោយ ការជូនដំណឹងនោះចាត់ទុកថាបានទៅដល់អតិថិជនក្នុងថិរវេលាជាធម្មតា។
- ៣. អតិថិជនអាចចុះអាសយដ្ឋានអ៊ីមែលបានច្រើនក្នុងទំហំដែលក្រុមហ៊ុនបានកំណត់។ ក្រុមហ៊ុននឹងផ្ញើព័ត៌មានដែលអតិថិជនបានជ្រើសរើសទៅអាសយដ្ឋានអ៊ីមែលដែលអតិថិជនបានបញ្ជាក់មកក្រុមហ៊ុនលើកលែងតែក្រុមហ៊ុនបានកំណត់ផ្សេងក្រៅពីនេះ។
- ៤. អតិថិជនយល់ព្រមថា ក្រុមហ៊ុននឹងផ្ដល់បទប្បញ្ញត្តិផ្សេងៗ សៀវភៅណែនាំផ្សេងៗ (រួមទាំងការផ្លាស់ប្តូរបទប្បញ្ញត្តិផ្សេងៗ និងសៀវភៅណែផ្សេងៗទាំងនេះ) ការណែនាំផ្សេងៗ ខ្លឹមសារកិច្ចសន្យា ប្រវត្តិប្រតិបត្តិការជាអាទិ៍ តាមប្រព័ន្ធអេឡិចត្រូនិចដែលកំណត់ដោយក្រុមហ៊ុន ដូចជាតាមរយៈគេហទំព័ររបស់ក្រុមហ៊ុន កម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុន អាសយដ្ឋានអ៊ីមែលជាអាទិ៍ ជំនួសការចេញជាឯកសារ (តាមប្រៃសណីយ៍) ។ ប៉ុន្ដែ ឯកសារមួយចំនួនអាចត្រូវបានផ្ដល់ជូន ជាឯកសារ (តាមប្រៃសណីយ៍)។
- ១. ប្រសិនបើមិនទាន់មានការអនុញ្ញាតពីក្រុមហ៊ុនជាមុន អតិថិជនមិនអាចកំណត់ឱ្យខ្ចី ដាក់ប្រាក់ ផ្ទេរ ឬធានា ឬកំណត់សិទ្ធិរបស់ភាគីទីបី ឬអនុញ្ញាតឲ្យភាគីទីបីប្រើប្រាស់អ្វីដែលទាក់ទងនឹងប្រតិបត្តិការ ឬសិទ្ធិផ្សេងទៀតក្នុងប្រតិបត្តិការរវាងអតិថិជននិងក្រុមហ៊ុន។
- ២. ប្រសិនបើអតិថិជនបំពានកថាខណ្ឌខាងលើ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះការខូចខាតណាមួយដែលកើតមានចំពោះអតិថិជនដែលបណ្តាលមកពីបញ្ហាទាំងអស់នេះឡើយ។
- ១. អតិថិជន ធានាថានាពេលបច្ចុប្បន្ន អតិថិជនផ្ទាល់ និងបុគ្គលិករបស់ខ្លួនជាអាទិ៍ មិនមែនជា ក្រុមឧក្រិដ្ឋកម្ម សមាជិកនៃក្រុមឧក្រិដ្ឋកម្ម ឬជាបុគ្គលដែលធ្លាប់ជាអតីតសមាជិកក្រុមឧក្រិដ្ឋកម្មដែលមិនទាន់ហួសរយៈពេល៥ឆ្នាំ សមាសភាពបម្រុងនៃក្រុមឧក្រិដ្ឋកម្ម ក្រុមហ៊ុនទាក់ទងនឹងក្រុមឧក្រិដ្ឋកម្ម ក្រុមគម្រាមកំហែងជាអាទិ៍ ឬចលនាសង្គមជាដើមដែលបង្កចលាចល ឬក្រុមឧក្រិដ្ឋកម្មខាងបច្ចេកវិទ្យា នឹងក្រុមផ្សេងទៀតដែលប្រហាក់ប្រហែល (តទៅនេះហៅថា “សមាជិកក្រុមឧក្រិដ្ឋកម្ម”) ហើយអតិថិជនត្រូវធានាថាខ្លួនមិនស្ថិតក្នុងចំណុចណាមួយដូចបានកំណត់ខាងក្រោម និងមិនក្លាយជាសមាជិកឡើយនាពេលអនាគត។
- (១)ត្រូវបានទទួលស្គាល់ថាមានទំនាក់ទំនងដែលការដឹកនាំត្រូវបានគ្រប់គ្រងដោយសមាជិកក្រុមឧក្រិដ្ឋកម្មជាដើម
- (២) ត្រូវបានទទួលស្គាល់ថាមានទំនាក់ទំនងដែលការដឹកនាំមានការពាក់ព័ន្ធយ៉ាងសកម្មជាមួយក្រុមឧក្រិដ្ឋកម្មជាដើម
- (៣) ត្រូវបានទទួលស្គាល់ថាមានទំនាក់ទំនងកំពុងប្រើប្រាស់សមាជិកក្រុមឧក្រិដ្ឋកម្មដោយមិនត្រឹមត្រូវ ដូចជាក្នុងគោលបំណងទទួលប្រាក់ចំណេញមិនត្រឹមត្រូវសម្រាប់ខ្លួនឯង ក្រុមហ៊ុនផ្ទាល់ខ្លួន ឬភាគីទីបី ឬក្នុងគោលបំណងបង្កការខូចខាតដល់ភាគីទីបី
- (៤) ត្រូវបានទទួលស្គាល់ថាមានទំនាក់ទំនងក្នុងការផ្តល់ប្រាក់ ឬជួយសម្របសម្រួលដល់សមាជិកក្រុមឧក្រិដ្ឋកម្មជាអាទិ៍
- (៥) បុគ្គលដែលជាបុគ្គលិក ឬអ្នកដឹកនាំត្រូវបានទទួលស្គាល់ថាមានទំនាក់ទំនងដែលសង្គមរិះគន់ថាជាសមាជិកក្រុមឧក្រិដ្ឋកម្មជាអាទិ៍
- ២. អតិថិជនត្រូវធានាថានឹងមិនធ្វើសកម្មភាពក្នុងចំណុចណាមួយដូចមានចែងខាងក្រោមដោយខ្លួនឯង ឬតាមរយៈភាគីទីបីឡើយ។
- (១) សកម្មភាពទាមទារដោយហិង្សា
- (២) សកម្មភាពទាមទារមិនត្រឹមត្រូវដែលលើសពីទំនូលខុសត្រូវតាមច្បាប់
- (៣) សកម្មភាពដែលប្រើពាក្យពេជន៍គំរាមកំហែង ឬប្រើអំពើហឹង្សាទាក់ទងនឹងពាណិជ្ជកម្ម
- (៤) សកម្មភាពផ្សព្វផ្សាយពាក្យចចាមអារ៉ាម បំផ្លាញការជឿទុកចិត្តរបស់ក្រុមហ៊ុន ដោយប្រើការក្លែងបន្លំ ឬអំណាច ឬសកម្មភាពរារាំងដល់អាជីវកម្មរបស់ក្រុមហ៊ុន
- (៥) សកម្មភាពផ្សេងទៀតដែលប្រហាក់ប្រហែលនឹងចំណុចទាំងអស់ខាងលើ
- ៣. ប្រសិនបើក្រុមហ៊ុនទទួលរងការខូចខាតដោយសារការបំពានរបស់អតិថិជនចំពោះការធានាដូចមានចែងក្នុងកថាខណ្ឌទាំងពីរខាងលើ អតិថិជនត្រូវទទួលខុសត្រូវចំពោះសំណងនៃការខូចខាតនោះ។
ប្រការ២១ (ការលុបចោលការចុះឈ្មោះជាសមាជិក និងការកម្រិតលើប្រតិបត្តិការ)
- ១. អតិថិជនអាចធ្វើការលុបចោលការចុះឈ្មោះជាសមាជិកតាមវិធីដែលបានកំណត់ដោយក្រុមហ៊ុន។
- ២. ប្រសិនបើអតិថិជនស្ថិតក្នុងចំណុចណាមួយដូចខាងក្រោម ក្រុមហ៊ុនអាចនឹងផ្អាកសេវាកម្មនេះទាំងស្រុង ឬមួយផ្នែកភ្លាមៗ ឬលុបចោលការចុះឈ្មោះជាសមាជិកដោយមិនជូនដំណឹងដល់អតិថិជនជាមុន។ ចំពោះការចាត់ចែងប្រាក់បម្រុងផ្ទេរប្រាក់ដែលបានដាក់ចូលគណនី នៅពេលការចុះឈ្មោះជាសមាជិកត្រូវបានលុបចោលផ្អែកតាមកថាខណ្ឌនេះ ត្រូវអនុវត្តស្របតាមកថាខណ្ឌទី៥។ ប៉ុន្ដែក្នុងករណីនេះ ក្រុមហ៊ុនអាចមិនឆ្លើយតបទៅកាន់អតិថិជនអំពីហេតុផលសម្រាប់ការផ្អាកសេវាកម្មនេះទាំងស្រុង ឬមួយផ្នែក ឬការលុបចោលការចុះឈ្មោះជាសមាជិក។
-
- (១)នៅពេលដែលមានការផ្អាកការទូទាត់ ឬការដាក់ពាក្យសុំដំណើរការនីតិវិធីក្ស័យធន ដំណើរការស្តារនីតិសម្បទារដ្ឋប្បវេណី ដំណើរការរៀបចំសាជីវកម្មឡើងវិញ ឬដំណើរការជម្រះបញ្ជីពិសេស
- (២) នៅពេលដែលមានដីកា សេចក្តីជូនដំណឹងអំពីការរឹបអូសជាបណ្តោះអាសន្ន ការរឹបអូសរក្សាការពារ ឬការរឹបអូស។
- (៣) នៅពេលដែលមានការចាប់ផ្តើមនៃសន្តតិកម្ម
- (៤) នៅពេលទីតាំងរបស់អតិថិជនមិនច្បាស់លាស់
- (៥) នៅពេលមិនបានប្រើប្រាស់សេវាកម្មនេះលើសពីរយៈពេល២ឆ្នាំ
- (៦) នៅពេលមានការទទួលស្គាល់ថាសេវាកម្មនេះត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពដែលបំពានច្បាប់សណ្ដាប់ធ្នាប់សាធារណៈ និងទំនៀមទម្លាប់ល្អ (រួមបញ្ចូលទាំងអំពើឧក្រិដ្ឋកម្មដូចជាការលេងល្បែងស៊ីសងជាដើមតាមរយៈកាស៊ីណូអនឡាញ) ឬអាចប្រើប្រាស់សម្រាប់សកម្មភាពទាំងនោះ
- (៧) នៅពេលរកឃើញយ៉ាងច្បាស់ថាអតិថិជនមិនមានវត្តមានជាក់ស្ដែង ឬការចុះឈ្មោះជាសមាជិកមិនមែនជាឆន្ទៈរបស់អតិថិជន
- (៨) នៅពេលរកឃើញយ៉ាងច្បាស់ថាខ្លឹមសារនៃការជូនដំណឹងមិនពិត ឬនៅពេលដែលឯកសារដែលបានផ្តល់មកនោះមិនពិត
- (៩) នៅពេលមិនមានការផ្ដល់ឯកសារចាំចាច់ (ប័ណ្ណស្នាក់នៅជាអាទិ៍) តាមការតម្រូវឲ្យផ្ដល់ម្ដងទៀតដើម្បីធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណសារជាថ្មីស្របតាមប្រការ១៦ (រួមទាំងករណី អតិថិជនមិនបានទំនាក់ទំទងមកក្រុមហ៊ុនតាមកាលកំណត់ ករណីលិខិតជូនដំណឹងដែលផ្ញើរទៅអាសយដ្ឋានរបស់អតិថិជនមិនបានទៅដល់ ហើយត្រូវបានផ្ញើរត្រឡប់មកក្រុមហ៊ុនវិញ និងក្នុងករណីមិនអាចទំនាក់ទំនងទៅលេខទូរស័ព្ទរបស់អតិថិជនបាន)
- (១០) នៅពេលដែលមានហេតុផលណាមួយសម្រាប់ការបញ្ចប់នៅក្រោមបទប្បញ្ញត្តិទាក់ទងនឹងប្រតិបត្តិការនីមួយៗជាមួយក្រុមហ៊ុនបានកើតឡើង
- (១១) នៅពេលដែលបានបំពានបទប្បញ្ញត្តិនេះ និងបទប្បញ្ញត្តិទាក់ទងនឹងប្រតិបត្តិការនីមួយៗ
- (១២) នៅពេលដែលមានការបំពានចំពោះការធានាដូចមានកំណត់ក្នុងកថាខណ្ឌទី១ ឬ កថាខណ្ឌទី២នៃប្រការខាងលើ ឬមានការសង្ស័យដោយសមហេតុផលថាបានបំពាន
- (១៣) នៅក្នុងករណីមិនសហការក្នុងការសម្ភាសន៍សម្រាប់ការត្រួតពិនិត្យលើប្រតិបត្តិការដោយយោងតាមកថាខណ្ឌទី១នៃប្រការ៤០ ឬទោះបីជាមានការស្នើសុំឱ្យផ្តល់ឯកសារដើម្បីគាំទ្រលទ្ធផលសម្ភាសន៍ដោយយោងតាម កថាខណ្ឌទី២នៃប្រការដដែលក៏ដោយ តែអតិថិជនមិនផ្ដល់ឯកសារគាំទ្រដល់ក្រុមហ៊ុន (រួមទាំងករណី អតិថិជនមិនបានទំនាក់ទំទងមកក្រុមហ៊ុនតាមកាលកំណត់ ករណីលិខិតជូនដំណឹងដែលផ្ញើរទៅអាសយដ្ឋានរបស់អតិថិជនមិនបានទៅដល់ ហើយត្រូវបានផ្ញើត្រឡប់មកក្រុមហ៊ុនវិញ និងក្នុងករណីមិនអាចទំនាក់ទំនងទៅលេខទូរស័ព្ទរបស់អតិថិជនបាន)
- (១៤) នៅពេលដែលក្រុមហ៊ុនយល់ថាជាករណីចាំបាច់បន្ទាប់ពីលទ្ធផលនៃការត្រួតពិនិត្យឬ ការស៊ើបអង្កេតដោយយោងតាមប្រការ៤០
- (១៥) នៅពេលដែលការផ្ទេរប្រាក់ត្រូវបានធ្វើឡើងតាមរយៈប្រាក់របស់ភាគីទីបី
- (១៦) បន្ថែមពីលើចំណុចដែលបានរៀបរាប់ខាងលើ ក្រុមហ៊ុនអាចផ្អាកសេវាកម្មនេះបាននៅពេលដែលមានហេតុផល ចាំបាច់សមស្របកើតឡើង
- ៣. ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះការខូចខាតណាមួយដែលកើតឡើងចំពោះសមាជិកដោយសារតែការផ្អាកសេវាកម្មនេះ ឬការលុបចោលការចុះឈ្មោះចូលជាសមាជិកស្របតាមកថាខណ្ឌខាងលើឡើយ។
- ៤. ប្រសិនបើសេវាកម្មនេះត្រូវបានផ្អាកដោយយោងទៅតាមកថាខណ្ឌទី២ ហើយអតិថិជនស្នើសុំលុបចោលការចុះឈ្មោះចូលជាសមាជិកដោយសារបញ្ហាការផ្អាកសេវាកម្មនេះ ការស្នើសុំត្រូវធ្វើឡើងតាមវិធីដែលក្រុមហ៊ុនបានកំណត់។ ក្នុងករណីនេះ អតិថិជនអាចនឹងត្រូវបានទាមទារឱ្យផ្តល់ឯកសារបន្ថែមសម្រាប់ការផ្ទៀងផ្ទាត់អត្តសញ្ញាណ និងឯកសារចាំបាច់មួយចំនួនទៀតដែលនឹងត្រូវផ្ទៀងផ្ទាត់ដោយឡែកពីគ្នា។
