ការ​ប្រើប្រាស់​សេវាកម្ម​របស់​យើង​ (អតិថិជន​​​អាជីវកម្ម​​)

1 ការ​ចុះ​ឈ្មោះ​សម្រាប់​សមាជិក​អាជីវកម្ម (ឥត​គិត​ថ្លៃ​)

សូមមេត្តា​ត្រួត​​​​ពិនិត្យ​បញ្ជី​ផ្ទៀងផ្ទាត់​នៅ​មុន​ពេល​ដាក់ពាក្យសុំ​ពី​ខាង​ផ្នែក​ការចុះឈ្មោះ​​សមាជិកភាព​​​សម្រាប់​អតិថិជន​​ អាជីវកម្ម​ ​(ឥត​គិត​ថ្លៃ​)

2 បញ្ជូន​ពាក្យសុំ​ចុះ​ឈ្មោះ​សមាជិក​អាជីវកម្ម និង​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​របស់​អ្នក

នៅ​ពេល​ដែល​អ្នក​បាន​ត្រួត​ពិនិត្យ​ព័ត៌មាន​លម្អិត​នៅ​ក្នុង​ពាក្យសុំ​ជា​សមាជិក​រួច​ហើយ​ សូម​ព្រីន​ពាក្យសុំ​នោះ​ រួច​ផ្ញើ​វា​តាម​ប្រៃសណីយ៍​ទៅ​កាន់​អាសយដ្ឋាន​ដូច​ខាង​ក្រោម​ ដោយ​ភ្ជាប់​ជាមួយ​ឯកសា​ចាំបាច់​ដទៃ​ផ្សេង​ទៀត។

ឯកសារ​ដែល​ត្រូវការ​ចាំបាច់​

  • (1) ពាក្យសុំ​ចុះឈ្មោះ​សមាជិកភាព​ក្រុមហ៊ុន​ 
    សូមទាញយកនៅទីនេះ (PDF)
     
    (→ ឧទាហរណ៍
    ​ )
  • (2) ឯកសារថតចម្លងដែលមានការបញ្ជាក់ត្រឹមត្រូវ​ ឬសម្រង់​​ពី​បញ្ជិកា​ក្រុមហ៊ុន​ ឬវិញាបនបត្រចុះ​បញ្ជី
    ​ក្រុមហ៊ុន​ (ឯកសារច្បាប់​​ដើម ក្នុង​​រយៈ​ពេល​ 3 ខែ​បន្ទាប់​ពីកាល​បរិច្ឆេទចេញឯកសារ​ )
  • (3) ឯកសារបញ្ជាក់​អត្តសញ្ញាណរបស់មន្ត្រីទទួលបន្ទុកប្រតិបត្តិការ​សាច់​ប្រាក់ (ជាទូទៅជា​អ្នកតំណាង
    ក្រុមហ៊ុន)។

សូមផ្ញើ​​មកកាន់​យើង​នូវឯកសារបញ្ជាក់​អត្តសញ្ញាណណាមួយ​ដូចខាងក្រោម។

  • • ប័ណ្ណ​បើកបរ​ថតចម្លង​ (ត្រូវការ​ទាំង​ខាង​មុខ និង​ខាង​ខ្នង)
  • • ប័ណ្ណធានារ៉ាប់រងសុខភាពថតចម្លង​ – ​ប្រភេទណាមួយ​ (ត្រូវ​ការ​​ទាំង​ខាង​មុខ និង​​ខាង​ក្រោយ)
  • • សៀវភៅស្នាក់នៅថតចម្លង (ត្រូវ​ការ​​ទាំងខាងមុខ និង​ខាងក្រោយ)
  • • សេចក្តីបញ្ជាក់លើព័ត៌មានដែលបានកត់ត្រាក្នុងប័ណ្ណ​ចុះ​បញ្ជី​ជន​បរ​ទេស​;
    ប័ណ្ណ​ចុះបញ្ជីជនបរទេស​ (ច្បាប់ដើម)
  • • លិខិតស្នាក់នៅច្បាប់ដើមដែលបញ្ជាក់ចេញដោយសាលាសង្កាត់(គិតចាប់ពីថ្ងៃដែលបោះចេញក្នុងអំឡុងពេល៣ខែដោយមិនមានភ្ជាប់លេខបុគ្គល)

អាសយដ្ឋានសម្រាប់​ផ្ញើឯកសារតាមប្រៃសណីយ៍​

4F Sumitomo Fudosan Otowa Bldg., 2-9-3 Otsuka, Bunkyo-ku, Tokyo
SBI Remit Co., Ltd.