- ៥. ប្រសិនបើមានសមតុល្យនៅក្នុងគណនីបម្រុងផ្ទេរប្រាក់នៅពេលលុបចោលការចុះឈ្មោះជាសមាជិកដែលមានចែងក្នុងប្រការនេះ ក្រុមហ៊ុននឹងធ្វើការបង្វិលសងប្រាក់បម្រុងផ្ទេរដែលនៅសល់ជូនអតិថិជនវិញ។ ក្នុងករណីនេះ ការបង្វិលសងប្រាក់បម្រុងផ្ទេរ ត្រូវធ្វើឡើងតាមវិធីដែលក្រុមហ៊ុនបានកំណត់នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុនបន្ទាប់ពីបញ្ចប់នីតិវិធីដែលក្រុមហ៊ុនបានកំណត់។
- ៦. អតិថិជនត្រូវទទួលបន្ទុកថ្លៃសេវាសម្រាប់ការបង្វិលសងប្រាក់ដូចមានចែងក្នុងចំណុចទី៥ កថាខណ្ឌទី១ ប្រការ៣៨ ដែលជាសេវាសម្រាប់ការបង្វិលសងដូចមានចែងក្នុងកថាខណ្ឌខាងលើ។ ក្រុមហ៊ុននឹងទទួលថ្លៃសេវាសម្រាប់ការបង្វិលសង ដោយកាត់ថ្លៃសេវាបង្វិលសងចេញពីគណនីបម្រុងផ្ទេរប្រាក់ដែលត្រូវសង។ ប៉ុន្ដែ ប្រសិនបើចំនួននៃថ្លៃសេវាបង្វិលសងលើសពីចំនួនសមតុល្យក្នុងគណនីបម្រុងផ្ទេរប្រាក់ដែលត្រូវបង្វិលសង អតិថិជនត្រូវបង់ថ្លៃសេវាសម្រាប់ការបង្វិលសងដាច់ដោយឡែកបន្ថែមទៀត។ លើសពីនេះ ប្រសិនបើចំនួនថ្លៃសេវាសម្រាប់ការបង្វិលសងលើសពីចំនួនសមតុល្យនៃគណនីបម្រុងផ្ទេរប្រាក់ ហើយការបង្វិលសងមិនអាចធ្វើឡើងបាន ដោយសារអតិថិជនមិនបានបង់ថ្លៃសេវាដាច់ដោយឡែកបន្ថែមទៀត ឬទោះបីជាការបង្វិលសងទៅគណនីនៃស្ថាប័នហិរញ្ញវត្ថុដែលបានកំណត់ដោយអតិថិជនមិនអាចធ្វើឡើងបានដោយហេតុផលផ្សេងទៀតក៏ដោយ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះការខូចខាតណាមួយដែលបណ្តាលមកពីបញ្ហាទាំងនេះឡើយ។
- ១. ប្រសិនបើអតិថិជនត្រូវបានប្រកាសការចាប់ផ្តើមទំនុកបម្រុង ហិតូបត្ថម្ភ ឬអាណាព្យាបាល តាមសេចក្តីសម្រេចរបស់តុលាការគ្រួសារ អតិថិជនត្រូវជូនដំណឹងភ្លាមៗជូនក្រុមហ៊ុនជាលាយលក្ខណ៍អក្សរអំពីឈ្មោះរបស់អាណាព្យាបាលសម្រាប់នីតិជនជាអាទិ៍ និងចំណុចចាំបាច់ផ្សេងទៀត។
- ២. ប្រសិនបើមានការតែងតាំងអ្នកត្រួតពិនិត្យអាណាព្យាបាលដោយស្ម័គ្រចិត្តចំពោះអតិថិជន តាមរយៈសេចក្តីសម្រេចរបស់តុលាការគ្រួសារ អតិថិជនត្រូវជូនដំណឹងភ្លាមៗជូនក្រុមហ៊ុនជាលាយលក្ខណ៍អក្សរអំពីឈ្មោះរបស់អ្នកត្រួតពិនិត្យអាណាព្យាបាលដោយស្ម័គ្រចិត្ត និងចំណុចចាំបាច់ផ្សេងទៀត ។
- ៣. ក្នុងករណីអតិថិជនទទួលបានសេចក្តីសម្រេចស្តីពីការប្រកាសចាប់ផ្ដើមទំនុកបម្រុង ហិតូបត្ថម្ភ អាណាព្យាបាល ឬប្រសិនបើអ្នកត្រួតពិនិត្យអាណាព្យាបាលដោយស្ម័គ្រចិត្តត្រូវបានតែងតាំង ត្រូវផ្តល់ការជូនដំណឹងដូចគ្នានឹងកថាខណ្ឌទី១ និងកថាខណ្ឌទី២។
- ៤. ប្រសិនបើអតិថិជនត្រូវបានលុបចោល ឬផ្លាស់ប្តូរចំណុចដែលត្រូវជូនដំណឹងដែលមានចែងក្នុងកថាខណ្ឌទី១ ដល់កថាខណ្ឌទី៣ ការជូនដំណឹងនឹងត្រូវធ្វើឡើងដូចគ្នា។
- ៥. ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះការខូចខាតណាមួយដែលបណ្តាលមកពីអតិថិជនមិនទាន់បានធ្វើការជូនដំណឹង មុនការជូនដំណឹងដែលមានចែងក្នុងកថាខណ្ឌទី១ ដល់កថាខណ្ឌទី៤ នោះទេ។
- ១. ក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះអតិថិជន ឬភាគីទីបីចំពោះការខូចខាតណាមួយដែលបណ្តាលមកពីហេតុផលដូចខាងក្រោមនេះឡើយ។
- (១) នៅពេលការផ្តល់សេវាកម្មនេះត្រូវបានពន្យារពេល ឬមិនអាចអនុវត្តបានដោយករណីប្រធានសក្ដិ ដូចជា គ្រោះធម្មជាតិ អគ្គីភ័យ គ្រោះមហន្តរាយជាអាទិ៍ បញ្ហានៃឧបករណ៍ទំនាក់ទំនង ខ្សែបណ្ដាញ និងកុំព្យូទ័ររបស់អតិថិជន ឬភាគីទីបីដែលប្រកបអាជីវកម្មទូរគមនាគមន៍ ឬបញ្ហាទូរស័ព្ទ ឬវិធានការរបស់ស្ថាប័នរដ្ឋ ដូចជាតុលាការជាអាទិ៍ ដែលមិនមែនបណ្តាលមកពីកំហុសរបស់ក្រុមហ៊ុន។
- (២) នៅពេលការផ្តល់សេវាកម្មនេះត្រូវបានពន្យារពេល ឬមិនអាចអនុវត្តបានដោយសារបញ្ហាម៉ាស៊ីនទូទាត់ប្រាក់ ខ្សែទំនាក់ទំនង ឬកុំព្យូទ័រជាអាទិ៍ បើទោះបីជាក្រុមគ្រប់គ្រងប្រព័ន្ធរបស់ក្រុមហ៊ុនបានចាត់វិធានការសុវត្ថិភាពដោយសមស្របហើយក៏ដោយ។
- (៣) នៅពេលការផ្តល់សេវាកម្មនេះត្រូវបានពន្យារពេល ឬមិនអាចអនុវត្តបានដោយសារហេតុផលដែលបណ្ដាលមកពីកំហុសរបស់អតិថិជន ឬភាគីទីបី ដូចជាការខុសឈ្មោះរបស់អ្នកទទួលប្រាក់បញ្ញើផ្សេងទៀតជាដើម។
- ២. បើទោះបីជាក្រុមហ៊ុនបានចាត់វិធានការសុវត្ថិភាពដោយសមស្របហើយក៏ដោយ ប្រសិនបើមានករណីការលួចស្តាប់តាមបណ្តាញទំនាក់ទំនងដូចជា ខ្សែទូរស័ព្ទសាធារណៈ ខ្សែទូរស័ព្ទផ្តាច់មុខ អ៊ីនធឺណិត និងបណ្តាញទំនាក់ទំនងផ្សេងទៀត ដែលបណ្ដាលឱ្យមានការលេចធ្លាយព័ត៌មានសម្រាប់ប្រតិបត្តិការដូចជាលេខសម្ងាត់របស់អតិថិជន នោះក្រុមហ៊ុននិងមិនទទួលខុសត្រូវចំពោះការខូចខាតណាមួយដែលកើតមានឡើងចំពោះអតិថិជនដោយសារតែការខូចខាតទាំងនេះឡើយ។
- ១. ក្រុមហ៊ុន និងអន្តរការីធនាគារ មិនទទួលខុសត្រូវចំពោះសំណងខូចខាតដោយចៃដន្យ សំណងខូចខាតដោយប្រយោល សំណងខូចខាតបន្ទាប់បន្សំផ្សេងទៀត ឬការបាត់បង់ប្រាក់ចំណេញជាអាទិ៍ដែលកើតឡើងចំពោះអតិថិជនទាក់ទងនឹងសេវាកម្មនេះឡើយ។ ទោះជាយ៉ាងណាក៏ដោយ បញ្ញត្តិនេះមិនអនុវត្តឡើយ ចំពោះករណីក្រុមហ៊ុន និងអន្តរការីធនាគារធ្វើឱ្យមានការខូចខាតណាមួយដែលបណ្តាលមកពីកំហុសដោយចេតនាឬកំហុសធ្ងន់ធ្ងរ។
- ២. ក្រុមហ៊ុន និងអន្តរការីធនាគារ មិនទទួលខុសត្រូវឡើយចំពោះ (១) ចំនួនទឹកប្រាក់ផ្ទេរប្រាក់សរុប និងថ្លៃផ្ទេរប្រាក់ដែលបានបង់ដោយអតិថិជន ឬ (២) ការខូចខាតណាមួយដែលលើសពីចំនួនប្រាក់បញ្ញើនៃប្រាក់បញ្ញើដែលបានទទួលដោយអតិថិជន។ ទោះជាយ៉ាងណាក៏ដោយ បញ្ញត្តិនេះមិនអនុវត្តឡើយ ប្រសិនបើក្រុមហ៊ុន និងអន្តរការីធនាគារធ្វើឱ្យមានការខូចខាតណាមួយដែលបណ្តាលមកពីកំហុសដោយចេតនាឬកំហុសធ្ងន់ធ្ងរ។
- ៣. ក្រុមហ៊ុន និងអន្តរការីធនាគារ មិនទទួលខុសត្រូវចំពោះការយឺតយ៉ាវ ការមិនបានទៅដល់ ការមិនទូទាត់ ឬការខ្វះខាតតិចតួច ដោយសារមូលហេតុដែលក្រុមហ៊ុនមិនអាចគ្រប់គ្រងបាន ដូចជាកើតឡើងដោយសារច្បាប់នៃប្រទេសគោលដៅដែលនឹងត្រូវផ្ញើប្រាក់តាមសេវាកម្មនេះ។ ទោះជាយ៉ាងណាក៏ដោយ បញ្ញត្តិនេះមិនអនុវត្តឡើយ ប្រសិនបើក្រុមហ៊ុន និងអន្តរការីធនាគារធ្វើឱ្យមានការខូចខាតណាមួយដែលបណ្តាលមកពីកំហុសដោយចេតនាឬកំហុសធ្ងន់ធ្ងរ។
- ១. ច្បាប់គ្រប់គ្រងចំពោះប្រតិបត្តិការរវាងក្រុមហ៊ុន និងអតិថិជនដោយយោងតាមបទប្បញ្ញត្តិនេះ គឺជាច្បាប់របស់ប្រទេសជប៉ុន។
- ២. ប្រសិនបើមានវិវាទរវាងក្រុមហ៊ុន និងអតិថិជនទាក់ទងនឹងបទប្បញ្ញត្តិនេះ តុលាការតំបន់ទីក្រុងតូក្យូ គឺជាតុលាការមានសមត្ថកិច្ចផ្តាច់មុខសម្រាប់ការជំនុំជម្រះលើកទី១។
- ៣. ប្រសិនបើមានភាពខុសគ្នារវាងការបកប្រែនៃបទប្បញ្ញត្តិនេះ និងបទប្បញ្ញត្តិជាភាសាជប៉ុន បទប្បញ្ញត្តិជាភាសាជប៉ុនត្រូវមានអាទិភាព។
- ១. អតិថិជនត្រូវយល់ស្របថាក្រុមហ៊ុននឹងគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនដោយអនុលោមតាម “គោលការណ៍ការពារព័ត៌មានបុគ្គល” និង “ការគ្រប់គ្រងព័ត៌មានបុគ្គល” របស់ក្រុមហ៊ុន ។
- ២. “គោលការណ៍ការពារព័ត៌មានបុគ្គល” និង “ការគ្រប់គ្រងព័ត៌មានបុគ្គល” របស់ក្រុមហ៊ុន នឹងត្រូវបានបង្ហាញនៅលើកម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុន ឬគេហទំព័ររបស់ក្រុមហ៊ុន។
- ១. អតិថិជនដែលប្រើប្រាស់ SBI Remit NEOBANK យល់ព្រមលើការផ្តល់ព័ត៌មានដោយក្រុមហ៊ុនទៅកាន់ SSNB ទាក់ទងនឹងការផ្ទៀងផ្ទាត់អត្តសញ្ញាណដែលនឹងត្រូវធ្វើឡើងស្របតាមប្រការ៤។ លើសពីនេះទៀត អតិថិជនយល់ព្រមលើការផ្តល់ព័ត៌មានរបស់អតិថិជនដោយក្រុមហ៊ុនទៅកាន់ SSNB ក្នុងវិសាលភាពចាំបាច់សម្រាប់ការផ្តល់សេវានេះ ឬការផ្ដល់សេវា SBI Remit NEOBANK។
- ២. អតិថិជនដែលប្រើប្រាស់ SBI Remit NEOBANK យល់ព្រមថានៅពេលដែលការបើកគណនីនៅ SSNB ត្រូវបានបញ្ចប់ SSNB នឹងជូនដំណឹងអំពីឈ្មោះគណនីធនាគារ និងលេខគណនីរបស់អតិថិជនទៅដល់ក្រុមហ៊ុន ក្រុមហ៊ុនទទួល និងស្ថាប័នត្រួតពិនិត្យ។
- ៣. ការដាក់ប្រាក់ក្នុងគណនីបម្រុងផ្ទេរប្រាក់ដោយអតិថិជនដែលប្រើប្រាស់ SBI Remit NEOBANK អាចដាក់ប្រាក់ទៅបាន តែតាមរយៈការកាត់ប្រាក់ផ្ទេរពីគណនី SSNB ក្រោមឈ្មោះគណនីរបស់អតិថិជនតែប៉ុណ្ណោះ។ ប៉ុន្ដែ ការដាក់ប្រាក់ទៅក្នុងគណនីបម្រុងផ្ទេរប្រាក់ត្រូវធ្វើឡើងជាប្រាក់យ៉េនជប៉ុន។
- ៤. អតិថិជនដែលប្រើប្រាស់ SBI Remit NEOBANK យល់ព្រមថា ក្រុមហ៊ុនអាចបង្ហាញព័ត៌មានផ្ទេរប្រាក់របស់អតិថិជនទៅស្ថាប័នទទួលអាណត្តិរបស់ក្រុមហ៊ុន ក្នុងគោលបំណងដើម្បីឱ្យស្ថាប័នទទួលអាណត្តិនោះអាចបញ្ជាក់ពីកម្រៃ និងបញ្ជាក់ពីស្ថានភាពផ្ទេរប្រាក់របស់សមាជិកដែលបានណែនាំ។
- ៥. ក្រុមហ៊ុននឹងចែករំលែកបែបបទផ្ដល់ដំណឹងជាមួយ SSNB ទាក់ទងនឹងបែបបទផ្ដល់ដំណឹងត្រឡប់ទៅប្រទេសវិញ នៅពេលបានទទួលបែបបទផ្ដល់ដំណឹងត្រឡប់ទៅប្រទេសវិញពីស្ថាប័នត្រួតពិនិត្យ ដែលទាក់ទងនឹងអតិថិជនដែលប្រើប្រាស់ SBI Remit NEOBANK។
- ៦. ប្រសិនបើអតិថិជនដែលប្រើប្រាស់ SBI Remit NEOBANK ដែលស្ថិតនៅក្រោមចំណុចទី៤ ឬ ចំណុចទី៩ កថាខណ្ឌទី២ ប្រការ២១ ក្រុមហ៊ុននឹងជូនដំណឹងដល់ SSNB ថាអតិថិជនគឺស្ថិតនៅក្រោមចំណុចទាំងនោះ។
- ៧. អតិថិជនដែលប្រើប្រាស់ SBI Remit NEOBANK ត្រូវបង់ថ្លៃសេវាកាត់ប្រាក់ផ្ទេរដែលបានកំណត់ និងថ្លៃសេវារដ្ឋបាល។ អតិថិជនអាចពិនិត្យមើលថ្លៃសេវាពីតំណភ្ជាប់ខាងក្រោមបាន។
(URL:https://www.remit.co.jp/kaigaisoukin/exchangeratecommission/commission/)
ក្រុមហ៊ុន អាចធ្វើការផ្លាស់ប្តូរថ្លៃសេវាដែលមានចែងក្នុងកថាខណ្ឌនេះ បន្ទាប់ពីជូនដំណឹងនៅលើគេហទំព័ររបស់ក្រុមហ៊ុនជាមុន អំពីកាលបរិច្ឆេទផ្លាស់ប្តូរ និងព័ត៌មានលម្អិតដែលត្រូវផ្លាស់ប្តូរ។
- (១) ថ្លៃសេវាកាត់ប្រាក់ផ្ទេរគឺជា ថ្លៃសេវាដែលចាំបាច់នៅពេលធ្ចើការកាត់ប្រាក់ទូទាត់ពីគណនី SSNB របស់អតិថិជនទៅកាន់គណនីបម្រុងផ្ទេរប្រាក់ នៅពេលដាក់ពាក្យស្នើសុំផ្ទេរប្រាក់តាមសេវាផ្ទេរប្រាក់អន្តរជាតិ ហើយថ្លៃសេវានេះ ត្រូវកាត់ចេញដោយឡែកពីចំនួនទឹកប្រាក់នៃការផ្ទេរ និងថ្លៃសេវាផ្ទេរប្រាក់ ពីគណនី SSNB របស់អតិថិជន។
- (២) ថ្លៃសេវារដ្ឋបាលគឺជា ថ្លៃសេវាសម្រាប់នីតិវិធីរដ្ឋបាល ដូចជាការសម្របសម្រួលក្នុងអំឡុងពេលនៃការប្រើប្រាស់ ការបិទគណនីនៅពេលត្រឡប់ទៅប្រទេសកំណើត និងនីតិវិធីផ្ទេរប្រាក់ទៅប្រទេសកំណើតវិញបន្ទាប់ពីត្រឡប់ទៅវិញ ដោយត្រូវបានកាត់ចេញពីគណនី SSNB របស់អតិថិជននៅក្នុងខែបន្ទាប់ក្រោយពីការបើកគណនី។
- (១) ថ្លៃសេវាកាត់ប្រាក់ផ្ទេរគឺជា ថ្លៃសេវាដែលចាំបាច់នៅពេលធ្ចើការកាត់ប្រាក់ទូទាត់ពីគណនី SSNB របស់អតិថិជនទៅកាន់គណនីបម្រុងផ្ទេរប្រាក់ នៅពេលដាក់ពាក្យស្នើសុំផ្ទេរប្រាក់តាមសេវាផ្ទេរប្រាក់អន្តរជាតិ ហើយថ្លៃសេវានេះ ត្រូវកាត់ចេញដោយឡែកពីចំនួនទឹកប្រាក់នៃការផ្ទេរ និងថ្លៃសេវាផ្ទេរប្រាក់ ពីគណនី SSNB របស់អតិថិជន។
- ៨. ប្រសិនបើអតិថិជនស្ថិតក្នុងចំណុចណាមួយដូចខាងក្រោម SSNBនឹងអាចផ្ទេរសមតុល្យក្នុងគណនី SSNB ទាំងអស់របស់អតិថិជនមកក្រុមហ៊ុនដើម្បីធ្វើការបង្វិលសងប្រាក់ដល់អតិថិជនវិញតាមរយៈក្រុមហ៊ុន។ ក្នុងករណីនេះ ក្រុមហ៊ុននឹងដាក់សមតុល្យទាំងអស់នៅក្នុងគណនី SSNB របស់អតិថិជនដែលបានផ្ទេរពី SSNB ចូលទៅក្នុងគណនីបម្រុងផ្ទេរប្រាក់របស់អតិថិជន ហើយនឹងបង្វិលសងប្រាក់បម្រុងផ្ទេរបស់អតិថិជនទាំងអស់វិញបន្ទាប់ពីការដាក់ប្រាក់នោះបានបញ្ចប់។ ក្នុងករណីនេះ ប្រាក់បម្រុងផ្ទេរនឹងត្រូវបានបង្វិលសងវិញដោយធ្វើឡើងតាមវិធីដែលក្រុមហ៊ុនបានកំណត់នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុនបន្ទាប់ពីបានបញ្ចប់នីតិវិធីដែលក្រុមហ៊ុនបានកំណត់។
- (១) ប្រសិនបើអតិថិជនត្រឡប់ទៅប្រទេសកំណើតវិញ បន្ទាប់ពីបានបញ្ចប់នីតិវិធីដែលបានកំណត់ដោយក្រុមហ៊ុននិង SSNB។
- (២) ប្រសិនបើអតិថិជនស្ថិតនៅក្រោមហេតុផលណាមួយសម្រាប់ការបិទគណនីដែលបានកំណត់ដោយ SSNB (មិនរាប់បញ្ចូលករណីដែលមានចែងក្នុងកថាខណ្ឌខាងលើ)។
- (១) ប្រសិនបើអតិថិជនត្រឡប់ទៅប្រទេសកំណើតវិញ បន្ទាប់ពីបានបញ្ចប់នីតិវិធីដែលបានកំណត់ដោយក្រុមហ៊ុននិង SSNB។
- ៩. អតិថិជនត្រូវទទួលបន្ទុកថ្លៃសេវាបង្វិលសងប្រាក់ដែលមានចែងក្នុងចំណុចទី៥ កថាខណ្ឌទី១ ប្រការ៣៨ ដែលជាថ្លៃចំណាយបង្វិលសងប្រាក់ដូចមានចែងក្នុងកថាខណ្ឌខាងលើ។ក្រុមហ៊ុនត្រូវទទួលបានការទូទាត់ថ្លៃបង្វិលសងប្រាក់ដោយកាត់ចំនួនទឹកប្រាក់នៃថ្លៃបង្វិលសងប្រាក់ពីប្រាក់បម្រុងផ្ទេរដែលត្រូវបង្វិលសងវិញ។ ប៉ុន្ដែ ប្រសិនបើចំនួននៃថ្លៃសេវាបង្វិលសង លើសពីចំនួនសមតុល្យក្នុងគណនីបម្រុងផ្ទេរប្រាក់ដែលត្រូវបង្វិលសង អតិថិជនត្រូវបង់ថ្លៃសេវាបង្វិលសងដាច់ដោយឡែកបន្ថែមទៀត។លើសពីនេះប្រសិនបើចំនួនថ្លៃសេវាបង្វិលសងលើសពីចំនួនសមតុល្យនៃគណនីបម្រុងផ្ទេរប្រាក់ ហើយការបង្វិលសងមិនអាចធ្វើឡើងបាន ដោយសារអតិថិជនមិនបានបង់ថ្លៃសេវាដាច់ដោយឡែកបន្ថែមទៀត ឬទោះបីជាការបង្វិលសងទៅគណនីនៃស្ថាប័នហិរញ្ញវត្ថុដែលបានកំណត់ដោយអតិថិជនមិនអាចធ្វើឡើងបានដោយហេតុផលផ្សេងទៀតក៏ដោយ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះការខូចខាតណាមួយដែលបណ្តាលមកពីបញ្ហាទាំងនេះឡើយ។
- ១. ការប្រើប្រាស់សេវាផ្ទេរប្រាក់តាមកម្មវិធីទូរស័ព្ទដៃ ឬសេវាផ្ទេរប្រាក់តាមអ៊ីនធឺណិត អតិថិជនត្រូវបើកដំណើរការកម្មវិធីទូរស័ព្ទដៃ ឬចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន ហើយអនុវត្តតាមវិធីសាស្រ្ត និងនីតិវិធីដែលក្រុមហ៊ុនបានកំណត់។ ប៉ុន្តែ នៅពេលដាក់ពាក្យស្នើសុំផ្ទេរប្រាក់ ចាំបាច់ត្រូវបំពេញគោលបំណងនៃការផ្ទេរប្រាក់ និងការបញ្ជាក់អត្តសញ្ញាណសាមីខ្លួនតាមរយៈលេខសម្ងាត់។
- ២. ក្រុមហ៊ុននឹងឆ្លើយតបទៅកាន់ប្រព័ន្ធរបស់អតិថិជនអំពីព័ត៌មាននៃការស្នើសុំដែលបានទទួល នៅពេលក្រុមហ៊ុនទទួលបានពាក្យស្នើសុំផ្ទេរប្រាក់ពីអតិថិជន និងក្នុងករណីក្រុមហ៊ុនបានបញ្ជាក់ថាជាការស្នើសុំផ្ញើប្រាក់ពីអតិថិជនអនុលោមតាមប្រការ១៣។
- ៣. អតិថិជនត្រូវបញ្ជាក់ខ្លឹមសារដែលក្រុមហ៊ុនបានផ្ញើជូនវិញដូចមានចែងក្នុងកថាខណ្ឌខាងលើ ហើយប្រសិនបើខ្លឹមសារនោះត្រឹមត្រូវ អតិថិជនត្រូវធ្វើការឆ្លើយតបពីការបញ្ជាក់រួចរាល់មកក្រុមហ៊ុនវិញតាមនីតិវិធីដែលក្រុមហ៊ុនបានកំណត់។ ប៉ុន្តែ អតិថិជនអាចធ្វើការផ្លាស់ប្តូរ ឬលុបចោលខ្លឹមសារនៃពាក្យស្នើសុំបានតាមនីតិវិធីដែលក្រុមហ៊ុនបានកំណត់។
- ៤. អតិថិជនត្រូវឆ្លើយតបភ្លាមៗទៅកាន់ក្រុមហ៊ុនដូចមានចែងក្នុងកថាខណ្ឌខាងលើ ហើយក្នុងករណីការឆ្លើយតបនោះមិនបានទៅដល់ក្រុមហ៊ុនក្នុងរយៈពេលកំណត់របស់ក្រុមហ៊ុន ក្រុមហ៊ុននឹងចាត់ទុកថាការស្នើសុំផ្ទេរប្រាក់របស់អតិថិជនត្រូវបានលុបចោលដោយអតិថិជន។
- ៥. នៅពេលក្រុមហ៊ុនបានទទួលការឆ្លើយតបដូចមានចែងក្នុងកថាខណ្ឌទី៣ក្នុងរយៈពេលកំណត់របស់ក្រុមហ៊ុន នោះការស្នើសុំផ្ទេរប្រាក់របស់អតិថិជនតាមសេវាផ្ទេរប្រាក់តាមកម្មវិធីទូរស័ព្ទដៃ ឬសេវាផ្ទេរប្រាក់តាមអ៊ីនធឺណិតគឺត្រូវបានបញ្ចប់ នៅពេលដែលប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុនបញ្ចប់ដំណើរការរួចរាល់។
- ៦. បន្ទាប់ពីបំពេញពាក្យស្នើសុំផ្ទេរប្រាក់ដូចមានចែងក្នុងកថាខណ្ឌខាងលើបានបញ្ចប់ ក្រុមហ៊ុននឹងបញ្ជាក់ខ្លឹមសារនៃពាក្យស្នើសុំនោះដោយយោងតាមស្តង់ដារដែលក្រុមហ៊ុនបានកំណត់ ហើយប្រសិនបើក្រុមហ៊ុនសម្រេចថាមិនមានបញ្ហា ក្រុមហ៊ុននឹងយល់ព្រមលើពាក្យស្នើសុំផ្ទេរប្រាក់របស់អតិថិជន។ ប៉ុន្ដែ ជាលទ្ធផលនៃការត្រួតពិនិត្យខ្លឹមសារពាក្យស្នើសុំ ទោះបីក្នុងករណីក្រុមហ៊ុនសម្រេចថាចំនួនទឹកប្រាក់ដែលអតិថិជនស្នើសុំមិនអាចផ្ញើបាន ដោយពិចារណាលើថ្លៃសេវាដាក់ប្រាក់ និងថ្លៃសេវាផ្ទេរប្រាក់ ក្រុមហ៊ុននឹងយល់ព្រមលើពាក្យស្នើសុំផ្ទេរប្រាក់របស់អតិថិជនដោយចាត់ទុកថាជាការស្នើសុំផ្ទេរប្រាក់ក្នុងចំនួនដែលប្រហាក់ប្រហែលនឹងខ្លឹមសារនៃពាក្យស្នើសុំផ្ទេរប្រាក់នោះរបស់អតិថិជន ហើយអតិថិជនត្រូវយល់ព្រមជាមុនថាខ្លឹមសារនៃពាក្យស្នើសុំផ្ទេរប្រាក់នោះត្រូវបានផ្លាស់ប្តូរ។
- ៧. ក្រុមហ៊ុននឹងជូនដំណឹងដល់អតិថិជនអំពីការសម្រេចយល់ព្រមដូចមានចែងក្នុងកថាខណ្ឌខាងលើ ហើយនៅពេលដែលអតិថិជនអាចនឹងទទួលបានការជូនដំណឹងនោះ កិច្ចសន្យាទាក់ទងនឹងការផ្ទេរប្រាក់អន្តរជាតិរវាងក្រុមហ៊ុន និងអតិថិជន (តទៅនេះហៅកាត់ថា “កិច្ចសន្យាផ្ទេរប្រាក់”) ត្រូវបានបង្កើតឡើង។
- ៨. ប្រសិនបើលទ្ធផលនៃការបញ្ជាក់ដូចមានចែងនៅក្នុងកថាខណ្ឌទី៦ សម្រេចថាខ្លឹមសារនៃពាក្យស្នើសុំមានបញ្ហា ក្រុមហ៊ុននឹងមិនយល់ព្រមលើពាក្យស្នើសុំផ្ទេរប្រាក់នោះឡើយ ហើយពាក្យស្នើសុំនោះនឹងត្រូវចាត់ទុកថាបានលុបចោលដោយអតិថិជន។ ប៉ុន្ដែ ក្រុមហ៊ុនត្រូវជូនដំណឹងដល់អតិថិជនអំពីលទ្ធផលនៃការបញ្ជាក់នោះតាមវិធីដែលបានកំណត់ដោយក្រុមហ៊ុន។
- ៩. អតិថិជនត្រូវមានទំនួលខុសក្នុងការធានាថាប្រព័ន្ធដែលអតិថិជនប្រើប្រាស់សម្រាប់ប្រតិបត្តិការមានដំណើរការជាធម្មតា ហើយក្រុមហ៊ុនមិនធានាចំពោះដំណើរការប្រក្រតីរបស់ប្រព័ន្ធដែលអតិថិជនប្រើប្រាស់សម្រាប់ប្រតិបត្តិការនោះទេ។ ក្នុងករណីមានការខូចខាតកើតឡើងដោយសារប្រព័ន្ធដំណើរការមិនប្រក្រតី ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះការខូចខាតទាំងនោះឡើយ។
- ១០. ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះការខូចខាតណាមួយដែលបណ្តាលមកពីពាក្យស្នើសុំផ្ទេរប្រាក់ត្រូវបានកំណត់ថាបានលុបចោលស្របតាមបទប្បញ្ញត្តិនៃប្រការនេះ ក៏ដូចជាការខូចខាតណាមួយដែលបណ្តាលមកពីអតិថិជនបំពេញខ្លឹមសារពាក្យស្នើសុំមិនបានត្រឹមត្រូវ ឬមិនពេញលេញឡើយ។
- ១. ក្នុងករណីអតិថិជនដាក់ពាក្យស្នើសុំផ្ទេរប្រាក់តាមសេវាផ្ទេរប្រាក់តាមកម្មវិធីទូរស័ព្ទដៃស្របតាមប្រការខាងលើ អតិថិជនត្រូវដាក់ប្រាក់បម្រុងផ្ទេរក្នុងចំនួនចាំបាច់សម្រាប់ការផ្ទេរប្រាក់ ទៅក្នុងគណនីបម្រុងផ្ទេរប្រាក់តាមវិធីដែលអតិថិជនបានជ្រើសរើសនៅពេលដាក់ពាក្យស្នើសុំផ្ទេរប្រាក់។ ប្រសិនបើប្រាក់បម្រុងផ្ទេរមិនគ្រប់គ្រាន់ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះការខកខានរបស់ក្រុមហ៊ុនក្នុងការអនុវត្តការផ្ទេរប្រាក់ឡើយ។