3 នីតិវិធី​នៃ​ការពិនិត្យ និងនីតិវិធីរដ្ឋបាល

ជាធម្មតា ក្រុមហ៊ុន SBI Remit ត្រូវការពេល​ប្រហែល​មួយ​សប្តាហ៍​ក្នុង​​​ការ​អនុវត្ត​​នីតិវិធី​​​ត្រួត​​ពិនិត្យ​ និងនីតិវិធីរដ្ឋបាល​ ក្រោយ​ពេល​យើង​ទទួលបាន​ឯកសារពាក្យស្នើ​​សុំរបស់​អ្នក។
ជាផ្នែកមួយនៃនីតិវិធី​ត្រួត​​ពិនិត្យ និង​នីតិវិធីរដ្ឋបាល យើង​អាចសាកសួរ​សំណួរមួយចំនួន​​​ដល់​អ្នក​ / ទាក់ទង​​អ្នកតាមទូរសព្ទ ឬ អ៊ីម៉ែល។
សូម​មេត្តា​ជ្រាប​ផង​ដែរ​ថា យើង​អាច​បដិសេធ​ពាក្យស្នើ​​សុំ​នោះ​បាន ​អាស្រ័យទៅ​លើលទ្ធផលនៃការត្រួត​​ពិនិត្យ។

4 ការបញ្ជូន​កញ្ចប់​ឯកសារ (Welcome Pack) និង
ការផ្ញើជូន​នូវ​លិខិត​អនុសិដ្ឋ​

  • (1) យើង​នឹង​ផ្ញើ​កញ្ចប់​ឯកសារ​​​របស់​អ្នក​ទៅកាន់​​អាសយដ្ឋាន​ក្រុមហ៊ុន​របស់​​អ្នក​ តាមរយៈក្រុមហ៊ុនបញ្ញើ​ឆាប់រហ័ស​ឈ្មោះ Sagawa។
  • (2) ដើម្បីបញ្ជាក់ពីអាសយដ្ឋាន​របស់អតិថិជន យើង​នឹង​ផ្ញើ​​លិខិតអនុសិដ្ឋ​មួយ​ច្បាស់​​ទៅកាន់​អាសយដ្ឋាន​លំនៅដ្ឋាន​របស់​គាត់​។​ សូម​មេត្តា​បញ្ជាក់​ពី​ការ​ទទួល​បាន​​លិខិតអនុសិដ្ឋ​​​នោះ​។

* សូម​ចង​ចាំ​ថា យើង​មិន​អាច​បញ្ចប់​ដំណើរការ​នៃ​ការចុះ​ឈ្មោះ​សមាជិក​បាន​ទេ លុះត្រាតែ​យើង​ទទួល​បាន​ការបញ្ជាក់​ពី​ការ​ទទួល​បាន​លិខិត​អនុសិដ្ឋ​នោះ​។

5 ការឡុកអ៊ីន​ទៅ​កាន់​គេហទំព័រ

អតិថិជន​គួរតែ​ប្រើប្រាស់​ការឡុកអ៊ីន និង​លេខ​កូដ​សម្ងាត់​បណ្តោះ​អាសន្ន​ ដែល​មាន​នៅ​ក្នុង​កញ្ចប់​ឯកសារ ដើម្បី​ឡុកអ៊ីន​ទៅ​ក្នុង​ទំព័រ​សមាជិក។
នៅ​ពេល​ណា​ដែល​អ្នក​ទទួល​យក​លក្ខខណ្ឌ​របស់​យើង​ នោះ​ការចុះឈ្មោះ​ជា​សមាជិក​របស់​អ្នក នឹង​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ​។​​

6 សំណើផ្ញើប្រាក់​

នៅ​ពេល​ណា​ដែល​អ្នក​បាន​ចូល​ទៅ​ទំព័រ​សម្រាប់​សមាជិក នោះ​អ្នក​អាច​ស្នើសុំ​ផ្ញើ​ប្រាក់​តាម​មីនុយ​ “ Send money overseas (ផ្ញើប្រាក់ក្រៅប្រទេស)” (ដំបូង ​អ្នកត្រូវដាក់ប្រាក់​ទៅ​​ក្នុង​គណនី​​បម្រុងរបស់​អ្នក​​​ជា​មុន​សិន​​) ប្រសិនបើអ្នក​​​បញ្ចូល​​ព័ត៌មានអ្នកទទួលប្រាក់​ ​នោះ​អ្នកអាចផ្ញើ​ប្រាក់​បាន​​​ដោយប្រើ​​ប័ណ្ណ​ផ្ញើ​ប្រាក់​ (Remit Card) ឬ សេវាផ្ញើ​ប្រាក់​ Furikomi។