- ២. ប្រសិនបើក្រុមហ៊ុនមិនអាចបញ្ជាក់ការដាក់ប្រាក់ចូលគណនីបម្រុងផ្ទេរប្រាក់របស់អតិថិជនតាមកាលកំណត់នៃការដាក់ប្រាក់ (ប្រសិនបើថ្ងៃផុតកំណត់ចំថ្ងៃឈប់សម្រាករបស់ក្រុមហ៊ុននឹងត្រូវលើកទៅថ្ងៃធ្វើការបន្ទាប់) ពាក្យស្នើសុំផ្ទេរប្រាក់តាមសេវាផ្ទេរប្រាក់តាមកម្មវិធីទូរស័ព្ទដៃ នឹងចាត់ទុកថាត្រូវបានលុបចោលដោយអតិថិជន។
- ១. ប្រសិនបើអតិថិជនដាក់ពាក្យស្នើសុំផ្ទេរប្រាក់តាមសេវាផ្ទេរប្រាក់តាមអ៊ីនធឺណិតស្របតាមប្រការ២៩ អតិថិជនត្រូវដាក់ប្រាក់បម្រុងផ្ទេរក្នុងចំនួនចាំបាច់សម្រាប់ការផ្ទេរប្រាក់ ទៅក្នុងគណនីបម្រុងផ្ទេរប្រាក់តាមវិធីដែលអតិថិជនបានជ្រើសរើសនៅពេលដាក់ពាក្យស្នើសុំផ្ទេរប្រាក់។ ប្រសិនបើប្រាក់បម្រុងផ្ទេរមិនគ្រប់គ្រាន់ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះការខកខានរបស់ក្រុមហ៊ុនក្នុងការអនុវត្តការផ្ទេរប្រាក់ឡើយ។
- ២. នៅពេលដាក់ពាក្យស្នើសុំផ្ទេរប្រាក់តាមអ៊ីនធឺណិត ហើយក្នុងករណីអតិថិជនជ្រើសរើសវិធីដាក់ប្រាក់តាមហាងលក់ទំនិញទៅកាន់គណនីបម្រុងផ្ទេរប្រាក់ បន្ទាប់ពីការស្នើសុំផ្ទេរប្រាក់នោះបានបញ្ចប់នៅក្នុងអំឡុងពេលដែលក្រុមហ៊ុនបានកំណត់ (តទៅនេះហៅថា “កាលកំណត់នៃការដាក់ប្រាក់”) អតិថិជនត្រូវដាក់ចំនួនទឹកប្រាក់នៃការផ្ទេរ ដោយបូកបន្ថែមនូវថ្លៃសេវាចាំបាច់ផ្សេងៗដែលមានចែងក្នុងប្រការ៣៨ ចូលក្នុងគណនីបម្រុងផ្ទេរប្រាក់នោះ។
- ៣. ប្រសិនបើក្រុមហ៊ុនមិនអាចបញ្ជាក់ការដាក់ប្រាក់ចូលគណនីបម្រុងផ្ទេរប្រាក់របស់អតិថិជនតាមកាលកំណត់នៃការដាក់ប្រាក់ (ប្រសិនបើថ្ងៃផុតកំណត់ចំថ្ងៃឈប់សម្រាករបស់ក្រុមហ៊ុននឹងត្រូវលើកទៅថ្ងៃធ្វើការបន្ទាប់) ពាក្យស្នើសុំផ្ទេរប្រាក់តាមសេវាផ្ទេរប្រាក់តាមអ៊ីនធឺណិតនឹងចាត់ទុកថាត្រូវបានលុបចោលដោយអតិថិជន។
- ១. ប្រសិនបើអតិថិជនដែលប្រើប្រាស់សេវាផ្ទេរប្រាក់អន្តរជាតិដែលបានចុះឈ្មោះជាមុន បានដាក់ប្រាក់ចូលគណនីបម្រុងផ្ទេរប្រាក់តាមវិធីរបស់សេវាកម្មដែលត្រូវប្រើ ក្រុមហ៊ុននឹងចាត់ទុកថាអតិថិជនបានដាក់ពាក្យស្នើសុំផ្ទេរប្រាក់ទៅកាន់អ្នកទទួលប្រាក់បញ្ញើដែលបានចុះឈ្មោះជាមុន។
- ២. នៅពេលការដាក់ប្រាក់ដូចមានចែងក្នុងកថាខណ្ឌខាងលើធ្វើឡើងក្នុងអំឡុងពេលកំណត់របស់ក្រុមហ៊ុន ហើយដំណើរការប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុនបានបញ្ចប់ នោះការស្នើសុំផ្ញើប្រាក់របស់អតិថិជនតាមរយៈសេវាផ្ទេរប្រាក់អន្តរជាតិដែលបានចុះឈ្មោះជាមុនគឺត្រូវបានបញ្ចប់។
- ៣. បន្ទាប់ពីការដាក់ពាក្យស្នើសុំផ្ទេរប្រាក់ដូចមានចែងក្នុងកថាខណ្ឌខាងលើបានបញ្ចប់ ក្រុមហ៊ុននឹងបញ្ជាក់ខ្លឹមសារនៃពាក្យស្នើសុំនោះតាមស្តង់ដារដែលក្រុមហ៊ុនបានកំណត់ ហើយក្នុងករណីក្រុមហ៊ុនយល់ថាពាក្យស្នើសុំមិនមានបញ្ហាទេ ក្រុមហ៊ុននឹងយល់ព្រមលើពាក្យស្នើសុំផ្ទេរប្រាក់របស់អតិថិជន។
- ៤. ក្រុមហ៊ុននឹងជូនដំណឹងដល់អតិថិជនអំពីការយល់ព្រមដែលមានចែងក្នុងកថាខណ្ឌលើ ហើយនៅពេលអតិថិជនគួរទទួលបានការជូនដំណឹងពីក្រុមហ៊ុន នោះកិច្ចសន្យាផ្ទេរប្រាក់រវាងក្រុមហ៊ុន និងអតិថិជននឹងត្រូវបង្កើតឡើង ។
- ៥. ប្រសិនបើលទ្ធផលនៃការបញ្ជាក់ដូចមានចែងក្នុងកថាខណ្ឌខាងលើ សម្រេចថាខ្លឹមសារនៃពាក្យស្នើសុំមានបញ្ហា ក្រុមហ៊ុននឹងមិនយល់ព្រមលើពាក្យស្នើសុំផ្ទេរប្រាក់នោះទេ ហើយពាក្យស្នើសុំនោះចាត់ទុកថាត្រូវបានលុបចោលដោយអតិថិជន។ ប៉ុន្ដែ ក្រុមហ៊ុននឹងជូនដំណឹងដល់អតិថិជនអំពីលទ្ធផលនៃការបញ្ជាក់នោះតាមវិធីដែលក្រុមហ៊ុនបានកំណត់។
- ៦. ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះការខូចខាតណាមួយដែលបណ្តាលមកពីពាក្យស្នើសុំផ្ទេរប្រាក់ចាត់ទុកថាបានលុបចោលស្របតាមបទប្បញ្ញត្តិនៃប្រការនេះ ក៏ដូចជាការខូចខាតណាមួយដែលបណ្តាលមកពីអតិថិជនបំពេញខ្លឹមសារពាក្យស្នើសុំមិនត្រឹមត្រូវ ឬមិនពេញលេញឡើយ។
- ១. ក្រុមហ៊ុនត្រូវអនុវត្តនីតិវិធីផ្ទេរប្រាក់ភ្លាមៗតាមរយៈក្រុមហ៊ុន ឬអន្តរការីធនាគារ នៅពេលកិច្ចសន្យាផ្ទេរប្រាក់ត្រូវបានបង្កើតឡើង។
- ២. នៅក្នុងដំណើរការអនុវត្តនីតិវិធីផ្ទេរប្រាក់ដោយក្រុមហ៊ុន អតិថិជនត្រូវយល់ព្រមលើការបង្ហាញព័ត៌មានរបស់អតិថិជនដោយក្រុមហ៊ុនទៅកាន់អន្តរការីធនាគារ និងស្ថាប័នហិរញ្ញវត្ថុដែលបញ្ជូនការផ្ទេរប្រាក់អន្តរជាតិ (១) ក្នុងគោលបំណងផ្តល់សេវាផ្ទេរប្រាក់អន្តរជាតិ (២) ក្នុងគោលបំណងនៃការធ្វើទីផ្សាររួមគ្នាក្នុងដែនកំណត់ដែលច្បាប់អនុញ្ញាត និង (៣) ក្នុងគោលបំណងប្រឆាំងការលាងសម្អាតប្រាក់និងការផ្ដល់ហិរញ្ញប្បទានភេរវកម្ម បទប្បញ្ញត្តិផ្សេងទៀត ឬដោយការតម្រូវផ្នែករដ្ឋបាល។ លើសពីនេះ អតិថិជនត្រូវយល់ព្រមលើ ការចែករំលែកព័ត៌មាននោះដោយអន្តរការីធនាគារ ទៅកាន់អន្តរការីធនាគារផ្សេងទៀត ក្រុមហ៊ុនមេ ឬសាខាផ្សេងទៀត (រួមទាំងក្រុមហ៊ុនដែលមិនបានបង្កើតឡើងនៅក្នុងប្រទេសជប៉ុន) សម្រាប់តែគោលបំណងដែលបានរៀបរាប់ខាងលើ។
- ៣. ក្រុមហ៊ុន ឬអន្តរការីធនាគារ នឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ ឬការខូចខាតណាមួយដែលកើតឡើងចំពោះអតិថិជន ដោយសារតែការចាត់ចែងដូចមានចែងក្នុងកថាខណ្ឌខាងលើឡើយ លើកលែងតែក្នុងករណីបណ្តាល់មកពីកំហុសដោយចេតនា ឬកំហុសធ្ងន់របស់ក្រុមហ៊ុន ឬអន្តរការីធនាគារ។
- ៤. ប្រាក់បញ្ញើអនុញ្ញាតជាអតិបរមាដែលអតិថិជនអាចផ្ញើក្នុងមួយប្រតិបត្តិការនិងចំនួនទឹកប្រាក់សរុបអតិបរមានៅក្នុងរយៈពេលកំណត់រួមទាំងចំនួនប្រតិបត្តិការអតិបរមានៅក្នុងរយៈពេលកំណត់ គឺបែងចែកដាច់ដោយឡែកពីគ្នាដែលមានដូចURLខាងក្រោម៖
(URL: https://www.remit.co.jp/kaigaisoukin/service/flowindividual/)
(URL: https://www.remit.co.jp/kaigaisoukin/service/flowcorporation/) - ៥. ចាប់ពីពេលដែលកិច្ចសន្យាផ្ទេរប្រាក់ត្រូវបានបង្កើតឡើង ក្រុមហ៊ុននឹងបញ្ចប់ការអនុវត្តការផ្ទេរប្រាក់អន្តរជាតិទៅកាន់អន្តរការីធនាគារដោយយោងតាមអំឡុងពេលអនុវត្តស្តង់ដារនៃការផ្ទេរប្រាក់អន្តរជាតិដែលបានបញ្ជាក់នៅក្នុងតំណភ្ជាប់ខាងក្រោម។
(URL: https://www.remit.co.jp/correspondent/) - ១. ចំពោះការទទួលប្រាក់បញ្ញើដែលត្រូវបានផ្ទេរស្របតាមបទប្បញ្ញត្តិនេះ អតិថិជនត្រូវអនុវត្តតាមបទប្បញ្ញត្តិដែលបានកំណត់ដោយអន្តរការីធនាគារ។ អតិថិជនត្រូវយល់ឱ្យបានច្បាស់ ហើយយល់ព្រមជាមុនថា នៅពេលដែលអ្នកទទួលប្រាក់បញ្ញើ ទៅទទួលប្រាក់នោះ ថ្លៃសេវាផ្សេងទៀត ក្រៅពីថ្លៃសេវាកំណត់របស់ក្រុមហ៊ុនអាចត្រូវបានគិតបន្ថែមអាស្រ័យលើស្ថានភាពរបស់ប្រទេសគោលដៅផ្ទេរប្រាក់ និង អន្តរការីធនាគារ។ ទោះបីជាយ៉ាងណាក៏ដោយ អតិថិជនអាចពិនិត្យមើល “វិធីសាស្រ្តផ្ទេរប្រាក់ និងការកម្រិតតាមប្រទេស/ទីភ្នាក់ងារតំណាងនីមួយៗ” នៅលើគេហទំព័ររបស់ក្រុមហ៊ុនដូចតំណភ្ជាប់ខាងក្រោមបាន។
(URL: https://www.remit.co.jp/kaigaisoukin/remittancearea/) - ២. អ្នកទទួលប្រាក់បញ្ញើ អាចទទួលបានប្រាក់ ទាក់ទងនឹងការផ្ទេរប្រាក់នោះនៅអន្តរការីធនាគារបាន នៅពេលដែលការផ្ទេរប្រាក់អន្តរជាតិដូចមានចែងក្នុងកថាខណ្ឌទី៥ ប្រការ៣៣ ត្រូវបានបញ្ចប់។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងករណីដែលបានលើកឡើងដូចខាងក្រោមនេះកើតមានឡើង អតិថិជនត្រូវយល់ព្រមជាមុនអំពីការចំណាយពេលវេលាច្រើនថ្ងៃចាប់ពីថ្ងៃដែលបានបង្កើតកិច្ចសន្យាផ្ទេរប្រាក់ រហូតដល់ថ្ងៃដែលអ្នកទទួលប្រាក់បញ្ញើអាចទទួលប្រាក់បាន។
- (១) ក្នុងករណីក្រៅម៉ោងធ្វើការរបស់អន្តរការីធនាគារ
- (២) ក្នុងករណីដំណើរការប្រព័ន្ធទាមទារប្រតិបត្តិការច្រើនថ្ងៃនៅខាងអន្តរការីធនាគារ
- (៣) ក្នុងករណីការផ្ទេរប្រាក់ត្រូវបានពន្យារតាមការកំណត់អន្តរការីធនាគារ
- (៤) បន្ថែមពីលើករណីដែលមានចែងនៅក្នុងកថាខណ្ឌខាងលើ ក្នុងករណីមាននីតិវិធីណាមួយចាំបាច់សម្រាប់ការទទួលប្រាក់ ដោយសារតែកាលៈទេសៈពិសេសនៃប្រទេសគោលដៅផ្ទេរប្រាក់ ឬនៅខាងអន្តរការីធនាគារ។
- ៣. អតិថិជនអាចពិនិត្យមើលស្ថានភាពនៃការស្នើសុំផ្ទេរប្រាក់នៅលើគេហទំព័ររបស់ក្រុមហ៊ុន ឬបញ្ជរសាកសួរព័ត៍មានរបស់ក្រុមហ៊ុន (ខាងក្រោម “បញ្ជរសាកសួរព័ត៍មាន”) ដែលមានចែងក្នុងប្រការ៤៩។
- ១. ប្រសិនបើអតិថិជនជ្រើសរើសការទទួលប្រាក់បញ្ញើនៅបញ្ជរគោលដៅរបស់អន្តរការីធនាគារ ក្រុមហ៊ុន ឬអន្តរការីធនាគារ នឹងជូនដំណឹងដល់ អតិថិជនឬអ្នកទទួលប្រាក់បញ្ញើ អំពីលេខយោងដែលបានចេញដោយក្រុមហ៊ុន ឬអន្តរការីធនាគារ (តទៅនេះហៅថា “លេខយោង”)។ ប៉ុន្ដែ លេខយោងអាចនឹងខុសពីលេខដែលក្រុមហ៊ុនបានផ្ញើជូនអតិថិជននៅពេលបង្កើតកិច្ចសន្យាផ្ទេរប្រាក់។
- ២. លេខយោងអាចមានភាពចាំបាច់នៅក្នុងករណីដូចខាងក្រោម:
- (១) សម្រាប់អ្នកទទួលប្រាក់បញ្ញើត្រូវទទួលប្រាក់ដែលអតិថិជនបានផ្ញើ (ក្នុងករណីច្បាប់ក្នុងប្រទេសតម្រូវ)
- (២) សម្រាប់អតិថិជនបញ្ជាក់អំពីស្ថានភាពនៃការផ្ទេរប្រាក់ដោយអនុលោមតាមកថាខណ្ឌទី៣ ប្រការ៣៤
- (៣) សម្រាប់អតិថិជនលុបចោលការស្នើសុំផ្ទេរប្រាក់ ឬរំលាយកិច្ចសន្យាផ្ទេរប្រាក់ដោយអនុលោមតាមប្រការ៣៩
- ៣. អតិថិជនត្រូវគ្រប់គ្រងលេខយោងតាមវិធីដែលបានចែងក្នុងកថាខណ្ឌទី១ ប្រការ១១ ហើយត្រូវតម្រូវឱ្យអ្នកទទួលប្រាក់បញ្ញើ គ្រប់គ្រងលេខយោងតាមវិធីដូចគ្នាផងដែរ។ ប្រសិនបើលេខយោងនោះអាចត្រូវបានភាគីទីបីស្គាល់ សូមទាក់ទងមកក្រុមហ៊ុនភ្លាមៗតាមវិធីដែលក្រុមហ៊ុនបានកំណត់។ នៅមុនពេលទំនាក់ទំនងមកក្រុមហ៊ុន ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះការខូចខាតណាមួយដែលកើតមានចំពោះអតិថិជន ឬអ្នកទទួលប្រាក់បញ្ញើ ដោយសារតែភាគីទីបីបានដឹងពីលេខយោងរបស់អតិថិជន និងអ្នកទទួលប្រាក់បញ្ញើឡើយ។
- ៤. ការជូនដំណឹងដល់អ្នកទទួលប្រាក់បញ្ញើអំពីលេខយោងជាទំនួលខុសត្រូវរបស់អតិថិជន ក្រុមហ៊ុននឹងមិនមានកាតព្វកិច្ចជូនដំណឹងដល់អ្នកទទួលប្រាក់បញ្ញើអំពីលេខយោងទេ ហើយក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះការខូចខាតណាមួយដែលកើតមានចំពោះអតិថិជន ឬអ្នកទទួលប្រាក់បញ្ញើ ដោយសារអ្នកទទួលប្រាក់បញ្ញើមិនបានទទួលដំណឹងអំពីលេខយោងឡើយ។
- ១. ក្រុមហ៊ុនអាចលុបចោលកិច្ចសន្យាផ្ទេរប្រាក់ភ្លាមៗ ប្រសិនបើក្រុមហ៊ុនទទួលស្គាល់ចំណុចណាមួយដូចខាងក្រោមបានកើតឡើង នៅមុនពេលអ្នកទទួលប្រាក់បញ្ញើទទួលបានប្រាក់ដែលជាកម្មវត្ថុនៃកិច្ចសន្យាផ្ទេរប្រាក់។ ប៉ុន្តែ អតិថិជនត្រូវយល់ព្រមជាមុនថា មានករណីដែលក្រុមហ៊ុនមិនអាចជូនដំណឹងដល់អតិថិជនអំពីហេតុផលនៃការរំលាយកិច្ចសន្យានោះ។ ក្នុងករណីនេះ ចំនួនទឹកប្រាក់ដែលទាក់ទងនឹងការស្នើសុំផ្ទេរប្រាក់របស់អតិថិជន និងចំនួនទឹកប្រាក់ស្មើនឹងថ្លៃសេវាផ្ទេរប្រាក់ដូចមានចែងក្នុងចំណុចទី១ កថាខណ្ឌទី១ ប្រការ៣៨ ត្រូវដាក់ចូលក្នុងគណនីបម្រុងផ្ទេរប្រាក់របស់អតិថិជន(ទោះបីជាយ៉ាងណាក៏ដោយ ចំនួនទឹកប្រាក់ស្មើនឹងថ្លៃសេវាដាក់ប្រាក់នឹងមិនត្រូវបានបង្វិលសងជូនអតិថិជនទេ)។ ប៉ុន្តែ ប្រសិនបើក្រុមហ៊ុនរំលាយកិច្ចសន្យាផ្ទេរប្រាក់ដោយយោងតាមចំណុចទី១ ឬចំណុចទី៤ អតិថិជនត្រូវទទួលស្គាល់ជាមុនថា ក្រុមហ៊ុននឹងមិនបង្វិលសងប្រាក់ទាក់ទងនឹងការស្នើសុំផ្ទេររបស់អតិថិជន និងចំនួនទឹកប្រាក់ស្មើនឹងថ្លៃសេវាផ្ទេរប្រាក់ឡើយ។
- (១) នៅពេលដែលការផ្ទេរប្រាក់របស់អតិថិជនបានបំពាននឹងបទប្បញ្ញត្តិទាក់ទងនឹងការប្តូរប្រាក់បរទេសរបស់ប្រទេសជប៉ុន ឬនៅពេលដែលរដ្ឋាភិបាលប្រទេសជប៉ុនបានផ្អាកប្រតិបត្តិការប្តូរប្រាក់បរទេស។
- (២) នៅពេលដែលមានសង្គ្រាម សង្គ្រាមស៊ីវិល គ្រោះធម្មជាតិ វិវាទការងារ កុប្បកម្ម ភេរវកម្ម កូដកម្មជាអាទិ៍ កើតឡើង ឬអាចនឹងកើតឡើង។
- (៣) នៅពេលដែលមានការបង្កកទ្រព្យសម្បត្តិ ការផ្អាកការទូទាត់ មូលហេតុនៃការចាប់ផ្តើមនីតិវិធីក្ស័យធន នីតិវិធីស្តារនីតិសម្បទារដ្ឋប្បវេណី នីតិវិធីនៃការរៀបចំសាជីវកម្មឡើងវិញ ឬនីតិវិធីជម្រះបញ្ជីពិសេស និងមូលហេតុនៃការចាប់ផ្តើមនីតិវិធីក្ស័យធនផ្សេងទៀតកើតឡើង ឬអាចនឹងកើតឡើងចំពោះអន្តរការីធនាគារ។
- (៤) នៅពេលដែលមានហេតុផលសមស្របដូចជាការផ្ទេររប្រាក់របស់អតិថិជនត្រូវបានរកឃើញថាមានពាក់ព័ន្ធនឹងបទល្មើស។
- (៥) នៅពេលដែលការផ្ទេរប្រាក់ត្រូវបានបដិសេធដោយការសម្រេចរបស់អន្តរការីធនាគារ។
- (៦) នៅពេលដែលហេតុផលដែលបានចែងក្នុងចំណុចនីមួយៗនៃកថាខណ្ឌទី២ ប្រការ២១ បានកើតឡើង។
- ២. ទោះបីជាមានកថាខណ្ឌខាងលើក៏ដោយ នៅក្នុងវិធីសាស្រ្តនៃការទទួលប្រាក់នៅបញ្ជររបស់អន្តរការីធនាគារ ករណីដែលហួសរយៈពេល ៩០ ថ្ងៃបន្ទាប់ពីការបង្កើតកិច្ចសន្យាផ្ទេរប្រាក់ (រួមទាំងថ្ងៃដដែល) ហើយអ្នកទទួលប្រាក់បញ្ញើមិនបានទទួលប្រាក់ នោះប្រាក់បញ្ញើដែលជាកម្មវត្ថុនៃកិច្ចសន្យាផ្ទេរប្រាក់នឹងត្រូវបានរក្សាទុកនៅអន្តរការីធនាគារ ហើយអ្នកទទួលប្រាក់បញ្ញើនឹងមិនអាចទទួលប្រាក់បានទេ។ ដើម្បីឱ្យអតិថិជនទទួលបានការបង្វិលសងប្រាក់ត្រឡប់មកវិញ ចាំបាច់ត្រូវអនុវត្តនីតិវិធីរំលាយកិច្ចសន្យាផ្ទេរប្រាក់ដែលមានចែងក្នុងប្រការ៣៩។
- ៣. ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ ឬការខូចខាតណាមួយដែលកើតមានចំពោះអតិថិជន ដោយសារតែការរំលាយកិច្ចសន្យាផ្ទេរប្រាក់ដែលមានចែងក្នុងកថាខណ្ឌទាំងពីរខាងលើនេះទេ។
-
ប្រការ៣៧ (ការប្តូរប្រាក់តាមសេវាផ្ទេរប្រាក់អន្តរជាតិ)
- ១. អតិថិជនត្រូវដាក់ពាក្យស្នើសុំផ្ទេរប្រាក់តាមសេវាផ្ទេរប្រាក់អន្តរជាតិទៅកាន់ក្រុមហ៊ុន ជាប្រាក់យ៉េនជប៉ុន។
- ២. នៅពេលដាក់ពាក្យស្នើសុំការផ្ទេរប្រាក់ អតិថិជនត្រូវកំណត់ពីចំនួនទឹកប្រាក់ដែលត្រូវទទួលជារូបិយប័ណ្ណដែលបានកំណត់ដោយក្រុមហ៊ុន (តទៅនេះហៅថា “រូបិយប័ណ្ណដែលទទួល”)។ ប៉ុន្ដែ ទោះបីជាមានការកំណត់នេះក៏ដោយ ការទូទាត់ប្រាក់ទៅឱ្យអ្នកទទួលប្រាក់បញ្ញើអាចត្រូវបានធ្វើឡើង បន្ទាប់ពីបានប្ដូរទៅជារូបិយប័ណ្ណដែលបានកំណត់ដោយអន្តរការីធនាគារ (តទៅនេះហៅថា “ការប្ដូរប្រាក់លើកទីពីរ”)។
- ៣. ប្រសិនបើចំនួនទឹកប្រាក់ទទួលត្រូវបានកំណត់ជារូបិយប័ណ្ណដែលទទួលដោយយោងតាមកថាខណ្ឌខាងលើ អត្រាប្តូរប្រាក់ដែលប្រើនៅពេលប្តូរប្រាក់ គឺយកតាមអត្រាប្តូរប្រាក់នៅពេលបង្កើតកិច្ចសន្យាផ្ទេរប្រាក់ដែលមានបង្ហាញនៅតំណភ្ជាប់ខាងក្រោម។ ប៉ុន្តែ សូមប្រុងប្រយ័ត្នថាពេលបង្កើតកិច្ចសន្យាផ្ទេរប្រាក់នេះ មានន័យថាជាពេលដែលក្រុមហ៊ុនយល់ព្រមលើពាក្យស្នើសុំ បន្ទាប់ពីក្រុមហ៊ុនបញ្ជាក់ខ្លឹមសារនៃពាក្យស្នើសុំរបស់អតិថិជនថាគ្មានបញ្ហា ហើយមិនមែនជាពេលដែលអតិថិជនបានដាក់ពាក្យស្នើសុំផ្ទេរប្រាក់រួចរាល់នោះទេ។ ទោះយ៉ាងណាក៏ដោយ នៅក្នុងវិធីសាស្រ្តនៃការទទួលប្រាក់នៅបញ្ជររបស់អន្តរការីធនាគារ អត្រាប្ដូរប្រាក់ដែលត្រូវយកមកប្រើចំពោះករណីប្រាក់បញ្ញើដែលត្រូវបានទូទាត់ក្នុងអំឡុងពេល ៤៥ថ្ងៃ (រួមទាំងថ្ងៃដដែល) បានកន្លងផុតរហូតដល់អំឡុងពេល៩០ថ្ងៃ (រួមទាំងថ្ងៃដដែល) បានកន្លងផុតបន្ទាប់ពីកិច្ចសន្យាផ្ទេរប្រាក់បានបង្កើតឡើង គឺជាអត្រាប្តូរប្រាក់នៅពេលទូទាត់។
(URL: https://ires.remit.co.jp/IRESWeb/Exchange_Rate.jsf) - ៤. ក្រុមហ៊ុននឹងជូនដំណឹងដល់អតិថិជនអំពីអត្រាប្តូរប្រាក់ដែលប្រើចំពោះសេវាកម្មផ្ទេរប្រាក់អន្តរជាតិដែលអតិថិជនបានដាក់ពាក្យស្នើសុំ។
- ៥. ប្រសិនបើការប្ដូរប្រាក់លើកទីពីរត្រូវបានអនុវត្តដោយយោងតាមលក្ខខណ្ឌនៃកថាខណ្ឌទី២ឃ្លាទី២ នោះប្រាក់ដែលទាក់ទងនឹងការផ្ទេរប្រាក់របស់អតិថិជន នឹងត្រូវប្ដូរទៅជារូបិយប័ណ្ណដែលទទួលសិន ហើយបន្ទាប់មក នឹងប្ដូរប្រាក់លើកទីពីរទៅជារូបិយប័ណ្ណផ្សេងទៀតដែលកំណត់ដោយអន្តរការីធនាគារនោះ។ អត្រាប្តូរប្រាក់ដែលប្រើក្នុងការប្ដូរប្រាក់ជាលើកទីពីរគឺជាអត្រាប្តូរប្រាក់ដែលកំណត់ដោយផ្ទាល់របស់អន្តរការីធនាគារ។
- ១. អតិថិជនត្រូវបង់ថ្លៃសេវាដែលក្រុមហ៊ុនបានកំណត់ដូចខាងក្រោម នៅពេលប្រើប្រាស់សេវាផ្ទេរប្រាក់អន្តរជាតិ។ អតិថិជនអាចពិនិត្យមើលថ្លៃសេវាពីតំណភ្ជាប់ខាងក្រោមបាន។
(URL:https://www.remit.co.jp/kaigaisoukin/exchangeratecommission/commission/) - (១) ថ្លៃសេវាផ្ទេរប្រាក់
- (២) ថ្លៃសេវាដាក់ប្រាក់
- (៣) ថ្លៃសេវាលុបចោលការផ្ទេរ
- (៤) ថ្លៃសេវាដកប្រាក់
- (៥) ថ្លៃសេវាបង្វិលសងប្រាក់
- ២. ថ្លៃសេវាផ្ទេរប្រាក់ដែលមានចែងក្នុងចំណុចទី១នៃកថាខណ្ឌខាងលើ គឺជាការចំណាយសម្រាប់ការផ្ទេរប្រាក់ ហើយត្រូវកាត់ចេញពីចំនួនទឹកប្រាក់ដែលអតិថិជនបានដាក់ចូលគណនីបម្រុងផ្ទេរប្រាក់នៅពេលដាក់ពាក្យស្នើសុំសេវាផ្ទេរប្រាក់អន្តរជាតិ។
- ៣. ថ្លៃសេវាដាក់ប្រាក់ ដូចមានចែងក្នុងចំណុចទី២ កថាខណ្ឌទី១ គឺជាការចំណាយសម្រាប់ដាក់ប្រាក់ចូលគណនីបម្រុងផ្ទេរប្រាក់ ហើយត្រូវកាត់ចេញពីចំនួនទឹកប្រាក់ដែលបានដាក់ចូលគណនីបម្រុងផ្ទេរប្រាក់។
- ៤. ថ្លៃសេវាលុបចោលការផ្ទេរដូចមានចែងក្នុងចំណុចទី៣ កថាខណ្ឌទី១ គឺជាថ្លៃចំណាយចំពោះករណីការផ្ទេរប្រាក់មិនអាចអនុវត្តបានដោយសារកំហុសវាយបញ្ចូលរបស់អតិថិជន ឬខ្លឹមសារនៃពាក្យស្នើសុំមិនគ្រប់គ្រាន់ ហើយនឹងត្រូវកាត់ចេញពីប្រាក់បង្វិលសងទៅក្នុងគណនីបម្រុងផ្ទេរប្រាក់។
- ៥. ថ្លៃសេវាដកប្រាក់ដូចមានចែងក្នុងចំណុចទី៤ កថាខណ្ឌទី១ ជាថ្លៃចំណាយនៅពេលផ្ទេរប្រាក់នៅក្នុងគណនីបម្រុងផ្ទេរប្រាក់ទៅកាន់គណនីធនាគាររបស់អតិថិជន នឹងត្រូវកាត់ចេញពីប្រាក់ដែលបានផ្ទេរនោះ។