7 ការ​ចេញ​លេខ​កូដ​ដក​ប្រាក់​​

នៅ​ពេល​ទទួល​បាន​សំណើសុំ​ផ្ញើ​ប្រាក់​ហើយ​ ផ្ទាំង​លេខ​កូដ​ដក​ប្រាក់​ នឹង​លោត​ចេញ​មក​។
លេខ​កូដ​ដក​ប្រាក់ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​អាសយដ្ឋាន​អ៊ីម៉ែល និង​លេខ​ទូរសព្ទ​ដែល​បាន​ចុះ​បញ្ជី​រួច តាមរយៈ​សារ SMS។​
ឆែក​អ៊ីម៉ែលរបស់​អ្នក​ ប្រសិនបើ​អ្នកបាន​ផ្ញើ​​ប្រាក់​តាមប័ណ្ណ​ផ្ញើ​ប្រាក់​ (Remit Card) តាមសេវាផ្ញើ​ប្រាក់​ Furikomi ឬសេវា​​ផ្ញើ​ប្រាក់​​​តាម​ហាង​ទំនិញ​ធំ​ៗ​។

ឧទាហរណ៍​នៃ​ការជូន​ដំណឹង​តាម SMS អំពី​លេខ​កូដ​ដក​ប្រាក់​

[សារ SMS]
លេខ​កូដ​ដក​ប្រាក់​៖ 12345678 / ចំនួនទឹកប្រាក់៖ 10.000.00PHP / ឈ្មោះ៖ នាមខ្លួនxxxxx / អត្រា៖ 0.511565PHP

[ការពន្យល់]
លេខ​កូដ​ដក​ប្រាក់​៖ លេខ​កូដ​ដក​ប្រាក់​
ចំនួនទឹកប្រាក់៖ ចំនួន​ទឹកប្រាក់​ដែល​​ត្រូវ​ទទួល​
ឈ្មោះ៖​ ឈ្មោះអ្នកទទួល (ត្រឹម​តែ​​នាមខ្លួន​ប៉ុណ្ណោះ)
អត្រា៖​ អត្រាប្ដូរប្រាក់

8 ប្រតិបត្តិការសាច់​ប្រាក់​

  • ការដក​ប្រាក់

    អ្នក​ទទួល​ប្រាក់ អាច​ដក​ប្រាក់​ដែល​បាន​ផ្ញើ​នោះ​ជា​សាច់​ប្រាក់​នៅ​ការិយាល័យ​របស់​ MoneyGram នៅ​ក្នុង​ប្រទេស​ណា​មួយ​ដែល​បាន​បញ្ជាក់​ដោយ​ធ្វើ​ការ​បង្ហាញ​លេខ​កូដ​ដក​ប្រាក់​ និង​ប័ណ្ណ​សម្គាល់​ខ្លួន​របស់​អ្នក​។

  • ​ផ្ទេរប្រាក់​ទៅ​កាន់គណនីធនាគារ

    ​ពិនិត្យមើលថា​តើ​​ប្រាក់​នោះ​​ ត្រូវបាន​​​ដាក់​បញ្ចូល​​ទៅ​ក្នុង​​គណនី​ធនាគារ​​​របស់​អ្នក​​ដែល​បាន​បញ្ជាក់​នោះ​ដែរ​ឬ​ទេ​។
    សូមកត់សម្គាល់​​ថា​ ចំនួន​​ពេល​វេលា​ដែល​​ត្រូវការ​ដើម្បី​ទទួល​ប្រាក់​នោះ​ នឹងមាន​លក្ខណៈ​ខុសគ្នា​ អាស្រ័យទៅ​តាម​ប្រទេស​ទទួល​ប្រាក់​ និងវិធីសាស្រ្តផ្ញើ​ប្រាក់​។​

ការទូទាត់​ថ្លៃ​ទំនិញ

ក្រុមហ៊ុន A គឺជាក្រុមហ៊ុនកាត់ដេរខ្នាតតូចទៅមធ្យម ដែលគ្រោងលក់សម្លៀក​​បំពាក់កូនង៉ែត។ ក៏​ប៉ុន្តែ​ ក្រុមហ៊ុន A នេះ មិនមានរោងចក្រផ្ទាល់​​ខ្លួននោះ​ទេ។ ដូចនេះ ក្រុមហ៊ុ​ន​សុំ​ឲ្យរោងចក្រ​មួយនៅក្នុងប្រទេសចិន​​ផ្តល់សេវា OEM។ ជារៀងរាល់ខែ មន្រ្តីគណនេយ្យរបស់ក្រុមហ៊ុន A ផ្ញើ​ប្រាក់​ទូទាត់​ថ្លៃ​ទំនិញ​ដោយផ្ទាល់​​ពីប្រទេសជប៉ុន​ទៅ​រោងចក្រនោះ។

អត្ថប្រយោជន៍
  • ទំនិញមិន​ត្រូវ​បាន​ដឹក​ជញ្ជូនចេញ​​នោះ​ទេ​ ប្រសិន​បើពុំ​ទាន់​មានការ​បញ្ជាក់​ពី​ការ​បង់ប្រាក់​។ ដូចនេះ បើ​ប្រាក់​​មកដល់បាន​ទាន់​ពេលវេលា​ មានន័យថា ពេលវេលាចំណាយសម្រាប់​ការ​​រង់ចាំ​ដឹក​ជញ្ជូន​ទំនិញ ក៏​ត្រូវបានកាត់បន្ថយដែរ។
  • មន្រ្តីគណនេយ្យ មិនចាំ​បាច់​ទៅ​ធនាគារ​​ដើម្បី​​ផ្ញើ​ប្រាក់ដូច​មុន​ទៀត​នោះ​ទេ​។
  • ​ប្រាក់​អាច​ផ្ញើ​បាន​តាម​ប្រព័ន្ធ​អនឡាញ សូម្បីតែ​ថ្ងៃ​ចុងសប្តាហ៍ ឬថ្ងៃបុណ្យជាតិ​ក៏ដោយ។

ការបង់​ថ្លៃ​សេវាកម្ម​ដែល​បាន​ផ្តល់​ឲ្យ​​

ក្រុមហ៊ុន B ​បើក​សាលា​បង្រៀនភាសាតាម​ប្រព័ន្ធ​អនឡាញ និងផ្ញើប្រាក់​ទៅ ក្រៅប្រទេស​ជា​រៀងរាល់សប្តាហ៍​​ដើម្បី​បង់ថ្លៃការ​បង្រៀន​​ដល់គ្រូបង្រៀនម្នាក់ៗ ដែលស្ថិតនៅក្រៅ​​ប្រទេស​ ដូចជា ហ្វីលីពីន និងសហរដ្ឋអាមេរិក​ជា​ដើម​។

អត្ថប្រយោជន៍
  • លោកអ្នកអាចប្រើប្រាស់សេវាកម្មរបស់យើងបាន​ដោយងាយស្រួល ​អស់​​ថ្លៃ​សេវា​តិច​ និងអាច​ផ្ញើ​ប្រាក់​បាន​សូម្បី​តែ​​ក្នុង​ចំនួន​តិចតួច​ក៏​ដោយ​។
  • ​អ្នកក៏​អាច​ផ្ញើ​ប្រាក់​​ពីផ្ទះរបស់​អ្នក​ក៏​បាន ប្រសិនបើ​អ្នកគ្មាន​ពេលវេលាទៅធនាគារ។

ការទូទាត់​ប្រាក់សម្រាប់ការជួលការិយាល័យនៅក្រៅប្រទេស និង​ប្រាក់បៀវត្សរ៍​​បុគ្គលិក​ក្នុងស្រុក

ក្រុមហ៊ុន C មានការិយាល័យកណ្តាលនៅក្នុងប្រទេសជប៉ុន និងមានការិយាល័យ​ក្នុងស្រុក​នៅប្រទេសចិន ហើយក្រុមហ៊ុន​នេះ​ ប្រើសេវា​ផ្ញើ​ប្រាក់​បរទេស​ដើម្បីទូទាត់​ប្រាក់​បៀវត្សរ៍​ដល់​បុគ្គលិក​នៅ​ក្នុងស្រុក ដោយសារតែប្រាក់ទាំងនេះ ត្រូវ​ទូទាត់​ដោយ​ផ្ទាល់​ពី​ការិយាល័យ​កណ្តាល។

អត្ថប្រយោជន៍
  • ក្រុមហ៊ុន​អាច​សន្សំ​ប្រាក់​បាន​ដោយសារតែ​ក្រុមហ៊ុន​អាច​ផ្ញើ​ប្រាក់​ពី​រូបិយប័ណ្ណ​យ៉េន​ជប៉ុន​ទៅ​ជា​ប្រាក់​យ័ន​ចិន​ និង​កាត់​បន្ថយ​ថ្លៃ​សេវា​ប្តូរ​ប្រាក់​យ៉ាង​ច្រើន​លើស​លុប។​​