- ៦. ថ្លៃសេវាបង្វិលសងប្រាក់នៅក្នុងចំណុចទី៥ កថាខណ្ឌទី១ គឺជាការចំណាយសម្រាប់ការបង្វិលសងប្រាក់នូវប្រាក់បម្រុងផ្ទេរ ស្របតាមបទប្បញ្ញត្តិនៃកថាខណ្ឌទី១ ប្រការ១០(២) កថាខណ្ឌទី៥ ប្រការ២១និងចំណុចទី៨ ប្រការ២៨ (២) ហើយនឹងត្រូវកាត់ប្រាក់ចេញពីប្រាក់បម្រុងផ្ទេរដើម្បីបង្វិលសងប្រាក់វិញ។ ប៉ុន្ដែ ប្រសិនបើមិនមានសមតុល្យនៅក្នុងគណនីបម្រុងផ្ទេរប្រាក់ទេ ក្រុមហ៊ុននឹងទទួលបានការទូទាត់ដោយឡែកតាមវីធីដែលក្រុមហ៊ុនបានកំណត់។
- ៧. ក្រុមហ៊ុន អាចនឹងផ្លាស់ប្តូរ ដោយធ្វើការជូនដំណឹងជាមុនអំពីកាលបរិច្ឆេទផ្លាស់ប្តូរ និងខ្លឹមសារផ្លាស់ប្តូរនៅលើគេហទំព័ររបស់ក្រុមហ៊ុនទាក់ទងនឹងថ្លៃសេវាដូចមានចែងក្នុងកថាខណ្ឌទី១។
- ១. អតិថិជនអាចលុបចោលពាក្យស្នើសុំផ្ទេរប្រាក់ និងរំលាយកិច្ចសន្យាផ្ទេរប្រាក់បានលុះត្រាតែមានការយល់ព្រមពីអន្តរការីធនាគារតែប៉ុណ្ណោះ។
- ២. ប្រសិនបើអតិថិជនលុបចោលពាក្យស្នើសុំផ្ទេរប្រាក់ ឬរំលាយកិច្ចសន្យាផ្ទេរប្រាក់ដោយយោងតាមកថាខណ្ឌខាងលើ ក្រុមហ៊ុននឹងបង្វិលសងទឹកប្រាក់ដែលមានចំនួនស្មើនឹងប្រាក់ផ្ទេរ និងថ្លៃសេវាផ្ទេរប្រាក់ទៅកាន់គណនីបម្រុងផ្ទេរប្រាក់របស់អតិថិជនវិញជារូបិយប័ណ្ណយ៉េនជប៉ុន។ ក្នុងករណីនេះ ចំនួនទឹកប្រាក់ស្មើនឹងថ្លៃសេវាដាក់ប្រាក់នឹងមិនត្រូវបានបង្វិលជូនវិញទេ។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងករណីខ្លះថ្លៃសេវាផ្ទេរប្រាក់នឹងមិនត្រូវបានបង្វិលជូនវិញទេ ហើយក៏មានករណីខ្លះអតិថិជនអាចត្រូវបានទាមទារឱ្យទទួលបន្ទុកថ្លៃសេវាលុបចោលការផ្ទេរ ដោយអាស្រ័យលើអន្តរការីធនាគារ។
- ៣. សម្រាប់វិធីសាស្ដ្រនៃការទទួលប្រាក់នៅបញ្ជររបស់អន្តរការីធនាគារ ក្នុងករណីអ្នកទទួលប្រាក់បញ្ញើមិនបានទទួលប្រាក់ ក្នុងអំឡុងពេលលើសពី ៩០ថ្ងៃ បន្ទាប់ពីកិច្ចសន្យាផ្ទេរប្រាក់ត្រូវបានបង្កើតឡើង (រួមទាំងថ្ងៃដដែល) នាំឱ្យកិច្ចសន្យាផ្ទេរប្រាក់ត្រូវបានរំលាយ បន្ទាប់ពីអ្នកទទួលប្រាក់បញ្ញើមិនអាចទទួលបានប្រាក់នោះដោយយោងតាមកថាខណ្ឌទី២ ប្រការ៣៦ ចំនួនទឹកប្រាក់ស្មើនឹងថ្លៃសេវាផ្ទេរប្រាក់ និងចំនួនទឹកប្រាក់ស្មើនឹងថ្លៃសេវាដាក់ប្រាក់នឹងមិនត្រូវបានបង្វិលសងវិញទេ។
- ១. ដើម្បីអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិផ្សេងទៀតដែលពាក់ព័ន្ធនឹងច្បាប់ស្តីពីការប្រឆាំងការផ្ទេរប្រាក់នៃផលពីឧក្រិដ្ឋកម្ម ក្រុមហ៊ុននឹងត្រួតពិនិត្យស្ថានភាពនៃការប្រើប្រាស់សេវាផ្ទេរប្រាក់អន្តរជាតិរបស់អតិថិជន ដោយផ្អែកតាមស្តង់ដារដែលបានកំណត់ដោយក្រុមហ៊ុន ហើយប្រសិនបើក្រុមហ៊ុនយល់ថាជាករណីចាំបាច់ ក្រុមហ៊ុននឹងទំនាក់ទំនងដូចជាតាមរយៈទូរស័ព្ទ ដើម្បីធ្វើការសំសម្ភាសន៍ជាមួយអតិថិជនទាក់ទងនឹងគោលបំណងនៃការផ្ទេរប្រាក់ ទំនាក់ទំនងជាមួយអ្នកទទួលប្រាក់បញ្ញើ ចំណូលរបស់អតិថិជនជាដើម តាមវិធីដែលក្រុមហ៊ុនបានកំណត់។
- ២. ជាលទ្ធផលនៃការសម្ភាសន៍ដូចមានចែងក្នុងកថាខណ្ឌខាងលើ បើក្រុមហ៊ុនយល់ថាជាករណីចាំបាច់ ក្រុមហ៊ុននឹងស្នើសុំឱ្យអតិថិជនផ្ដល់ឯកសារដែលក្រុមហ៊ុនយល់ថាសមស្របសម្រាប់គាំទ្រដល់ខ្លឹមសារនៃការសម្ភាសន៍ជូនក្រុមហ៊ុនដូចមានចែងក្នុងកថាខណ្ឌខាងលើ។
- ៣. ជាលទ្ធផលនៃការស៊ើបអង្កេតដូចមានចែងក្នុងចំណុចទាំងពីរខាងលើ ក្រុមហ៊ុនអាចធ្វើការផ្លាស់ប្តូរចំនួនទឹកប្រាក់នៃការផ្ទេរ ឬផ្អាកការប្រើប្រាស់សេវាផ្ទេរប្រាក់អន្តរជាតិ ឬលុបចោលការចុះឈ្មោះរបស់អតិថិជនដោយយោងតាមប្រការ២១ តាមការវិនិច័្ឆយរបស់ក្រុមហ៊ុន។
- ១. ពាក្យស្នើសុំទទួលប្រាក់បញ្ញើតាមអ៊ីនធឺណិត អតិថិជនត្រូវចូលប្រើគេហទំព័ររបស់ក្រុមហ៊ុន និងអនុវត្តតាមវិធីសាស្ដ្រនិងនីតិវិធីប្រតិបត្តិការដែលក្រុមហ៊ុនបានកំណត់។ ប៉ុន្តែ នៅពេលប្រតិបត្តិការស្នើសុំប្រាក់បញ្ញើតាមអ៊ីនធឺណិត អតិថិជនចាំបាច់ត្រូវបំពេញគោលបំណងនៃការផ្ទេរប្រាក់ និងផ្ទៀងផ្ទាត់អត្តសញ្ញាណសាមីខ្លួនតាមរយៈលេខសម្ងាត់។
- ២. ប្រសិនបើក្រុមហ៊ុនទទួលបានពាក្យស្នើសុំទទួលប្រាក់បញ្ញើតាមអ៊ីនធឺណិតពីអតិថិជន ក្នុងករណីក្រុមហ៊ុនយល់ព្រមថាពាក្យស្នើសុំគឺទទួលបានពីអតិថិជនដោយអនុវត្តតាមប្រការ១៣ ក្រុមហ៊ុននឹងឆ្លើយតបអំពីខ្លឹមសារនៃពាក្យស្នើសុំទទួលប្រាក់បញ្ញើតាមអ៊ីនធឺណិតទៅកាន់ប្រព័ន្ធរបស់អតិថិជន។
- ៣. អតិថិជនត្រូវបញ្ជាក់ខ្លឹមសារដែលក្រុមហ៊ុនបានឆ្លើយតបដូចមានចែងក្នុងកថាខណ្ឌខាងលើ ហើយប្រសិនបើខ្លឹមសារនោះត្រឹមត្រូវ សូមអនុវត្តតាមនីតិវិធីដែលក្រុមហ៊ុនបានកំណត់ដោយធ្វើការឆ្លើយតបមកក្រុមហ៊ុនវិញថាបានបញ្ជាក់។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអតិថិជនចង់ផ្លាស់ប្តូរ ឬលុបចោលខ្លឹមសារនៃពាក្យស្នើសុំនោះ សូមអនុវត្តតាមនីតិវិធីដែលបានកំណត់ ដើម្បីផ្លាស់ប្តូរ ឬលុបចោលខ្លឹមសារនៃពាក្យស្នើសុំនោះ។
- ៤. សូមធ្វើការឆ្លើយតបភ្លាមៗមកកាន់ក្រុមហ៊ុនចំពោះចម្លើយរបស់ក្រុមហ៊ុនដូចមានចែងក្នុងកថាខណ្ឌខាងលើ។ ប្រសិនបើក្រុមហ៊ុនមិនបានទទួលការឆ្លើយតបនោះ ក្នុងរយៈពេលដែលក្រុមហ៊ុនបានកំណត់ នោះពាក្យស្នើសុំនឹងចាត់ទុកថាត្រូវបានលុបចោល។
- ៥. នៅពេលដែលចម្លើយនៅក្នុងកថាខ័ណ្ឌទី៣បានមកដល់ក្រុមហ៊ុនក្នុងរយៈពេលដែលក្រុមហ៊ុនបានកំណត់ ហើយដំណើរការប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុនត្រូវបានបញ្ចប់ ការស្នើសុំទទួលប្រាក់បញ្ញើតាមអ៊ីនធឺណិតសម្រាប់សេវាទទួលប្រាក់អន្តរជាតិរបស់អតិថិជននឹងត្រូវបានបញ្ចប់។
- ៦. បន្ទាប់ពីពាក្យស្នើសុំទទួលប្រាក់បញ្ញើតាមអ៊ីនធឺណិតដូចមានចែងក្នុងកថាខណ្ឌខាងលើបានបញ្ចប់ ក្រុមហ៊ុននឹងបញ្ជាក់ខ្លឹមសារពាក្យស្នើសុំនោះដោយផ្អែកលើស្តង់ដារដែលបានកំណត់ដោយក្រុមហ៊ុន។ ប្រសិនបើលទ្ធផលនៃការត្រួតពិនិត្យខ្លឹមសារពាក្យស្នើសុំនោះ ត្រូវបានក្រុមហ៊ុនសម្រេចថាមិនមានបញ្ហាទេ ក្រុមហ៊ុននឹងយល់ព្រមលើពាក្យស្នើសុំរបស់អតិថិជន។ នៅពេលមានការទទួលយល់ព្រមពីក្រុមហ៊ុន កិច្ចសន្យាទទួលប្រាក់បញ្ញើរវាងក្រុមហ៊ុន និងអតិថិជននឹងត្រូវបានបង្កើតឡើង។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននឹងជូនដំណឹងដល់អតិថិជនអំពីលទ្ធផលនៃការបញ្ជាក់តាមវិធីដែលក្រុមហ៊ុនបានកំណត់។
- ៧. បន្ទាប់ពីកិច្ចសន្យាទទួលប្រាក់ត្រូវបានបង្កើតឡើងស្របតាមកថាខណ្ឌខាងលើ អតិថិជនមិនអាចលុបចោលកិច្ចសន្យាទទួលប្រាក់នោះបានទេ ។
- ៨. ប្រសិនបើលទ្ធផលនៃការបញ្ជាក់ដូចមានចែងក្នុងកថាខណ្ឌទី៦ខាងលើបង្ហាញថា ពាក្យស្នើសុំទទួលប្រាក់បញ្ញើតាមអ៊ីនធឺណិត មានបញ្ហា ក្រុមហ៊ុននឹងមិនយល់ព្រមលើពាក្យស្នើសុំនោះទេ ហើយពាក្យស្នើសុំចាត់ទុកថាត្រូវបានលុបចោល។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននឹងជូនដំណឹងដល់អតិថិជនអំពីលទ្ធផលនៃការបញ្ជាក់តាមវិធីដែលក្រុមហ៊ុនបានកំណត់។
- ៩. អតិថិជនត្រូវមានទំនួលខុសក្នុងការធានាថាប្រព័ន្ធដែលអតិថិជនប្រើប្រាស់សម្រាប់ប្រតិបត្តិការមានដំណើរការជាធម្មតា ហើយក្រុមហ៊ុនមិនធានាចំពោះដំណើរការប្រក្រតីរបស់ប្រព័ន្ធដែលអតិថិជនប្រើប្រាស់សម្រាប់ប្រតិបត្តិការនោះទេ។ ក្នុងករណីមានការខូចខាតជាយថាហេតុណាមួយកើតឡើងដោយសារប្រព័ន្ធដំណើរការមិនប្រក្រតី ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះការខូចខាតទាំងនោះឡើយ។
- ១០. ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះការខូចខាតណាមួយដែលបណ្តាលមកពី ពាក្យស្នើសុំទទួលប្រាក់បញ្ញើត្រូវបានលុបចោលដោយអនុលោមតាមប្រការនេះ ក៏ដូចជាការខូចខាតដែលបណ្តាលមកពីខ្លឹមសារដែលបានបញ្ចូលមិនត្រឹមត្រូវ ឬខ្លឹមសារនៃការស្នើសុំមិនគ្រប់គ្រាន់ដែលកើតឡើងដោយសារអតិថិជនឡើយ។
- ១. ចំពោះពាក្យស្នើសុំទទួលប្រាក់បញ្ញើតាមទូរស័ព្ទ អតិថិជនដែលជាសមាជិកត្រូវទំទាក់ទំទងមកបញ្ជរសាកសួរព័ត៌មានតាមរយៈទូរស័ព្ទ ហើយធ្វើការបញ្ជាក់ព័ត៌មានអតិថិជន និងការបញ្ជាក់គណនីដាក់ប្រាក់តាមវិធីដែលក្រុមហ៊ុនបានកំណត់ ហើយប្រសិនបើឈ្មោះគណនីដាក់ប្រាក់ និងឈ្មោះអតិថិជនត្រូវគ្នា នោះការស្នើសុំទទួលប្រាក់បញ្ញើតាមទូរស័ព្ទនឹងត្រូវអនុម័ត។ ដោយឡែក នៅពេលដាក់ពាក្យស្នើសុំទទួលប្រាក់បញ្ញើតាមទូរស័ព្ទ ក្រុមហ៊ុនទាមទារឱ្យមាន ការជូនដំណឹងអំពីគោលបំណងនៃការផ្ទេរប្រាក់ និងផ្ទៀងផ្ទាត់អត្តសញ្ញាណសាមីខ្លួនតាមវិធីដែលក្រុមហ៊ុនបានកំណត់
- ២. ទោះបីជាមានបញ្ញត្តិនៃកថាខណ្ឌខាងលើក៏ដោយ ក្រុមហ៊ុននឹងមិនទទួលយកពាក្យស្នើសុំទទួលប្រាក់បញ្ញើតាមទូរស័ព្ទពីអតិថិជនឡើយ ប្រសិនបើមានករណីមួយក្នុងចំណោមករណីដែលបានកំណត់ដូចខាងក្រោមកើតឡើង៖
- (១) ប្រសិនបើអតិថិជនមិនបានផ្តល់ព័ត៌មានចាំបាច់ទាក់ទងនឹងចំនុចបញ្ជាក់ផ្សេងៗតាមវិធីដែលក្រុមហ៊ុនបានកំណត់
- (២) ក្នុងករណីដែលគោលបំណងនៃការផ្ទេរប្រាក់ដូចមានចែងក្នុងកថាខណ្ឌខាងលើគឺផ្ទុយនឹងច្បាប់
- (៣) ក្នុងករណីមិនបានផ្ដល់ឯកសារបញ្ជាក់ការអនុញ្ញាតមកក្រុមហ៊ុនតាមកាលបរិច្ឆេទកំណត់ ដូចជាឯកសារផ្លូវការដែលចេញដោយរដ្ឋាភិបាលដូចមានចែងក្នុងច្បាប់ស្តីពីការប្តូរប្រាក់បរទេស និងច្បាប់ពន្ធដាររបស់ប្រទេសជប៉ុន ឬក្នុងករណីប្រតិបត្តិការនោះទាមទារលិខិតអនុញ្ញាតជាអាទិ៍។
- ៣. អតិថិជនត្រូវយល់ព្រមថាក្រុមហ៊ុនអាចនឹងបង្ហាញព័ត៌មានរបស់អតិថិជនទៅកាន់អន្តរការីធនាគារ ដោយមូលហេតុប្រឆាំងការលាងសម្អាតប្រាក់និងការផ្ដល់ហិរញ្ញប្បទានភេរវកម្ម បទប្បញ្ញត្តិផ្សេងទៀត ឬដោយការតម្រូវផ្នែករដ្ឋបាល នៅពេលទទួលបានពាក្យស្នើសុំទទួលប្រាក់បញ្ញើតាមទូរស័ព្ទ។ លើសពីនេះ អតិថិជនក៏ត្រូវយល់ព្រមផងដែរថាអន្តរការីធនាគារ អាចនឹងចែករំលែកព័ត៌មានរបស់អតិថិជនជាមួយអន្តរការីធនាគារផ្សេងទៀត ក្រុមហ៊ុនមេ ឬក្រុមហ៊ុនដែលមានការពាក់ព័ន្ធជាអាទិ៍។
- ៤. ក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះការបាត់បង់ ឬការខូចខាតណាមួយដែលកើតឡើងដូចមានចែងក្នុងកថាខណ្ឌខាងលើនេះឡើយ លើកលែងតែក្នុងករណីមានកំហុសដោយចេតនា ឬកំហុសធ្ងន់ធ្ងររបស់ក្រុមហ៊ុន។
-
ប្រការ៤៣ (ការទទួលប្រាក់បញ្ញើ)
- ១. ក្រុមហ៊ុននឹងផ្ទេរចំនួនប្រាក់បញ្ញើ ដោយដកថ្លៃសេវាដូចបានចែងក្នុងកថាខណ្ឌខាងក្រោមនេះពីប្រាក់បញ្ញើដែលបានទទួលតាមកិច្ចសន្យាទទួលប្រាក់ដែលបានបង្កើតឡើង នៅថ្ងៃធ្វើការបន្ទាប់ពីថ្ងៃបង្កើតកិច្ចសន្យាប្រសិនបើកិច្ចសន្យាទទួលប្រាក់ត្រូវបានបង្កើតឡើងត្រឹមម៉ោង ៣:០០រសៀលនៅថ្ងៃនោះ ឬនៅថ្ងៃធ្វើការទី២បន្ទាប់ពីថ្ងៃបង្កើតកិច្ចសន្យាប្រសិនបើកិច្ចសន្យាទទួលប្រាក់ត្រូវបានបង្កើតឡើងក្រោយពីម៉ោង ៣:០០រសៀលនៅថ្ងៃនោះ ទៅកាន់គណនីធនាគារឈ្មោះអតិថិជនដែលបានចុះឈ្មោះជាមុន។
- ២. ថ្លៃសេវាសម្រាប់ការទទួលប្រាក់បញ្ញើត្រូវបានកំណត់ដោយឡែកដោយក្រុមហ៊ុន។ អតិថិជនអាចពិនិត្យមើលថ្លៃសេវាពីតំណភ្ជាប់ខាងក្រោមបាន។
(URL: https://www.remit.co.jp/kaigaisoukin/exchangeratecommission/commission/) - ៣. ការអនុញ្ញាតទទួលប្រាក់ជាអតិបរមាដែលអតិថិជនអាចទទួលបានក្នុងមួយប្រតិបត្តិការនិងចំនួនទឹកប្រាក់សរុបអតិបរមានៅក្នុងរយៈពេលកំណត់រួមទាំងចំនួនប្រតិបត្តិការអតិបរមានៅក្នុងរយៈពេលកំណត់ បែងចែកដាច់ដោយឡែកពីគ្នា។ សម្រាប់ព័ត៌មានលំអិតសូមចូលទៅកាន់URLខាងក្រោម៖
(URL: https://www.remit.co.jp/kaigaisoukin/service/flowindividual/)
(URL: https://www.remit.co.jp/kaigaisoukin/service/flowcorporation/) - ៤. ប្រសិនបើអតិថិជនបានដាក់ពាក្យស្នើសុំទទួលប្រាក់បញ្ញើ អតិថិជនអាចពិនិត្យមើលស្ថានភាពនៃការទទួលប្រាក់បញ្ញើនៅលើអេក្រង់ដែលក្រុមហ៊ុនបានកំណត់ ដោយចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន។
- ៥. ក្នុងការអនុវត្តការផ្ទេរប្រាក់របស់ក្រុមហ៊ុន អតិថិជនត្រូវយល់ព្រមថា ក្រុមហ៊ុននឹងបង្ហាញព័ត៌មានរបស់អតិថិជនទៅកាន់អន្តរការីធនាគារ (១) ក្នុងគោលបំណងផ្តល់សេវាកម្មនេះដល់អតិថិជន (២) ក្នុងគោលបំណងនៃការធ្វើទីផ្សាររួមគ្នាក្នុងកម្រិតដែលច្បាប់បានអនុញ្ញាត និង (៣) ដោយមូលហេតុប្រឆាំងការលាងសម្អាតប្រាក់និងការផ្ដល់ហិរញ្ញប្បទានភេរវកម្ម បទប្បញ្ញត្តិផ្សេងទៀត ឬដោយការតម្រូវផ្នែករដ្ឋបាល។ លើសពីនេះ អតិថិជនក៏ត្រូវយល់ព្រមដែរថា អន្តរការីធនាគារ អាចនឹងចែករំលែកព័ត៌មានរបស់អតិថិជនជាមួយអន្តរការីធនាគារផ្សេងទៀត ក្រុមហ៊ុនមេ ឬក្រុមហ៊ុនដែលមានការពាក់ព័ន្ធជាអាទិ៍ (រួមទាំងក្រុមហ៊ុនដែលមិនបានបង្កើតឡើងនៅក្នុងប្រទេសជប៉ុន) សម្រាប់តែគោលបំណងដូចមានចែងខាងលើនេះ។
- ៦. ក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះការបាត់បង់ ឬការខូចខាតណាមួយដែលកើតឡើងដូចមានចែងក្នុងកថាខណ្ឌខាងលើនេះឡើយ លើកលែងតែក្នុងករណីមានកំហុសដោយចេតនា ឬកំហុសធ្ងន់ធ្ងររបស់ក្រុមហ៊ុន។
- ១. ប្រាក់បញ្ញើ ត្រូវទូទាត់ជារូបិយប័ណ្ណយ៉េនជប៉ុន។
- ២. អត្រាប្តូរប្រាក់ពីរូបិយប័ណ្ណក្នុងស្រុកទៅរូបិយប័ណ្ណយ៉េនជប៉ុនសម្រាប់ប្រាក់ដែលជាកម្មវត្ថុនៃការទទួលប្រាក់បញ្ញើគឺ ត្រូវប្រើប្រាស់អត្រាប្តូរប្រាក់ដែលកំណត់ដោយអន្តរការីធនាគាររបស់ក្រុមហ៊ុន នៅពេលដែលអ្នកស្នើសុំផ្ទេរប្រាក់បានធ្វើការផ្ទេរប្រាក់។
- អតិថិជនត្រូវប្រើប្រាស់សេវាកម្មនេះ បន្ទាប់ពីយល់ច្បាស់ និងយល់ព្រមតាមចំណុចនីមួយៗដែលបានកំណត់ដូចខាងក្រោម៖
- (១) សេវាកម្មនេះមិនមែនជាប្រតិបត្តិការប្តូរប្រាក់បរទេសដែលធ្វើឡើងដោយធនាគារឡើយ។
- (២) សេវាកម្មនេះមិនមែនជាការទទួលយកប្រាក់បញ្ញើ ឬប្រាក់សន្សំ ឬប្រាក់បញ្ញើមានកាលកំណត់ដោយក្រុមហ៊ុនឡើយ ។
- (៣) សេវាកម្មនេះមិនមែនជាកម្មវត្ថុចំពោះការទូទាត់ប្រាក់ធានារ៉ាប់រងដូចមានចែងក្នុងមាត្រា៥៣នៃច្បាប់ស្ដីពីធានារ៉ាប់រងលើប្រាក់បញ្ញើ (ច្បាប់លេខ៣៤ឆ្នាំ១៩៧១ និងច្បាប់វិសោធនកម្មបន្តបន្ទាប់នោះ) ឬមាត្រា៥៥នៃច្បាប់ស្ដីពីធានារ៉ាប់រងសន្សំនៃសមាគមសហករណ៍កសិកម្ម និងនេសាទ (ច្បាប់លេខ៥៣ឆ្នាំ១៩៧៣ និងច្បាប់វិសោធនកម្មបន្តបន្ទាប់នោះ)។
ប្រការ៤៧ (ខ្លឹមសារនៃកិច្ចសន្យាយោងតាមបទប្បញ្ញត្តិនេះ)
- ១. ចំនួនអតិបរមានៃការផ្ទេរប្រាក់អន្តរជាតិដែលក្រុមហ៊ុនទទួលគឺ ១,000,000 យ៉េនក្នុងមួយប្រតិបត្តិការ។
- ២. ស្តង់ដាររយៈពេលនៃការអនុវត្តសម្រាប់ការផ្ទេរប្រាក់អន្តរជាតិដែលធ្វើឡើងដោយក្រុមហ៊ុនគឺអនុលោមតាមកថាខណ្ឌទី៥ ប្រការ៣៣។
- ៣. ចំនួនថ្លៃសេវា កម្រៃ ឬថ្លៃចំណាយ ឬចំនួនទឹកប្រាក់អតិបរមាឬវិធីសាស្ដ្រគណនាទាំងនោះដែលអតិថិជនត្រូវបង់គឺ អនុលោមតាមកថាខណ្ឌទី៧នៃ ប្រការ២៨ (២) ប្រការ៣៨ និងកថាខណ្ឌទី២នៃ ប្រការ៤៣ ។
- ៤. ប្រសិនបើការផ្ទេរប្រាក់អន្តរជាតិត្រូវបានធ្វើឡើងជាចំនួនទឹកប្រាក់រូបិយប័ណ្ណបរទេស ចំនួនទឹកប្រាក់នោះនឹងត្រូវបំប្លែងទៅជារូបិយប័ណ្ណជប៉ុនដោយអនុលោមតាមវិធីគណនាដូចមានចែងក្នុង ប្រការ៣៧ និងប្រការ៤៤។
- ៥. កិច្ចសន្យាដែលបានបង្កើតឡើងរវាងអតិថិជន និងក្រុមហ៊ុនដោយយោងតាមបទប្បញ្ញត្តិនេះ (តទៅនេះហៅថា “កិច្ចសន្យានេះ”) មិនមានការចែងរយៈពេលនៃកិច្ចសន្យាទេ។ ប៉ុន្ដែ កិច្ចសន្យានេះនឹងត្រូវបញ្ចប់នៅពេលដែលការចុះឈ្មោះជាសមាជិកត្រូវបានលុបចោល។
- ៦. ប្រសិនបើកិច្ចសន្យាដូចមានចែងក្នុងបទប្បញ្ញត្តិនេះត្រូវបានបញ្ចប់ ត្រូវអនុវត្តដូចខាងក្រោម។
- (១) ប្រសិនបើកិច្ចសន្យានេះត្រូវបានបញ្ចប់ ត្រូវអនុលោមតាមប្រការ ២១។
- (២) ប្រសិនបើកិច្ចសន្យាផ្ទេរប្រាក់ត្រូវបានលុបចោល ត្រូវអនុលោមតាមប្រការ៣៦ និងប្រការ៣៩។
- (៣) ប្រសិនបើកិច្ចសន្យាទទួលប្រាក់ត្រូវបានលុបចោល ត្រូវអនុលោមតាមប្រការ៤៥។
- ៧. ក្រុមហ៊ុនគឺជាអ្នកផ្ដល់សេវាផ្ទេរប្រាក់ប្រភេទទី២ ហើយរយៈពេលគណនាសម្រាប់សេវាផ្ទេរប្រាក់ប្រភេទទី២គឺមួយសប្តាហ៍ ហើយថ្ងៃផុតកំណត់ការដាក់ប្រាក់គឺចំនួនបីថ្ងៃនៃធ្វើការ។
- ៨. ប្រសិនបើមានការខូចខាតដែលបណ្ដាលមកពីការប្រើប្រាស់ដោយមានការក្លែងបន្លំទាក់ទងនឹងសេវាកម្មនេះ ការផ្ដល់សំណងសម្រាប់ការខូចខាតដល់អតិថិជនដែលជាសមាជិកនៃសេវាកម្មនេះ ឬបុគ្គលមិនមែនជាសមាជិកនៃសេវាកម្មនេះនឹងត្រូវអនុវត្តតាម “គោលការណ៍ផ្តល់សំណងសម្រាប់ការខូចខាតដែលបណ្ដាលមកពីការប្រើប្រាស់ដោយមានការក្លែងបន្លំនូវសេវាផ្ទេរប្រាក់អន្តរជាតិ” របស់ក្រុមហ៊ុន។ សម្រាប់ព័ត៌មានលម្អិត សូមពិនិត្យមើលតំណភ្ជាប់ខាងក្រោម។
(URL: https://www.remit.co.jp/coverage_policy/) - ១. ក្រុមហ៊ុននឹងរក្សាការពារប្រាក់បញ្ញើធានាអនុវត្តក្នុងតម្លៃដែលស្មើនឹង ឬធំជាងចំនួនដែលគណនាដោយគុណនឹងផលបូកនៃចំនួនទឹកប្រាក់សរុបនៃប្រាក់បម្រុងផ្ទេរដែលបានដាក់ចូលគណនីបម្រុងផ្ទេរប្រាក់ និងចំនួនប្រាក់បញ្ញើដែលបានទទួល សម្រាប់ការចំណាយទាក់ទងនឹងនីតិវិធីសងប្រាក់ដូចមានចែងក្នុងកថាខណ្ឌទី៥មាត្រា១១ នៃបទបញ្ជារបស់ គណៈរដ្ឋមន្ត្រីទាក់ទងនឹងក្រុមហ៊ុនផ្ទេរប្រាក់ត្រូវបានចាត់វិធានការដូចខាងក្រោម ដើម្បីធានាកាតព្វកិច្ចសងប្រាក់បម្រុងផ្ទេរជូនអតិថិជន និងកាតព្វកិច្ចទូទាត់ប្រាក់បញ្ញើដែលបានទទួលជូនអតិថិជន ស្របតាមបទប្បញ្ញត្តិនៃមាត្រា៤៣នៃច្បាប់ស្ដីពីការទូទាត់ប្រាក់ (ច្បាប់លេខ៥៩ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៩ រួមទាំងច្បាប់វិសោធនកម្មបន្តបន្ទាប់នោះ) (តទៅនេះហៅថា “ច្បាប់ស្តីពីការទូទាត់ប្រាក់”)។ ក្នុងករណីក្រុមហ៊ុនមិនអាចបំពេញកាតព្វកិច្ចសងបាន អ្នកស្នើសុំផ្ទេរប្រាក់មានសិទ្ធិទទួលបានការសង(តទៅនេះហៅថា “សិទ្ធិទាមទារសំណង”) ពីក្រុមហ៊ុនបានមុនកូនបំណុលផ្សេងទៀតចំពោះប្រាក់ធានាអនុវត្ត។
- (ក) ការបង្កើតកិច្ចសន្យាអាណត្តិធានាការទូទាត់ជាមួយធនាគារ Aozora, Ltd.
- (ខ) ការបង្កើតកិច្ចសន្យាអាណត្តិធានាការទូទាត់ជាមួយធានាគារ Resona Bank, Ltd.
- (គ) ការបង្កើតកិច្ចសន្យាអាណត្តិធានាការទូទាត់ជាមួយ Banco do Brasil សាខាតូក្យូ
- (ឃ) ការបង្កើតកិច្ចសន្យារក្សាការពារប្រាក់ធានាអនុវត្តជាមួយក្រុមហ៊ុន SBI Insurance Co., Ltd.
- (ង) ការតម្កល់ប្រាក់ធានាអនុវត្តទៅការិយាល័យនីតិកម្មនៃទីក្រុងតូក្យូ
- ២. សិទ្ធិទាមទារសំណងក្នុងសេវាកម្មផ្ទេរប្រាក់អន្តរជាតិ ជាសិទ្ធិរបស់អតិថិជន រហូតដល់អ្នកទទួលប្រាក់បញ្ញើបានទទួលប្រាក់នោះជាក់ស្តែង។ បន្ទាប់ពីអ្នកទទួលប្រាក់បញ្ញើបានទទួលប្រាក់បញ្ញើនោះជាក់ស្តែង អតិថិជនមិនអាចអនុវត្តសិទ្ធិក្នុងការទាមទារសំណងបានទេ។ លើសពីនេះ ក្នុងសេវាកម្មទទួលប្រាក់បញ្ញើតាមការផ្ទេរប្រាក់អន្តរជាតិ សិទ្ធិទាមទារសំណងជាសិទ្ធិរបស់អតិថិជន។
- ៣. ក្នុងករណីមានហេតុផលដូចមានចែងក្នុងកថាខណ្ឌទី២ មាត្រា៥៩ នៃច្បាប់ស្តីពីការទូទាត់ប្រាក់កើតឡើង អតិថិជនអាចទទួលបានការសងនូវប្រាក់ធានាអនុវត្តតាមនីតិវិធីបង្វិលសងដូចមានចែងក្នុងប្រការនេះ។
- ៤. ប្រសិនបើហេតុផលដូចមានចែងក្នុងកថាខណ្ឌខាងលើកើតឡើង អ្នកទទួលប្រាក់បញ្ញើតាមសេវាផ្ទេរប្រាក់អន្តរជាតិ មិនអាចទទួលប្រាក់បញ្ញើបានទេ។ ក្នុងករណីដែលអ្នកទទួលប្រាក់បញ្ញើតាមសេវាផ្ទេរប្រាក់អន្តរជាតិបានទទួលប្រាក់ ហើយនីតិវិធីបង្វិលសងត្រូវបានអនុវត្តដោយសារហេតុផលដូចមានចែងក្នុងកថាខណ្ឌខាងលើ អតិថិជនត្រូវតែប្រគល់ប្រាក់ដែលស្មើនឹងប្រាក់ធានាអនុវត្តនោះត្រលប់មកក្រុមហ៊ុនវិញ។
- ១. ការសាកសួរព៌ត៍មាននិងការប្រឹក្សាយោបល់អំពីសេវាកម្មនេះអតិថិជនអាចទំនាក់ទំនងបានដូចខាងក្រោម។
អាសយដ្ឋាន៖ SBI Remit Co., Ltd., Customer Center 4F Sumitomo Fudosan Otowa Bldg., 2-9-3, Otsuka, Bunkyo-ku,
Tokyo, 112-0012
លេខទូរស័ព្ទ៖ ០៣ ៥៦៥២ ៦៧៥៩
អាសយដ្ឋានអ៊ីម៉ែល៖ support@remit.co.jp
ម៉ោងទទួលភ្ញៀវ៖ (ថ្ងៃចន្ទដល់ថ្ងៃសុក្រ) ៩:០០ ដល់ ១៨:០០ - ២. ក្រុមហ៊ុនកំពុងអនុវត្តវិធាននៃដំណើរការតវ៉ា និងវិធានការដោះស្រាយវិវាទដូចខាងក្រោមដោយយោងតាមច្បាប់ស្តីពីការទូទាត់ប្រាក់។ ចំពោះការតវ៉ា និងវិវាទដែលទាក់ទងនឹងអាជីវកម្មផ្ទេរប្រាក់ដែលធ្វើឡើងដោយក្រុមហ៊ុន អតិថិជនអាចទំនាក់ទំនងស្ថាប័នផ្សេងដូចខាងក្រោម។
- (១) វិធាននៃដំណើរការតវ៉ា
សមាគមឧស្សាហកម្មទូទាត់ប្រាក់ជប៉ុន “ការិយាល័យពិគ្រោះយោបល់អតិថិជន” ទូរស័ព្ទ៖ ០៣-៣៥៥៦-៦២៦១
ប៉ុន្ដែ អតិថិជនអាចពិនិត្យមើលលំហូរនៃការពិគ្រោះយោបល់ និងការដោះស្រាយការតវ៉ានៅសមាគមពីតំណភ្ជាប់ខាងក្រោម។
(URL:http://www.s-kessai.jp/consumer/giftcard_prica_netprica/funds_consumer_inquiry_cg.html)- (២) វិធានការក្នុងការដោះស្រាយវិវាទ
មជ្ឈមណ្ឌលដោះស្រាយវិវាទរបស់គណៈមេធាវីតូក្យូ ទូរស័ព្ទ៖ ០៣-៣៥៨១-០០៣១
មជ្ឈមណ្ឌលមជ្ឈត្តការរបស់គណៈមេធាវីដាយអ៊ិឈិតូក្យូ ទូរស័ព្ទ៖ ០៣-៣៥៩៥-៨៥៨៨
មជ្ឈមណ្ឌលមជ្ឈត្តការរបស់គណៈមេធាវីដាយនិតូក្យូ ទូរស័ព្ទ៖ ០៣-៣៥៨១-២២៤៩
ការបកប្រែនេះត្រូវបានផ្តល់ជូនសម្រាប់ការយល់ដឹងរបស់អតិថិជន ហើយក្នុងករណីដែលមានភាពខុសគ្នារវាងអត្ថបទបកប្រែជាមួយនឹងភាសាជប៉ុន
ភាសាជប៉ុនត្រូវមានអាទិភាព។«ចប់»
- បង្កើត ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០
- វិសោធនកម្ម ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១២
- វិសោធនកម្ម ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤
- វិសោធនកម្ម ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤
- វិសោធនកម្ម ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦
- វិសោធនកម្ម ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦
- វិសោធនកម្ម ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦
- វិសោធនកម្ម ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦
- វិសោធនកម្ម ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០17
- វិសោធនកម្ម ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨
- វិសោធនកម្ម ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩
- វិសោធនកម្ម ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០
- វិសោធនកម្ម ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០
- វិសោធនកម្ម ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១
- វិសោធនកម្ម ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០2២
- វិសោធនកម្ម ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០2២
- វិសោធនកម្ម ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣
- វិសោធនកម្ម ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣
- វិសោធនកម្ម ថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០២៤
- កែប្រែ ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២៤
- វិសោធនកម្ម ថ្ងៃទី ១ ខែ សីហា ឆ្នាំ២០២៤
- វិសោធនកម្ម ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៥
- វិសោធនកម្ម ថ្ងៃទី 1៨ ខែធ្នូ ឆ្នាំ២០25
- (២) វិធានការក្នុងការដោះស្រាយវិវាទ
ប្រការ៤៩ (បញ្ជរសាកសួរព៌ត៍មាន និងវិធាននៃដំណើរការតវ៉ា និងវិធានការដោះស្រាយវិវាទ)
- (ខ) ការបង្កើតកិច្ចសន្យាអាណត្តិធានាការទូទាត់ជាមួយធានាគារ Resona Bank, Ltd.
ប្រការ៤៨ (ប្រព័ន្ធប្រាក់ធានាអនុវត្ត)
- (២) ប្រសិនបើកិច្ចសន្យាផ្ទេរប្រាក់ត្រូវបានលុបចោល ត្រូវអនុលោមតាមប្រការ៣៦ និងប្រការ៣៩។
- (២) សេវាកម្មនេះមិនមែនជាការទទួលយកប្រាក់បញ្ញើ ឬប្រាក់សន្សំ ឬប្រាក់បញ្ញើមានកាលកំណត់ដោយក្រុមហ៊ុនឡើយ ។
ប្រការ៤៤ (ការប្តូរប្រាក់)
ប្រការ ៤៥ (ការរំលាយ)
ទោះបីជាក្រុមហ៊ុនបានធ្វើការទូទាត់ប្រាក់បញ្ញើទៅអតិថិជនហើយក៏ដោយ ក្រុមហ៊ុនអាចបញ្ឈប់ប្រតិបត្តិការបាន ប្រសិនបើនៅក្នុងកិច្ចសន្យាទទួលប្រាក់ដែលបានបង្កើតឡើងនោះមានកំហុស ឬមានភាពខុសគ្នា។ ក្នុងករណីនោះ អតិថិជនត្រូវបង្វិលប្រាក់មកក្រុមហ៊ុនវិញនៅពេលមានការស្នើសុំពីក្រុមហ៊ុន។
ជំពូកទី៤ (ចំណុចដែលយោងតាមច្បាប់ស្តីពីការទូទាត់ប្រាក់)
ប្រការ៤៦ (ចំណុចពាក់ព័ន្ធនឹងការទប់ស្កាត់ការភាន់ច្រឡំជាមួយនឹងប្រតិបត្តិការប្តូរប្រាក់បរទេសដែលធ្វើឡើងដោយធនាគារ)
- (២) ក្នុងករណីដែលគោលបំណងនៃការផ្ទេរប្រាក់ដូចមានចែងក្នុងកថាខណ្ឌខាងលើគឺផ្ទុយនឹងច្បាប់
ប្រការ៣៩ (ការលុបចោលការស្នើសុំផ្ទេរប្រាក់ជាអាទិ៍)
ប្រការ៤០ (ការអនុវត្តការត្រួតពិនិត្យ)
ជំពូកទី៣ (សេវាទទួលប្រាក់ពីការផ្ទេរប្រាក់អន្តរជាតិ)
ប្រការ៤១ (ពាក្យស្នើសុំទទួលប្រាក់បញ្ញើតាមអ៊ីនធឺណិត)
ប្រការ៤២ (ពាក្យស្នើសុំទទួលប្រាក់បញ្ញើតាមទូរស័ព្ទ)
- (២) ថ្លៃសេវាដាក់ប្រាក់
ប្រការ ៣៨ (ថ្លៃសេវាជាអាទិ៍)
- (២) នៅពេលដែលមានសង្គ្រាម សង្គ្រាមស៊ីវិល គ្រោះធម្មជាតិ វិវាទការងារ កុប្បកម្ម ភេរវកម្ម កូដកម្មជាអាទិ៍ កើតឡើង ឬអាចនឹងកើតឡើង។
ប្រការ ៣៦ (ការរំលាយកិច្ចសន្យាផ្ទេរប្រាក់)
- (២) សម្រាប់អតិថិជនបញ្ជាក់អំពីស្ថានភាពនៃការផ្ទេរប្រាក់ដោយអនុលោមតាមកថាខណ្ឌទី៣ ប្រការ៣៤
ប្រការ ៣៥ (លេខយោង)
- (២) ក្នុងករណីដំណើរការប្រព័ន្ធទាមទារប្រតិបត្តិការច្រើនថ្ងៃនៅខាងអន្តរការីធនាគារ
ប្រការ ២៤ (ទំនួលខុសត្រូវ)
ប្រការ២៥ (ការអនុវត្តន៍ដូចគ្នានៃបទប្បញ្ញត្តិ)
ចំណុចដែលមិនមានចែងក្នុងបទប្បញ្ញត្តិនេះទាក់ទងនឹងប្រតិបត្តិការរវាងក្រុមហ៊ុន និងអតិថិជនក្នុងសេវាកម្មនេះ បទប្បញ្ញត្តិទាក់ទងនឹងប្រតិបត្តិការនីមួយៗនឹងត្រូវកំណត់ដោយឡែកដោយក្រុមហ៊ុន។ បទប្បញ្ញត្តិដោយឡែកដែលកំណត់ដោយក្រុមហ៊ុន នឹងត្រូវបង្ហាញនៅលើកម្មវិធីទូរស័ព្ទដៃ ឬគេហទំព័ររបស់ក្រុមហ៊ុន។
ប្រការ២៦ (ការផ្លាស់ប្ដូរបទប្បញ្ញត្តិ)
ក្នុងករណីខ្លះក្រុមហ៊ុនអាចនឹងផ្លាស់ប្តូរខ្លឹមសារនៃបទប្បញ្ញត្តិនេះ។ ក្នុងករណីនោះ ក្រុមហ៊ុននឹងជូនដំណឹងអំពីគោលបំណងនៃការផ្លាស់ប្តូរ កាលបរិច្ឆេទមានសុពលភាពនៃការផ្លាស់ប្តូរ និងខ្លឹមសារនៃការផ្លាស់ប្តូរ ដោយបង្ហាញនៅលើកម្មវិធីទូរស័ព្ទដៃរបស់ក្រុមហ៊ុន ឬគេហទំព័ររបស់ក្រុមហ៊ុនត្រឹមកាលបរិច្ឆេទមានសុពលភាព បន្ទាប់ពីកាលបរិច្ឆេទមានសុពលភាព ខ្លឹមសារក្រោយការផ្លាស់ប្ដូរនឹងត្រូវបានយកមកប្រើប្រាស់។
ប្រការ ២៧ (ច្បាប់គ្រប់គ្រង និងសមត្ថកិច្ចតាមការព្រមព្រៀង)
ប្រការ២៨ (ការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួន)
ប្រការ២៨ (២) (ករណីពិសេសទាក់ទងទៅនឹង SBI Remit NEOBANK)
ជំពូកទី ២ (សេវាផ្ទេរប្រាក់អន្តរជាតិ)
ប្រការ២៩ (ពាក្យស្នើសុំសម្រាប់សេវាផ្ទេរប្រាក់តាមកម្មវិធីទូរស័ព្ទដៃ ឬសេវាផ្ទេរប្រាក់តាមអ៊ីនធឺណិត)
ប្រការ៣០ (ការដាក់ប្រាក់ចូលគណនីបម្រុងផ្ទេរប្រាក់សម្រាប់ការផ្ទេរប្រាក់តាមកម្មវិធីទូរស័ព្ទដៃ)
ប្រការ៣១ (ការដាក់ប្រាក់ចូលគណនីបម្រុងផ្ទេរប្រាក់សម្រាប់ការផ្ទេរប្រាក់តាមអ៊ីនធឺណិត)
ប្រការ ៣២ (ពាក្យស្នើសុំសម្រាប់សេវាផ្ទេរប្រាក់អន្តរជាតិដែលបានចុះឈ្មោះជាមុន)
ប្រការ៣៣ (ការអនុវត្តការផ្ទេរប្រាក់)
ប្រការ៣៤ (ការទទួលប្រាក់បញ្ញើ)
- (២) នៅពេលការផ្តល់សេវាកម្មនេះត្រូវបានពន្យារពេល ឬមិនអាចអនុវត្តបានដោយសារបញ្ហាម៉ាស៊ីនទូទាត់ប្រាក់ ខ្សែទំនាក់ទំនង ឬកុំព្យូទ័រជាអាទិ៍ បើទោះបីជាក្រុមគ្រប់គ្រងប្រព័ន្ធរបស់ក្រុមហ៊ុនបានចាត់វិធានការសុវត្ថិភាពដោយសមស្របហើយក៏ដោយ។
ប្រការ២២ (ការជូនដំណឹងអាណាព្យាបាលសម្រាប់នីតិជន)
ប្រការ២៣ (ការលើកលែងទំនួលខុសត្រូវចំពោះប្រព័ន្ធមានបញ្ហា គ្រោះមហន្តរាយជាដើម)
- (១)នៅពេលដែលមានការផ្អាកការទូទាត់ ឬការដាក់ពាក្យសុំដំណើរការនីតិវិធីក្ស័យធន ដំណើរការស្តារនីតិសម្បទារដ្ឋប្បវេណី ដំណើរការរៀបចំសាជីវកម្មឡើងវិញ ឬដំណើរការជម្រះបញ្ជីពិសេស
- (២) សកម្មភាពទាមទារមិនត្រឹមត្រូវដែលលើសពីទំនូលខុសត្រូវតាមច្បាប់
- (២) ត្រូវបានទទួលស្គាល់ថាមានទំនាក់ទំនងដែលការដឹកនាំមានការពាក់ព័ន្ធយ៉ាងសកម្មជាមួយក្រុមឧក្រិដ្ឋកម្មជាដើម
ប្រការ១០(២) (ការសងប្រាក់បម្រុងផ្ទេរជាដើមដែលគ្មានគម្រោងផ្ញេរ)
ប្រការ១១ (ការគ្រប់គ្រងលេខសម្ងាត់ជាអាទិ៍)
ប្រការ១២ (ការគ្រប់គ្រង ប័ណ្ណផ្ញើប្រាក់ និងប័ណ្ណដាក់ប្រាក់ជាអាទិ៍)
ប្រការ១៣ (ការផ្ទៀងផ្ទាត់អត្តសញ្ញាណសាមីខ្លួននៅពេលធ្វើការផ្ទេរប្រាក់តាមកម្មវិធីទូរស័ព្ទដៃ ឬការផ្ទេរប្រាក់តាមអ៊ីនធឺណិត)
ប្រការ១៤ (ការផ្ទៀងផ្ទាត់អត្តសញ្ញាណសាមីខ្លួននៅពេលប្រតិបត្តិការផ្ទេរប្រាក់តាមប័ណ្ណផ្ញើប្រាក់)
ប្រការ១៥ (ការផ្ទៀងផ្ទាត់អត្តសញ្ញាណសាមីខ្លួននៅពេលធ្វើការផ្ទេរប្រាក់Furikomi)
ប្រការ១៦ (ការផ្ទៀងផ្ទាត់អត្តសញ្ញាណសាមីខ្លួនម្ដងទៀតជាអាទិ៍)
ទោះបីជាក្រុមហ៊ុនបានបញ្ចប់ការផ្ទៀងផ្ទាត់អត្តសញ្ញាណសាមីខ្លួនដោយយោងតាមបទប្បញ្ញត្តិនេះក៏ដោយ ក្នុងករណីការផ្ទៀងផ្ទាត់អត្តសញ្ញាណត្រូវបានទាមទារដោយផ្អែកលើបទប្បញ្ញត្តិពាក់ព័ន្ធជាមួយនឹងច្បាប់ស្តីពីការប្រឆាំងការផ្ទេរប្រាក់នៃផលពីឧក្រិដ្ឋកម្ម និងបទប្បញ្ញត្តិផ្សេងទៀតជាអាទិ៍ ឬប្រសិនបើក្រុមហ៊ុនយល់ថាជាករណីចាំបាច់ ក្រុមហ៊ុននឹងស្នើសុំឱ្យអតិថិជនដាក់ឯកសារដែលចាំបាច់ម្តងទៀតដល់ក្រុមហ៊ុនដើម្បីធ្វើការផ្ទៀងផ្ទាត់។
ប្រការ១៧ (ការផ្លាស់ប្តូរព័ត៌មានសមាជិក)
ប្រការ១៨ (វិធីនៃការរាយការណ៍ និងការជូនដំណឹង)
ប្រការ១៩ (ការហាមឃាត់ធ្វើផ្ទេរ ការបញ្ចាំ)
ប្រការ២០ (ការលុបបំបាត់ចលនាប្រឆាំងសង្គម)
- (១) ការដាក់ប្រាក់ចូលតាមរយៈការផ្ទេរប្រាក់ពីធនាគារដែលមានគណនីឈ្មោះអតិថិជន (រួមទាំង ធនាគារប្រៃសណីយ៍ជប៉ុន)
- (២) បន្ទាប់ពីផ្ទៀងផ្ទាត់អាសយដ្ឋានអ៊ីមែល សូមចូលប្រើប្រាស់ដោយប្រើឈ្មោះអ្នកប្រើប្រាស់ដែលចេញដោយក្រុមហ៊ុន និងលេខសម្ងាត់ចូលប្រើប្រាស់ដែលអតិថិជនបានកំណត់ បន្ទាប់មកធ្វើការកំណត់លេខសម្ងាត់ប្រតិបត្តិការ។
ប្រការ៣ (ការប្រើប្រាស់សេវាកម្មនេះ)
ប្រការ៤ (នីតិវិធីចុះឈ្មោះជាសមាជិកតាមកម្មវិធីទូរស័ព្ទដៃ)



